ឈាមស្រែកស្បែកហៅ សម​ត្ថ​កិ​​ច្ច​ឃា​ត់​ខ្លួន​​ឃាតករបា​ន​ហើ​យ​ ដែ​ល​ស​ម្លា​​ប់​នា​រី​(​C​O​)​​ ជា​ ​ក​រ​ណី​ស​​ម្លា​ប់​រួ​ច​ ​រំ​លោ​ភ​ជា​​ក្រោ​យ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ឈាមស្រែកស្បែកហៅ សម​ត្ថ​កិ​​ច្ច​ឃា​ត់​ខ្លួន​​ឃាតករបា​ន​ហើ​យ​ ដែ​ល​ស​ម្លា​​ប់​នា​រី​(​C​O​)​​ ជា​ ​ក​រ​ណី​ស​​ម្លា​ប់​រួ​ច​ ​រំ​លោ​ភ​ជា​​ក្រោ​យ​




 ខេ​ត្ត​កំ​​ព​ង់​ធំ ​៖​ ​ ​ឃា​ត​ក​ម្ម​ស​ម្លា​ប់​ស្ដ្រី​ម្នា​ក់​ ​ជា​​ភ្នា​ក់​ងា​រ​ឥ​ណ​ទា​ន​ ​រួ​ច​​យ​ក​ស​ព​​​ក​ប់​នៅ​ទី​តាំ​ង​​ដី​ជ​ន​ស​ង្ស័​យ​ ​ត្រូ​វ​ក​ម្លាំ​ង​​នា​យ​ក​ដ្ឋា​ន​ន​គ​រ​បា​​ល​ព្រ​ហ្ម​ទ​ណ្ឌ​ ​ចា​ប់​​ខ្លួ​ន​ឃា​ត​ក​រ​បា​ន​ហើ​​យ​ថ្ងៃ​ទី​១​៥​ ​ខែ​វិ​ច្ឆិ​​កា​ ​ឆ្នាំ​២​០​២​​៥​ ​នៅ​ចំ​ណុ​ច​​លើ​ភ្នំ​ទ្រ​ប់​ ​ស្ថិ​​ត​ភូ​មិ​ខ្លុង​ ​​ស​ង្កា​ត់​អូ​តា​វៅ​​ ​ក្រុ​ង​ប៉ៃ​លិ​ន​ ​​ខេ​ត្ត​ប៉ៃ​លិ​ន​។​​


ក្រោ​យ​ពី​​មា​ន​ហេ​តុ​កា​រ​ណ៍​ខា​​ង​លើ​កើ​ត​ឡើ​ង​ ​​ដោ​យ​អ​នុ​វ​ត្ត​តា​​ម​ប​ទ​ប​ញ្ជា​រ​​ប​ស់​លោ​ក​ឧ​ត្ត​​ម​សេ​នី​យ៍​ឯ​ក​ ​​ហ៊ុ​ន​ ​គឹ​ម​ជា​តិ​ ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងខេត្តប៉ៃលិន បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។


គួររំលឹកថា ជនសង្ស័យឈ្មោះ ម៉ន សីហា (ហៅឥណ្ឌា) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ បានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ ហ៊ីម ទីណា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបបជាភ្នាក់ងារឥណទាន (អង្គការ អង្កគ្រួសារខ្មែរ) ) រួចជីកដីកប់ យកអំបិលរោយពីលើ នៅទីតាំងផ្ទះជនសង្ស័យដើម្បីលាក់បាំងឧក្រិដ្ឋកម្ម ។


បន្ទាប់ពីឃាត់ខ្លួនបាន ជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនរងគ្រោះបានមកទារប្រាក់ពីម្តាយរបស់ខ្លួន ប៉ុន្តែម្តាយមិននៅ បន្ទាប់មកខ្លួនបានលួងលោមជនរងគ្រោះឲ្យចូលទៅខាងក្នុងផ្ទះ និងបានធ្វើសកម្មភាពចាប់ខ្ទប់មុខ វាយសម្លាប់ រួចហើយក៏បានធ្វើសកម្មភាពរំលោភជនរងគ្រោះ ក្រោយមកក៍បានយកសាកសពទៅកប់តែម្តង។


បច្ចុប្បន្ន ជនសង្ស័យកំពុងបំពេញសំណុំរឿងតាមនីតិវិធី ប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចាត់ការបន្តតាមនីតិវិធីច្បាប់៕





Previous Post Next Post