យោងតាមប្រភព AKP បានឲ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ថា លទ្ធផលនៃ កិច្ចប្រជុំត្រីភាគីចិន កម្ពុជា និងថៃ ភាគីថៃបានបញ្ជាក់ថា ទាហានកម្ពុជាទាំង១៨រូបដែលយោធាថៃចាប់ខ្លួន នឹងត្រូវបញ្ជូនមកវិញនៅថ្ងៃស្អែក(៣០ធ្នូ)វេលាម៉ោង១២ថ្ងៃត្រង់ បន្ទាប់ពីបទឈប់បាញ់អនុវត្តក្នុងរយៈពេល៧២ម៉ោង។
ថ្លែងប្រាប់អ្នកសារព័ត៌មានមុខចាកចេញពីប្រទេសចិនក្រោយកិច្ចប្រជុំពិសេសត្រីភាគី ចិន កម្ពុជា និងថៃ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ថា៖« ក្នុងស្មារតីនៃកិច្ចប្រជុំនោះដែរ ទាហានយើងទាំង១៨នាក់នឹងត្រូវបានដោះលែងមកវិញ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន៧២ម៉ោង បានន័យថាស្អែកថ្ងៃត្រង់ម៉ោង១២ គឺជាការផុតកំណត់៧២ម៉ោងនេះ»។
ឯកឧត្តមប្រមុខការទូតកម្ពុជាក៏បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំ ឯកឧត្តមបានសួរបញ្ជាក់ទៅភាគីថៃថា តើកាកបាទក្រហមអន្តរជាតិ បានដឹងសម្របសម្របសម្រួលបញ្ហានេះហើយឬនៅ? ភាគីថៃបានឆ្លើយថាបានហើយ ។ អីញ្ចឹងយើងក៏បានទទួលនិងត្រៀមលក្ខខណៈផងដែរ។ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានសម្តែងក្តីសង្ឃឹមថានឹងមិនមានបញ្ហាអ្វីកើតឡើងផងដែរចំពោះករណីនេះ រហូតដល់ថ្ងៃត្រង់ថ្ងៃស្ងែក(ទី៣០ ធ្នូ)នឹងទទួលបានស្វាគមន៍ទាហានយើងទាំ ង១៨នាក់ដើម្បីគាត់បានវិត្រឡប់មកផ្ទះសម្បែងមកជួបក្រុមគ្រួសារប្រពន្ធកូនវិញ។
ជាមួយគ្នានោះដែរ បានលើកឡើងថា ខាងលើជាលទ្ធផលនៃកិច្ចប្រជុំរយៈពេល២ថ្ងៃនៅប្រទេសចិន ទាំងកិច្ចប្រជុំទ្វេរភាគី កម្ពុជា ថៃ និងកិច្ចប្រជុំត្រីភាគីកម្ពុជា ចិន និងថៃ៕ ដោយ៖ ម៉ឹង វុទ្ធី

