រាជធានីភ្នំពេញ៖ កម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅ៥គោលដៅ ដោយឃាត់ខ្លួនជនល្មើសជនជាតិចិន៦នាក់ និងខ្មែរម្នាក់ រឹបអូសគ្រឿងញៀន និងសារធាតុផ្សំជិត៤០គីឡូក្រាម ព្រមទាំងចាប់យកសម្ភារៈរួមមាន៖ ឧបករណ៍សម្រាប់ផលិត និងប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។
បច្ចុប្បន្នជនល្មើស រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕


