ថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២៦ លោកជំទាវ ឈឺ វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ឯកឧត្តម រ៉ូហ្វី អូស្មាន តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ តំណាងឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា និងឯកឧត្តម ដុំ យុហៀន តំណាងរាស្ត្រមណ្ឌលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ខ្មែរ ឥស្លាមចំនួន ៣០០ គ្រួសារ ស្ថិតនៅក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវអភិបាលខេត្ត បានអំពាវនាវឱ្យបងប្អូនទាំងអស់មានទំនុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំផ្សេងទៀត ដែលតែងតែយកចិត្តទុកដាក់ដោះស្រាយគ្រប់បែបយ៉ាងជាពិសេសការពារអធិបតេយ្យភាព បូរណភាពទឹកដី និងអាយុជីវិតប្រជាជន និងសូមជឿជាក់ និងតាមដាន ចំពោះព័ត៌មានដែលមានប្រភពច្បាស់លាស់ព័ត៌មានដែលមានលក្ខណៈវិជ្ជមានចំពោះបញ្ហាសន្តិសុខជាតិ ដែលបានផ្សព្វផ្សាយដោយក្រសួងស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ច និង រដ្ឋបាលខេត្ត ក្រុង ស្រុក ជាដើម និងសូមចៀសវាងដាច់ខាតនូវការផ្សាយបន្តសារព័ត៌មានមិនមានប្រភពច្បាស់លាស់ ព័ត៌មានមានចេតនាញុះញង់បង្ករចលាចលនៅក្នុងសង្គម ដោយការខ្វះការពិចារណា និងការទទួលខុសត្រូវ។ ប្រភព៖ រដ្ឋបាលខេត្តកោះកុង



