សម្តេចធិប​តី​ ​៖ ​​ឯ​ក​ឧ​ត្ត​ម​ប្រ​ធា​នា​ធិ​ប​តី​​​ ​T​r​u​m​p​​ ​នឹ​ង​ប​ន្ត​តា​ម​ដា​ន​ ​ដោ​យ​យ​ក​ចិ​ត្ត​ទុ​ក​ដា​ក់​ ​ដើ​​ម្បី​ធា​នា​​មិ​ន​​ឱ្យ​​មា​ន ​កា​រ​ផ្ទុះ​អា​វុ​ធ​ឡើ​ង​វិ​ញ ​នៅ​ប​ណ្តោ​យ​ព្រំ​ដែ​ន​ក​ម្ពុ​ជា​-​​ថៃ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សម្តេចធិប​តី​ ​៖ ​​ឯ​ក​ឧ​ត្ត​ម​ប្រ​ធា​នា​ធិ​ប​តី​​​ ​T​r​u​m​p​​ ​នឹ​ង​ប​ន្ត​តា​ម​ដា​ន​ ​ដោ​យ​យ​ក​ចិ​ត្ត​ទុ​ក​ដា​ក់​ ​ដើ​​ម្បី​ធា​នា​​មិ​ន​​ឱ្យ​​មា​ន ​កា​រ​ផ្ទុះ​អា​វុ​ធ​ឡើ​ង​វិ​ញ ​នៅ​ប​ណ្តោ​យ​ព្រំ​ដែ​ន​ក​ម្ពុ​ជា​-​​ថៃ​

 ​



ស​​ម្តេ​ច​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​​៖​ ​«​នា​យ​ប់​ថ្ងៃ​ទី​១​៤​ ​ខែ​​វិ​ច្ឆិ​កា​ ​ឆ្នាំ​២​០​២​៥​ ​ខ្ញុំ​​បា​ន​ជួ​ប​ពិ​ភា​ក្សា​តា​ម​​ទូ​រ​ស​ព្ទ​ជា​មួ​យ​ ​ឯ​ក​ឧ​ត្ត​​ម​ ​D​o​n​a​l​d​ ​J​.​ ​T​r​u​m​​p​ ​ប្រ​ធា​នា​ធិ​ប​តី​​នៃ​ស​ហ​រ​ដ្ឋ​អា​មេ​រិ​ក​ ​ដើ​ម្បី​​ពិ​ភា​ក្សា​អំ​ពី​កា​រ​វិ​វ​ត្ត​​ស​ភា​ព​កា​រ​ណ៍​តា​ម​ប​ណ្តោ​​យ​ព្រំ​​ដែ​​ន​​​ក​ម្ពុ​ជា​-​ថៃ​ ​ក្នុ​ង​គោ​ល​បំ​ណ​ង​ប​​ន្ត​ជំ​​រុ​ញ​កា​រ​អ​នុ​វ​ត្ត​​កិ​ច្ច​ព្រ​ម​ព្រៀ​ង​ស​ន្តិ​ភា​ព​រ​វា​ង​ក​​ម្ពុ​ជា​​និ​ង​ថៃ​។​

តាងនាមប្រជាពលរដ្ឋកម្ពុជា ខ្ញុំបានថ្លែងអំណរគុណ ឯកឧត្ដមប្រធានាធិបតី Trump ដែលបានផ្តួចផ្តើមនិងសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃកន្លងមក និងសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។ ខ្ញុំក៏បានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថាភាគីទាំងពីរ នឹងបន្តធ្វើការជាមួយគ្នាស្របតាមគោលការណ៍ និងយន្តការទ្វេភាគីដែលបានឯកភាពគ្នា រួមទាំងការដោះមីនមនុស្សធម៌តាមបណ្តោយព្រំដែន។


ឯកឧត្តមប្រធានាធិបតី Trump បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា ឯកឧត្តមចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ។ ក្នុងន័យនេះ ឯកឧត្ដមប្រធានាធិបតីនឹងបន្តតាមដានកិច្ចការនេះដោយយកចិត្តទុកដាក់ ដើម្បីធានាមិនឱ្យមានការផ្ទុះអាវុធឡើងវិញនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។


កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍ និងយន្តការ ដែលបានឯកភាពគ្នាកន្លងមក ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ»៕ប្រភពអាកាប៉េ





Previous Post Next Post