ខេ​​ត្ត​ប​ន្ទា​យ​មា​នជ័យ ​បា​ន​រៀ​បចំ ​ឆ្នាំ​សិ​ក្សា​២​០​២​​៥​-​២​៦​ ​កា​រ​​ប្រ​ឡ​ង​សិ​ស្ស​ពូ​កែ​​ថ្នា​ក់​ខេ​ត្ត ល្អ​ប្រ​​សើ​រ​និ​ង​ពិ​សេ​ស​ជា​ង​​មុ​ន​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ខេ​​ត្ត​ប​ន្ទា​យ​មា​នជ័យ ​បា​ន​រៀ​បចំ ​ឆ្នាំ​សិ​ក្សា​២​០​២​​៥​-​២​៦​ ​កា​រ​​ប្រ​ឡ​ង​សិ​ស្ស​ពូ​កែ​​ថ្នា​ក់​ខេ​ត្ត ល្អ​ប្រ​​សើ​រ​និ​ង​ពិ​សេ​ស​ជា​ង​​មុ​ន​


 ​ខេត្ត​ប​ន្ទាយ​មាន​​ជ័​យ​ :​ ​ទោះបី​ជា​រ​ង​​គ្រោះ​ដោយ​ស​ង្គ្រា​ម​ព្រំ​ដែ​ន​​ដែ​ល​ប​ង្ក​ដោ​យ​ថៃ​​ឈ្លា​ន​ពា​ន​ ​ក៏​ឆ្នាំ​សិ​ក្សា​២​០​២​​៥​-​២​៦​ ​នេះ​ ​បែ​រ​​ជា​ខេ​ត្ត​ប​ន្ទា​យ​​មា​ន​ជ័​យ​បា​ន​រៀ​​ប​ចំ​កា​រ​ប្រ​ឡ​ង​សិ​ស្ស​ពូ​កែ​​ថ្នា​ក់​ខេ​ត្ត​ផ្នែ​ក​មុ​ខ​វិ​​ជ្ជា​អ​ក្ស​រ​សិ​ល្ប៍​ខ្មែ​រ​ ​​គណិ​​ត​វិ​ទ្យា​ ​និ​ង​រូ​​ប​វិ​ទ្យា​ល្អ​ប្រ​សើ​រ​និ​​ង​ពិ​សេ​ស​ជា​ង​មុ​​ន​។​

​ស​ម័​យ​ប្រ​ឡ​ង​នា​ថ្ងៃ​​ទី​១៧ ខែ​មីនា ឆ្នាំ​២​០​​២​៦​ ​ប្រ​ព្រឹ​ត្ត​ទៅ​នៅ​ម​​ណ្ឌ​ល​សំ​ណេ​រ​នៅ​វិ​ទ្យា​ល័​យ​​ ​ហ៊ុ​ន​សែ​ន​ ​ខ្លា​កូ​​ន​ ជា​​ប់​ម​ន្ទី​រ​អ​ប់​រំ​ ​ខេ​​ត្ត​នា​វិ​ថី​៧​ម​ក​រា ភូមិខ្លាកូនចាស់ ស​ង្កា​ត់​កំ​ព​ង់​​ស្វា​យ​ ​ក្រុ​ង​សិ​រី​សោ​ភ័​​ណ​។​

 

ការកាត់ស្រោមវិញ្ញាសារនៃការប្រឡងសិស្សពូកែថ្នាក់ខេត្ត អញ្ជើញក្រោមអធិបតីភាព លោក ឃូ ពៅ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលរងខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តនិងមន្ត្រីជំនាញ អ្នកពាក់ព័ន្ធជាគណ:មេប្រយោគ។


នាឱកាសនោះ លោក ឃូ ពៅ អភិបាលរងខេត្តបន្ទាយមានជ័យក្នុងនាមលោក អ៊ុំ រាត្រី អភិបាលខេត្តបានមានប្រសាសន៍ជម្រុញលើកទឹកចិត្តនិងថ្លែងអំណរគុណដល់មន្ទីរអប់រំ យុវជននិងកីឡាខេត្ត ក៏ដូចជាការិយាល័យប្រឡង ការិយាល័យអប់រំស្រុកក្រុង គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ  ដៃគូអភិវឌ្ឍន៍ អាជ្ញាធរនិងអាណាព្យាបាលសិស្សនិងសាម៉ីខ្លួនបេក្ខជនសិស្សទាំង៣កម្រឹតនៃ២ភូមិសិក្សាដែលបានគាំទ្រដំណើរការប្រឡងជ្រើសរើសសិស្សពូកែនេះ ស្របតាមការណែនាំរបស់ក្រសួងអប់រំ យុវជននិងកីឡា។


លោក ឃូ ពៅ បានជូនពរឲ្យបេក្ខជន បេក្ខនារីមកពីគ្រឹះស្ថានបឋមសិក្សានិងមធ្យមសិក្សាសាធារណ: និងឯកជនទាំងឡាយមានសុខភាពល្អ ហើយទទួលជោគជ័យជាជ័យលាភីលើការប្រឡងសិស្សពូកែផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យានេះ ។

 

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: ការប្រឡងនេះមានបេក្ខជនសរុបចំនួន ៧០៧នាក់/ស្រី២០៨នាក់ : 

