រាជរ​ដ្ឋា​​ភិ​បា​ល​ក​ម្ពុជា សូ​ម​​ប​ញ្ជា​ក់​សា​ជា​ថ្មី​ ពី​កា​រ​ប្តេ​ជ្ញា​យ៉ា​ង​មុ​​តមាំ ក្នុ​​ង​កា​រ​ប្រ​យុ​​ទ្ធ​ប្រ​ឆាំ​ង ​និ​​ង​ប​ង្រ្កា​ប​ឧ​ក្រិ​​ដ្ឋកម្ម​​ឆ្ល​ង​ដែ​ន​គ្រ​ប់​ទ​​ម្រ​ង់​ ​រួ​ម​ទាំ​ង​កា​រ​ឆ​បោ​​ក​តាម​ប្រ​ព័​ន្ធ​ប​ច្ចេ​ក​វិ​​ទ្យា​ ​កា​រ​ជួ​ញ​​ដូ​រ​ម​នុ​ស្ស​ ​និ​ង​​បទ​ល្មើ​ស​តា​ម​ប្រ​ព័​ន្ធ​​ប​ច្ចេ​ក​វិ​ទ្យា​ផ្សេ​ង​ទៀ​ត​​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

រាជរ​ដ្ឋា​​ភិ​បា​ល​ក​ម្ពុជា សូ​ម​​ប​ញ្ជា​ក់​សា​ជា​ថ្មី​ ពី​កា​រ​ប្តេ​ជ្ញា​យ៉ា​ង​មុ​​តមាំ ក្នុ​​ង​កា​រ​ប្រ​យុ​​ទ្ធ​ប្រ​ឆាំ​ង ​និ​​ង​ប​ង្រ្កា​ប​ឧ​ក្រិ​​ដ្ឋកម្ម​​ឆ្ល​ង​ដែ​ន​គ្រ​ប់​ទ​​ម្រ​ង់​ ​រួ​ម​ទាំ​ង​កា​រ​ឆ​បោ​​ក​តាម​ប្រ​ព័​ន្ធ​ប​ច្ចេ​ក​វិ​​ទ្យា​ ​កា​រ​ជួ​ញ​​ដូ​រ​ម​នុ​ស្ស​ ​និ​ង​​បទ​ល្មើ​ស​តា​ម​ប្រ​ព័​ន្ធ​​ប​ច្ចេ​ក​វិ​ទ្យា​ផ្សេ​ង​ទៀ​ត​​

 


យោងតាមផេកសម្តេចធិបតីបានបង្ហោះខ្លឹមសារថា ៖ ខ្ញុំសូមស្វាគមន៍ចំពោះសាររបស់ឯកឧត្តម Lee Jae Myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធិភាពរវាងរដ្ឋាភិបាលទាំងពីរ ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ 


រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់សាជាថ្មីពីការប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាផ្សេងទៀត ដែលគំរាមកំហែងដល់សន្តិសុខសង្គម ក៏ដូចជាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ 


ឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនជាបញ្ហាដែលប្រទេសណាមួយប្រឈមមុខ និងអាចដោះស្រាយតែម្នាក់ឯងនោះទេ ។ ដូច្នេះដើម្បីដោះស្រាយការគម្រាមកំហែងនេះ តម្រូវ ឱ្យមានកិច្ចសហប្រតិបត្តិការល្អក្នុងតំបន់ ជាក់ស្តែងដូចជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងកិច្ចខិតខំប្រឹងប្រែងរួមរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ 


ខ្ញុំសូមកោតសរសើរផងដែរ ចំពោះក្រុមការងាររួមកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងទប់ស្កាត់ បង្រ្កាប និងប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយសង្ឃឹមថា ក្រុមការងាររួមនេះនឹងបន្តទទួលបានលទ្ធផលត្រចះត្រង់បន្ថែមទៀត ដើម្បីលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា  និងឧក្រិដ្ឋកម្មឆ្លងដែននានា៕





Previous Post Next Post