តុលាការខេ​ត្ត​សៀ​ម​រា​ប​ ​​ស​ម្រេ​ច​ឃុំ​ខ្លួ​ន​ប​ណ្តោះ​អា​ស​ន្ន ​ជ​ន​ជា​តិ​នេ​ប៉ា​ល់​ចំ​​នួ​ន​ ​៣​នា​ក់​ ​​ដើ​ម្បី​អ​នុ​វ​ត្ត​​នី​តិ​វិ​ធី​ច្បា​ប់​ ​ពា​ក់​ព័​​ន្ធ​នឹ​ង កា​​រ​ឆ​បោ​កតា​ម​ប្រ​ព័​​ន្ធ​ប​ច្ចេ​ក​វិទ្យា​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

តុលាការខេ​ត្ត​សៀ​ម​រា​ប​ ​​ស​ម្រេ​ច​ឃុំ​ខ្លួ​ន​ប​ណ្តោះ​អា​ស​ន្ន ​ជ​ន​ជា​តិ​នេ​ប៉ា​ល់​ចំ​​នួ​ន​ ​៣​នា​ក់​ ​​ដើ​ម្បី​អ​នុ​វ​ត្ត​​នី​តិ​វិ​ធី​ច្បា​ប់​ ​ពា​ក់​ព័​​ន្ធ​នឹ​ង កា​​រ​ឆ​បោ​កតា​ម​ប្រ​ព័​​ន្ធ​ប​ច្ចេ​ក​វិទ្យា​

 


យោងតាមព័ត៌មានពីAKPបានឲ្យដឹងថា បុ​រ​ស​​ជ​ន​ជា​តិនេ​ប៉ា​ល់​ចំ​នួ​ន​ ​៣ ​នា​ក់​ ​ទី​១​​មាន​​ឈ្មោះ​ ​G​U​R​U​N​G​ ​B​I​N​A​Y​A​ ​ទី​​២​​ ​ឈ្មោះ​ ​T​UM​R​O​K​​ ​S​A​I​N​ ​និ​ង​ទី​៣​​ឈ្មោះ​ ​S​A​​P​K​O​T​A​ ​M​O​​H​​A​N​ ​ត្រូ​វ​​បា​ន​សា​លាដំ​បូ​ង​ខេ​ត្ត​សៀ​​ម​រា​ប​ ​កាល​ពី​ថ្ងៃ​ទី​១​​០​ ​ខែ​ម​ក​រា​ ​​ឆ្នាំ​២​០​២​​៦​នេះ​ ​ប​ង្គា​ប់​ឱ្យ​​ឃុំ​ខ្លួ​នប​ណ្តោះ​អា​ស​ន្ន​​ ពី​​ប​ទ​ឆ​បោ​ក​មា​ន​ស្ថា​​ន​ទ​ម្ង​ន់ទោ​ស ​ជា​ក្រុ​ម​មា​ន​​កា​រ​ចា​ត់​តាំ​ង​។​


ជនសង្ស័យទាំង៣ នាក់នេះ ត្រូវបានសមត្ថកិច្ចកម្ពុជាស្រាវជ្រាវរកឃើញថាបានបន្លំខ្លួនជាក្រុមហ៊ុនផ្តល់ប្រាក់កម្ចី ប្រើប្រាស់ទីតាំងក្នុងបុរីដឺព្រីមៀ ស្ថិតក្នុង ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានគោលដៅទៅកាន់ប្រទេសផ្សេងៗ ចាប់ពីអំឡុងខែតុលា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦។


លេខាធិការដ្ឋានគ.ប.ឆ.ប. សូមបញ្ជាក់ជូនថា គិតចាប់ពីឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីលើសំណុំរឿងធំៗចំនួន ៣៦ ករណី ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ១៧១ នាក់។ ជាមួយគ្នានេះ សមត្ថកិច្ចបាន និងកំពុងបន្តស្រាវជ្រាវដើម្បីវែកមុខបណ្តាញអង្គការចាត់តាំង ដែលនៅពីក្រោយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។


ជាក់ស្តែង អាជ្ញាធរកម្ពុជា បានស្រាវជ្រាវស៊ីជម្រៅរហូតឈានដល់បានកំណត់មុខសញ្ញាមេខ្លោងនៃការប្រព្រឹត្តការឆបោក ហើយបានសហការជាមួយសមត្ថកិច្ចនៃនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបញ្ជូនឧក្រិដ្ឋជនឈ្មោះ ចេន ហ្ស៊ី ដើម្បីឱ្យផ្តន្ទាទោសតាមច្បាប់។