១-ថ្នាក់ទី៦  ចំនួន៩៩នាក់/ស្រី២១នាក់ ក្នុងនោះមុខវិជ្ជាភាសាខ្មែរចំនួន៥០នាក់/ស្រី៣នាក់ ។ មុខវិជ្ជាគណិតវិទ្យាចំនួន៤៩នាក់/ស្រី១៨នាក់  ។២-ថ្នាក់ទី៩ ចំនួន៣៤២នាក់/ស្រី២៥៦នាក់ ក្នុងនោះ មុខវិជ្ជាភាសាខ្មែរ១១៤នាក់/ស្រី៩៦នាក់ , គណិតវិទ្យា១១៤នាក់/ស្រី៧៩នាក់ និងរូបវិទ្យាចំនួន១១៤នាក់/ស្រី៨១នាក់ ។និង

៣-ថ្នាក់ទី១២ ចំនួន២៦៦នាក់/ស្រី១៦៩នាក់ ក្នុងនោះមុខវិជ្ជាភាសាខ្មែរចំនួន៨៩នាក់/ស្រី៦៥នាក់,គណិតវិទ្យា៨៨នាក់/ស្រី៤៤នាក់និងរូបវិទ្យាចំនួន៨៩នាក់/ស្រី៦០នាក់ ។


បើតាមលោក ឈូ ប៊ុនរឿង បើទោះបីខេត្តបន្ទាយមានជ័យ ក៏ដូចខេត្ត៦ខេត្តដែលស្ថិតនៅជាប់ព្រំដែនកម្ពុជា ថៃហើយរងគ្រោះធ្ងន់ធ្ងរដោយសង្គ្រាមនៃបញ្ហាព្រំដែនដែលបង្កឡើងដោយថៃឈ្លានពាន ក្នុងឆ្នាំ២០២៥និងបន្តមកឆ្នាំ២០២៦ ក៏ដោយ ក៏ឆ្នាំសិក្សានេះ ខេត្តបន្ទាយមានជ័យ ក្រោមការគាំទ្រពីក្រសួងអប់រំ យុវជននិងកីឡា អាជ្ញាធរខេត្តនិងដៃគូរពាក់ព័ន្ធនៅតែអាចរៀបចំដំណើរការប្រឡងសិស្សពូកែនេះ ហើយល្អប្រសើរនិងពិសេសជាងឆ្នាំមុនៗផង។

នេះបញ្ជាក់ថា ពេលមានវិបត្តិនិងរងគ្រោះដូច្នេះ  គ្រូរឹតតែខំប្រឹងយកចិត្តទុកដាក់បង្រៀន ឯសិស្សរឹតតែខិតខំរៀនសូត្រទ្វេរឡើង ។

 

ពោលគឺសម្រាប់ថ្នាក់ទី៩នឹងមានការជ្រើសរើសយកជ័យលាភីលេខ១ ក្នុង១ មុខវិជ្ជាទៅប្រឡងទូទាំងប្រទេស ។

ឯទី១២ នឹងមានការជ្រើសរើសយកជ័យលាភីលេខ១និងលេខ២ ក្នុង១ មុខវិជ្ជាទៅប្រឡងទូទាំងប្រទេស ។

ប៉ុន្តែ ក្នុងដំណើរការជ្រើសរើសសិស្សពូកែថ្នាក់ខេត្ត មន្ទីរនឹងជ្រើសរើសយកជ័យលាភីពីលេខ១ដល់លេខ៥ ហើយរដ្ឋបាលខេត្តបានគាំទ្រនិងឧបត្ថម្ភនាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ  ហើយមន្ទីរនឹងរៀបចំពិធីផ្តល់ដល់ជ័យលាភីនូវមេដាយមាស ប្រាក់និងសំរឹទ្ធិ ដល់ជ័យលាភីលេខ១ដល់លេខ៣ ។និងជូនប័ណ្ណសរសើរដល់ជ័យលាភីលេខ៤និងលេខ៥ ។ ព្រមទាំងផ្តល់នូវសម្ភារ:សិក្សានិងថវិកាផងដែរ ដោយនឹងរកប្រភពឧបត្ថម្ភពីរដ្ឋនិងពីផ្នែកឯកជនឬសប្បុរសជន។

 

លោកប្រធានមន្ទីរបានបន្ថែមថា : លើសពីនោះ បើទោះបីក្រសួងអប់រំ មិនទាន់ណែនាំ ប៉ុន្តែមានខេត្តមួយចំនួនបានរៀបចំឲ្យមានការប្រឡងសិស្សពូកែថ្នាកទី៦ ក៏ខេត្តបន្ទាយមានជ័យនាឆ្នាំនេះបានរៀបចំសាកល្បងជាពិសេសសផងដែរក្នុងគោលបំណងបណ្តុះសញ្ញាណប្រឡងប្រជែងសិស្សពូកែពីថ្នាក់មូលដ្ឋានតែម្តង ដែលវានឹងជម្រុញឲ្យសិស្សរឹងរឹតតែសម្រួចខិតខំរៀនសូត្រឲ្យពូកែ ឯគ្រូបង្រៀនវិញក៏រឹតតែសម្រួចសម្រាំងចម្រាញ់ការបង្រៀន ៕

















Previous Post Next Post