សមាគមឧកញ៉ាកម្ពុជា ប្រគល់អំណោយជូន កាកបាទក្រហមកម្ពុជា ក្នុងគោលបំណង ជួយដល់ជីវភាពរស់នៅ និងសម្រាលបន្ទុក របស់វីរយុទ្ធជន ព្រមទាំនិងជនភៀសសឹកកម្ពុជា
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សមាគមឧកញ៉ាកម្ពុជា ប្រគល់អំណោយជូន កាកបាទក្រហមកម្ពុជា ក្នុងគោលបំណង ជួយដល់ជីវភាពរស់នៅ និងសម្រាលបន្ទុក របស់វីរយុទ្ធជន ព្រមទាំនិងជនភៀសសឹកកម្ពុជា

 


យោងតាមផេករបស់សម្ដេចបវរធិបតីបង្ហោះថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា ក្នុងគោលបំណងជួយដល់ជីវភាពរស់នៅ និងសម្រាលបន្ទុករបស់វីរយុទ្ធជនព្រមទាំងក្រុមគ្រួសារ និងជនភៀសសឹកកម្ពុជា ។

ក្នុងពិធីនេះដែរ សមាគមឧកញ៉ាកម្ពុជា បានឧបត្ថម្ភ (១)ថវិកា ចំនួន ១,០០៥,០០០ (មួយលានប្រាំពាន់) ដុល្លារអាមេរិចគត់ និង(២)ទឹកបរិសុទ្ធចំនួន ៥០០កេស ជូនដល់ កាកបាទក្រហមកម្ពុជា ដើម្បីរៀបចំចាត់ចែងជាអំណោយជួយដល់វីរយុទ្ធជនព្រមទាំងក្រុមគ្រួសារ ក៏ដូចជាជនភៀសសឹកដែលកំពុងរស់នៅតាមជំរំផងដែរ ។

កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមនុស្សធម៌មួយដែលតែងតែជួយដល់ប្រជាជនកម្ពុជាទាំងអស់គ្រប់ស្រទាប់វណ្ណៈ ជាពិសេសអ្នកដែលកំពុងជួបគ្រោះ បញ្ហា និងមានការលំបាកក្នុងការរស់នៅ ។ ក្នុងគ្រាដែលប្រទេសជាតិប្រឈមជាមួយនឹងបញ្ហាជម្លោះប្រដាប់អាវុធ វីរយុទ្ធជន ក្រុមគ្រួសារ និងជនភៀសសឹកជាច្រើនក៏ជួបប្រទះបញ្ហាបណ្តាលមកពីជម្លោះនេះដែរ ជាក់ស្តែងថ្នាក់ដឹកនាំរបស់ កាកបាទក្រហមកម្ពុជាបាននិងកំពុងចុះសួរសុខទុក្ខ ឧបត្ថម្ភ ជួយទំនុកបម្រុង និងសម្រួលដល់ការរស់នៅរបស់គ្រប់គ្នា ដោយធានាថា ជនរងគ្រោះទាំងអស់មិនស្លាប់ដោយដាច់ពោះ មិនរស់ដោយទុក្ខវេទនា ។

ទន្ទឹមនឹងនេះដែរ សប្បុរសជនទាំងជាតិ ទាំងអន្តរជាតិ តែងតែចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជារួមមានជាថវិកា អំណោយ សម្ភារៈប្រើប្រាស់ ការបរិច្ចាគឈាមជាដើម ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌ឥតព្រំដែនរបស់ស្ថាប័នមួយនេះ។

រាជធានីភ្នំពេញ រសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦












Previous Post Next Post