សារ​ពិសេ​ស​រ​ប​ស់ ​ស​ម្តេ​ច​ម​ហា​​ប​វ​រ​ធិ​ប​​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​​ ​​នា​យ​ក​រ​ដ្ឋ​​មន្ត្រី​​នៃ​ព្រះ​រា​ជា​ណា​​ច​ក្រ​ក​ម្ពុ​ជា​​ ​ជូ​ន​ចំ​ពោះ​ប​ង​ប្អូ​​ន​ជ​ន​រួ​​ម​ជា​តិ​ខ្មែ​រ​ ​ដើ​​ម្បី​ចូ​ល​រួ​​ម ​​និ​ង​រួ​ប​រួ​​ម​សា​ម​គ្គី​​គ្នាជា​​ធ្លុ​ងមួយ​ ​ជា​មួ​យ​រា​ជ​រ​ដ្ឋា​​ភិ​បាល ​ក្នុ​ង​កា​រ​លុ​ប​បំបាត់​នូវ ​រា​ល់​ប​ញ្ហា​អ​ស​កម្ម ពា​ក់​​ព័​ន្ធ​​នឹ​ង​ឧ​​ក្រិ​ដ្ឋក​ម្ម​ឆបោក ​តាម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា ​ក្នុ​ង​គោ​លបំ​ណង លើ​ក​​ក​ម្ព​ស់​កេ​​រ្តិ៍​ឈ្មោះ​ដ៏​ប្រពៃ​នៃ ព្រះ​​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​នៅ​លើ​ឆា​ក​អ​ន្ត​​រ​ជា​តិ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សារ​ពិសេ​ស​រ​ប​ស់ ​ស​ម្តេ​ច​ម​ហា​​ប​វ​រ​ធិ​ប​​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​​ ​​នា​យ​ក​រ​ដ្ឋ​​មន្ត្រី​​នៃ​ព្រះ​រា​ជា​ណា​​ច​ក្រ​ក​ម្ពុ​ជា​​ ​ជូ​ន​ចំ​ពោះ​ប​ង​ប្អូ​​ន​ជ​ន​រួ​​ម​ជា​តិ​ខ្មែ​រ​ ​ដើ​​ម្បី​ចូ​ល​រួ​​ម ​​និ​ង​រួ​ប​រួ​​ម​សា​ម​គ្គី​​គ្នាជា​​ធ្លុ​ងមួយ​ ​ជា​មួ​យ​រា​ជ​រ​ដ្ឋា​​ភិ​បាល ​ក្នុ​ង​កា​រ​លុ​ប​បំបាត់​នូវ ​រា​ល់​ប​ញ្ហា​អ​ស​កម្ម ពា​ក់​​ព័​ន្ធ​​នឹ​ង​ឧ​​ក្រិ​ដ្ឋក​ម្ម​ឆបោក ​តាម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា ​ក្នុ​ង​គោ​លបំ​ណង លើ​ក​​ក​ម្ព​ស់​កេ​​រ្តិ៍​ឈ្មោះ​ដ៏​ប្រពៃ​នៃ ព្រះ​​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​នៅ​លើ​ឆា​ក​អ​ន្ត​​រ​ជា​តិ​


 ​​ជូ​ន​ចំ​ពោះ​ប​ង​ប្អូ​ន​​ជ​ន​រួ​ម​ជា​តិ​ជា​ទី​ស្រ​​ឡា​ញ់​ ​!​ ​

​ក្នុ​​ង​គ្រា​ដ៏​លំ​បា​​ក​ដែ​ល​ប្រ​ទេ​ស​​ជា​តិ​យើ​ង​បា​ន​ទ​ទួ​ល​រ​​ង​នូ​វ​ស​ង្រ្គា​ម​ឈ្លា​ន​​ពា​ន​ម​ក​លើ​អ​ធិ​​ប​តេ​យ្យ​ភា​ព​ ​និ​ង​បូ​រ​ណ​​ភា​ព​ទឹ​ក​ដី​,​ ​ខ្ញុំ​ពិ​ត​​ជា​បា​ន​ឃើ​ញ​ច្បា​ស់​នូ​វ​​ស្មា​រ​តី​សា​ម​គ្គី​ភា​ព​ ​និ​​ង​ឯ​ក​ភា​ព​ជា​តិ​រឹ​ង​​មាំ​រ​វា​ង​ខ្មែ​រ​និ​ង​​ខ្មែ​រ​ ​ក៏​ដូ​ច​ជា​បា​ន​ឃើ​​ញ​ច្បា​ស់​នូ​វ​កា​រ​​ឈឺ​ចា​ប់​រ​ប​ស់​ជា​តិ​យើ​​ង​ ​និ​ង​រ​ប​ស់​​ប្រ​ជា​ជ​ន​យើ​ង​ ​ហើ​យ​​ជា​កា​រ​ឈឺ​ចា​ប់​មួ​យ​​ ​ដែ​ល​បា​ន​បំ​ផុ​ស​នូ​​វ​ទឹ​ក​ចិ​ត្ត​ស្នេ​ហា​ជា​តិ​ដ៏​​ស្មោះ​ត្រ​ង់​ ​ជា​មួ​យ​នឹ​ង​កា​រ​ប្តេ​ជ្ញា​ចិ​ត្ត​ដ៏​មោះ​​មុ​ត​រ​ប​ស់​ប្រ​ជា​ជ​ន​​នៅ​គ្រ​ប់​ទិ​ស​ទី​ក្នុ​​ង​កា​រ​ក​សា​​ង​ប្រ​ទេ​ស​ជា​តិ​យើ​ង​ឱ្យ​បា​​ន​រឹ​ង​មាំ​។​ 


