អន្តរជាតិ ៖ តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីអាយុ ៦៨ឆ្នាំម្នាក់ស្លាប់ និង ៣នាក់ផ្សេងទៀតរងរបួស នៅថ្ងៃសុក្រ បន្ទាប់ពីដំរីព្រៃចុះប្រេងមួយក្បាល បានចេញពីព្រៃចូលលុកលុយក្នុងខេត្ត Valaichchenai ភាគខាងកើតប្រទេសស្រីលង្កា និងបំផ្លាញទ្រព្យសម្បត្តិង្នកស្រុកមួយចំនួន។
យោងតាមអាជ្ញាធរ បានឱ្យដឹងថា ដំរីនេះបានចូលទៅក្នុងភូមិ នៅម៉ោងប្រហែល ៦ ព្រឹក (ម៉ោងក្នុងស្រុក) នាំឱ្យប្រជាជនភ័យខ្លាច។
ដំរីនេះត្រូវបានដេញឱ្យចូលទៅក្នុងព្រៃវិញ បន្ទាប់ពីវាយប្រហារបណ្ដាលឱ្យមនុស្សស្លាប់ និងរងរបួសរួច៕