សម្រាប់រាល់ករណីអំពើល្មើសដែលត្រូវបានស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យ ដោយផ្អែកតាមរបាយការណ៍ស្រាវជ្រាវច្បាស់លាស់ និងភស្តុតាងជាក់ស្តែង រហូតដល់នីតិវិធីបញ្ជូនដល់ដៃតុលាការនេះ បានបង្ហាញពី ភាពម៉ឺងម៉ាត់របស់សមត្ថកិច្ចកម្ពុជា ក្នុងការអនុវត្តច្បាប់ និងបទបញ្ជាដែលរាជរដ្ឋាភិបាលបានដាក់ចុះ ក្នុងក្របខណ្ឌនៃយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស។


របាយការណ៍របស់លេខាធិការដ្ឋានគ.ប.ឆ.ប. បានបង្ហាញថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ខែមករា ឆ្នាំ២០២៦ នេះ ក្រោមការសម្របសម្រួល និងចង្អុលបង្ហាញពីលេខាធិការដ្ឋានគ.ប.ឆ.ប. គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត បានបន្តចុះប្រតិបត្តិការបង្ក្រាបការឆបោកអនឡាញនៅទីតាំងផ្សេងគ្នាសរុបចំនួន ៧ កន្លែងក្នុងរាជធានីភ្នំពេញ (ចំនួន ៦ ទីតាំង) និងក្នុងខេត្តសៀមរាប (ចំនួន ១ ទីតាំង)។ ប្រតិបត្តិការបង្រ្កាបទាំងនេះបានឈានដល់ការឃាត់ខ្លួនជនសង្ស័យជាជនជាតិបរទេសសរុបចំនួន ៣៩នាក់ មានជនជាតិកូរ៉េខាងត្បូងចំនួន ៣២នាក់, ចិនចំនួន ៤នាក់ និងនេប៉ាល់ចំនួន ៣នាក់ និងបានរឹបអូសសម្ភារៈជាវត្ថុតាងដូចជា កុំព្យូទ័រលើតុចំនួន ៤គ្រឿង, កុំព្យូទ័រយួរដៃចំនួន ៦២គ្រឿង, ទូរសព្ទដៃចំនួន៣២គ្រឿង។


គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបង្កើតឡើង និងដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានដាក់ចុះបទបញ្ជាដើម្បីជំរុញការអនុវត្តវិធានការជាក់ស្តែងទូទាំងប្រទេស រាប់បញ្ចូលយន្តការស្រាវជ្រាវ ស៊ើបអង្កេត ប្រតិបត្តិការអនុវត្តច្បាប់ នីតិវិធីតុលាការ និងទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិ ហើយបន្តបើកទូលាយចំពោះកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេសកម្ពុជា និងរួមចំណែកក្នុងកិច្ចខិតខំក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាសកល។


សូមរំលឹកជូនថាក្នុងរយៈពេល៦ខែចុងក្រោយឆ្នាំ២០២៥ យន្តការថ្នាក់ជាតិនេះបានរឹតបន្តឹងការអនុវត្តច្បាប់របស់អាជ្ញាធរមូលដ្ឋាន, តុលាការ និងអយ្យការគ្រប់ជាន់ថ្នាក់, ពង្រឹងការគ្រប់គ្រងជនបរទេស ពិសេសអ្នកចូលមកកម្ពុជាដោយខុសច្បាប់ ដើម្បីធានាថាគ្មានសកម្មភាពល្មើស អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬទម្រង់នៃការជួញដូរមនុស្ស/ផ្លូវភេទណាមួយ កើតឡើងជាដាច់ខាត ខណៈបន្តសហការជាមួយបណ្តាប្រទេសដៃគូលើពិភពលោក ដើម្បីស្រាវជ្រាវ ស៊ើបអង្កេត បង្រ្កាប និងទប់ស្កាត់អំពើល្មើសច្បាប់គ្រប់ទម្រង់។ ជាលទ្ធផល យន្តការជាតិនេះ បានបង្ក្រាបទីតាំងចំនួន ១១៨ កន្លែង ក្នុងរាជធានី-ខេត្តចំនួន ១៨ ដោយបានឃាត់ខ្លួនជនសង្ស័យសរុប ៤,៩៨៣ នាក់ ដែលមាន ២៣ សញ្ជាតិផ្សេងគ្នា, បានបណ្តេញជនបរទេសខុសច្បាប់ចំនួន ៤,០៣៩ នាក់ ឱ្យត្រលប់ទៅប្រទេសខ្លួនវិញ, និងបានការអនុវត្តនីតិវិធីតុលាការលើសំណុំរឿងធំៗចំនួន ៣៥ ករណី ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ១៦៨ នាក់៕






Previous Post Next Post