ជាការពិត, ការលំបាករបស់ជាតិនាពេលនេះ គឺជាការលំបាករបស់ខ្មែរគ្រប់រូប ប៉ុន្តែ គន្លឹះសំខាន់របស់ជាតិយើងនាពេលនេះ គឺយើងត្រូវប្រែក្លាយការលំបាករបស់ជាតិ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្មែរគ្រប់រូបនាពេលនេះ ឱ្យក្លាយទៅជាកម្លាំងតស៊ូដ៏រឹងមាំរបស់ជាតិ និងគោលដៅដ៏ពិសិដ្ឋរបស់ជាតិ ពោលគឺការួមសាមគ្គីភាពគ្នាជាធ្លុងមួយ ដើម្បីការពារជាតិមាតុភូមិជាទីស្រឡាញ់របស់យើង និងធ្វើឱ្យជាតិខ្មែរយើងបានរឹងមាំ ស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់រូប។ ជាមួយគ្នានេះ និង ចំពោះមុខនេះ យើងមានភាពចាំបាច់ ក្នុងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយនឹងការប្តេជ្ញាចិត្តរួមរបស់ជាតិ ដើម្បីពង្រឹងសក្តានុពលជាតិលើគ្រប់វិស័យ និង លុបបំបាត់ភាពអសកម្មភាពទាំងឡាយក្នុងសង្គមជាតិ ដែលធ្វើឱ្យជាតិចុះខ្សោយ។ 


សន្តិសុខនិងសណ្ដាប់ធ្នាប់សង្គម និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម គឺជាអាទិភាពមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ ហើយការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាចំណុចដ៏សំខាន់នាពេលនេះ បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងលើកិច្ចការអាទិភាពសំខាន់ៗរបស់ជាតិផ្សេងទៀត។ 


ដោយមើលឃើញពីគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសង្គមជាតិ ដែលបង្កឡើងដោយឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងភាពស្មុគស្មាញនៃឧក្រិដ្ឋកម្មសម័យទំនើបមួយនេះ ដែលមានបណ្តាញប្រទាក់ក្រឡាគ្នាពីប្រទេសមួយទៅប្រទេសមួយ, រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា រហូតដល់ដើមនីតិកាលទី៧ នៃរដ្ឋសភា បានចាត់វិធានការជាច្រើនលើឧក្រិដ្ឋកម្មនេះ ដោយទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការកំណត់ថា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម គឺជាកិច្ចការអាទិភាពក្នុងរបៀបវារៈនយោបាយរបស់ខ្លួន គឺពុំមែនជាការចៃដន្យឡើយ ហើយការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ និងមុតស្រួចជាបន្តបន្ទាប់លើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក គឺជាសក្ខីភាពមួយនៃការអនុវត្តការប្តេជ្ញាចិត្តខាងនយោបាបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនមួយនេះ ដែលជាក្តីកង្វល់រួមរបស់កម្ពុជា តំបន់ និងពិភពលោក។ 


ហេតុដូច្នេះ ខ្ញុំពិតជាចង់ឃើញណាស់នូវការចូលរួមជាមួយនឹងការប្តេជ្ញាចិត្ត និងការលះបង់ដើម្បីជាតិ ពីគ្រប់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ជាពិសេស ការចូលរួមពីសំណាក់ប្រជាជនខ្មែរយើងគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ ក៏ដូចជាមន្ត្រីរាជការ អជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីយើងរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរសំដៅលុបបំបាត់នូវរាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះដ៏ប្រពៃនៃព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ។ 


ជាចុងបញ្ចប់, ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំសូមប្រសិទ្ធពរជូនដល់បងប្អូនជនរួមជាតិជាទីស្រឡាញ់ សូមសមប្រកបដោយពុទ្ធពរ និងពរទាំង៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕ ប្រភព ផេកសម្តេចបវរធិបតី



Previous Post Next Post