កម្លាំងស​ម​ត្ថ​កិ​​ច្ច​ច​ម្រុះ ​ខ​ណ្ឌ​ចំ​កា​រម​ន ដ​​ក​ហួ​ត​វ​ត្ថុ​តា​ង​មួ​យ​ចំ​នួ​ន​ធំ​ ​នៅ​​អ​គា​រ​យៀ​ក​ថៃ​ ​ពា​ក់​ព័​​ន្ធ​ប​ទ​ល្មើ​ស​ឆ​បោ​ក ​តា​ម​ប្រ​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

កម្លាំងស​ម​ត្ថ​កិ​​ច្ច​ច​ម្រុះ ​ខ​ណ្ឌ​ចំ​កា​រម​ន ដ​​ក​ហួ​ត​វ​ត្ថុ​តា​ង​មួ​យ​ចំ​នួ​ន​ធំ​ ​នៅ​​អ​គា​រ​យៀ​ក​ថៃ​ ​ពា​ក់​ព័​​ន្ធ​ប​ទ​ល្មើ​ស​ឆ​បោ​ក ​តា​ម​ប្រ​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​




 វត្ថុ​តា​ង​រួ​ម​​មា​ន​កុំ​ព្យូ​ទ័​រ​លើ​តុ​ ​(​A​l​l​ ​i​n​ ​o​​n​e​​)​ ​១​៦​៨​ ​គ្រឿ​ង​,​ ​ធុ​ង​ ​C​P​U​ ​​០​៦​ ​គ្រឿ​ង​,​ ​ម៉ូ​នី​​ទ័​រ​ ​៣​៥​ ​គ្រឿ​ង​​ ​និ​ង​ទូ​រ​ស​ព្ទ​ ​៦​០​០​​ ​គ្រឿ​ង​ ​ត្រូ​វ​បា​ន​​ក​ម្លាំ​ង​ស​ម​ត្ថ​កិ​ច្ច​ច​ម្រុះ​ខ​ណ្ឌ​ចំ​កា​រ​​ម​ន​រា​ជ​ធា​នី​​ភ្នំ​ពេ​ញ​ដ​ក​ហួ​ត​ ​​ក្នុ​ង​ប្រ​តិ​ប​ត្តិ​កា​រ​ចុះ​ត្រួ​ត​ពិ​និ​ត្យ​ឆែ​ក​ឆេ​រ​​ទី​តាំ​ង​ប្លុ​ក​E​ ​នៃ​អ​គា​រ​យៀ​ក​ថៃ​ ​ភូ​​មិ​១​០​ ​ក្នុ​ង​ស​ង្កា​ត់​ទ​​ន្លេ​បា​សា​ក់​ ​ខ​ណ្ឌ​​ចំ​កា​រ​ម​ន​​​ រា​ជ​​ធា​នី​ភ្នំ​ពេ​ញ​ ​កា​ល​ពី​ព្រឹ​ក​​ថ្ងៃ​ទី​១​៤​ ​ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២​០​២​៥​ ​​ក្រោ​យ​រ​បា​យ​កា​រ​ណ៍​ស្រា​វ​ជ្រា​វ​​រ​ប​ស់​ស​ម​ត្ថ​កិ​ច្ច​ ​ប​ង្ហា​ញ​កា​រ​ស​ង្ស័​​យ​ ​ថា​មា​​ន​ជា​​ប់​ពាក់​ព័​ន្ធ​​នឹ​​ង​កា​រ​ល​ប​លួ​ច​ប្រ​ព្រឹ​ត្ត​កា​​រ​ឆ​បោ​ក​ ​តា​ម​ប្រ​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​​។

ប្រតិបត្តិការនេះត្រូវបានអនុវត្តដោយកម្លាំងចម្រុះនៃអគ្គស្នងការដ្ឋាន នគរបាលជាតិ, គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន, អាជ្ញាធរពាក់ព័ន្ធ ដោយមានការចូលរួមសម្របសម្រួលពី លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការ ឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យ និងបានឈានដល់ការដកហួតវត្ថុតាងជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ដូចបានរៀបរាប់ខាងលើនេះ។


ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញ បច្ចុប្បន្នកំពុងសហការជាមួយ ភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀតឈានទៅចាត់វិធានការ ផ្លូវច្បាប់ចំពោះអ្នកពាក់ព័ន្ធ និងវែកមុខមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈ វត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។


សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕ប្រភពអាកាប៉េ







Previous Post Next Post