ក្រសួង​ការ​ពា​​រ​ជា​តិ​ក​ម្ពុ​ជា​ ​ច្រា​ន​ចោ​​ល​កា​រ​ផ្សា​យ ​រ​ប​ស់​ប្រ​ព័​ន្ធ​ផ្ស​ព្វ​ផ្សា​​យ​ថៃ​ ​ដោ​យ​ប​ញ្ជា​ក់​ថា​ ​យោ​ធា​ថៃ​ ​ជា​អ្ន​ក​បើ​ក​កា​​រ​វា​យ​ប្រ​ហា​រ​មុ​​ន​​ ​នៅ​ព្រឹ​ក​ថ្ងៃ​ទី​​៨​ ​ធ្នូ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ក្រសួង​ការ​ពា​​រ​ជា​តិ​ក​ម្ពុ​ជា​ ​ច្រា​ន​ចោ​​ល​កា​រ​ផ្សា​យ ​រ​ប​ស់​ប្រ​ព័​ន្ធ​ផ្ស​ព្វ​ផ្សា​​យ​ថៃ​ ​ដោ​យ​ប​ញ្ជា​ក់​ថា​ ​យោ​ធា​ថៃ​ ​ជា​អ្ន​ក​បើ​ក​កា​​រ​វា​យ​ប្រ​ហា​រ​មុ​​ន​​ ​នៅ​ព្រឹ​ក​ថ្ងៃ​ទី​​៨​ ​ធ្នូ​

 ​​


(​ភ្នំ​ពេ​ញ​) ​៖ ​​ក្រ​សួ​ង​កា​រ​ពា​រ​ជា​តិ​​ក​ម្ពុ​ជា​ ​នៅ​ថ្ងៃ​ទី​៨​ ​ខែ​ធ្នូ​​ ​ឆ្នាំ​២​០​២​៥​ ​នេះ​ ​បា​ន​​ចេ​ញ​សេ​ច​ក្តី​បំ​ភ្លឺ​ច្រា​ន​ចោ​ល​​ទាំង​ស្រុ​​ង​ចំ​ពោះ​កា​រ​ចុះ​ផ្សា​យ​រ​ប​ស់​ប​ណ្តា​ញ​​សា​រ​ព័​ត៌​មា​ន​ថៃ​មួ​យ​​ចំ​នួ​ន​ ​ដែ​ល​បា​ន​ចោ​ទ​ប្រ​​កា​ន់​ថា​ ​ក​ម្ពុ​ជា​បា​ន​បើ​ក​​កា​រ​បា​ញ់​ប្រ​ហា​​រ​មុ​ន​ ​និ​ង​ប្រើ​ប្រា​ស់​ស​ព្វា​វុ​ធ​ធុ​ន​​ធ្ង​ន់​នៅ​តា​ម​ប​ណ្តោ​យ​ព្រំ​ដែ​ន​។​​ ​ក្រ​សួ​ង​បា​ន​ចា​ត់​ទុ​ក​​កា​រ​ផ្សា​យ​នេះ​ថា​ជា​ ​«​ព័​​ត៌​មា​ន​មិ​ន​ពិ​ត​»​ ​​និ​ង​បា​ន​ប​ញ្ជា​ក់​ច្បា​ស់​​ៗ​ថា​ ​ភា​គី​ថៃ​ទេ​ដែ​ល​​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​បើ​​ក​កា​រ​វា​យ​ប្រ​ហា​រ​ម​ក​លើ​​ក​ង​ក​ម្លាំ​ង​ក​ម្ពុ​ជា​។​

យោងតាមប្រភពពីក្រសួងការពារជាតិ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៥:០០នាទីព្រឹក កងកម្លាំងយោធាថៃបានបើកការវាយប្រហារមកលើកងកម្លាំងយោធាកម្ពុជា។ សកម្មភាពនេះ ត្រូវបានចាត់ទុកថាជាការបន្តសកម្មភាពបង្កហេតុ បន្ទាប់ពីភាគីថៃបានធ្វើសកម្មភាពញុះញង់ជាច្រើនលើកច្រើនសារអស់រយៈពេលជាច្រើនថ្ងៃមកហើយ ជាពិសេសគឺឧបទវហេតុដែលបានកើតឡើងកាលពីម្សិលមិញនៅតំបន់ «ព្រលានថ្ម» ដែលមានចេតនាចង់ឱ្យមានការប៉ះទង្គិចគ្នាកើតឡើង។ ឆ្លើយតបនឹងស្ថានការណ៍ដ៏តានតឹងនេះ ភាគីកម្ពុជាបានប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់កម្រិតខ្ពស់។


ក្រសួងការពារជាតិបានបញ្ជាក់ថា ដោយឈរលើស្មារតីនៃការគោរពកិច្ចព្រមព្រៀង និងការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ នៅក្នុងឧប្បត្តិហេតុលើកទីពីរនាព្រឹកនេះ កងកម្លាំងកម្ពុជាមិនបានធ្វើការបាញ់តបតទៅវិញឡើយ ដោយបន្តតាមដានការវិវត្តនៃស្ថានការណ៍នេះដោយការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នបំផុត។


ពាក់ព័ន្ធនឹងវិធានការដោះស្រាយ ក្រសួងការពារជាតិបានឱ្យដឹងថា កម្ពុជាបានជូនដំណឹងជាផ្លូវការជាលើកទីពីរទៅកាន់ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះរួចរាល់ហើយ។ បន្ថែមពីនេះ កម្ពុជាគ្រោងនឹងស្នើឱ្យ AOT ចុះទៅកាន់ទីតាំងកើតហេតុផ្ទាល់ ដើម្បីធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតស្វែងរកការពិត ក្នុងគោលបំណងធានាបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវនៃហេតុការណ៍ដែលបានកើតឡើង៕ប្រភពអាកាប៉េ



Previous Post Next Post