ក្រុ​ង​ហា​​ត​យ៉ៃ​ពេ​ញ​និ​យ​ម​រ​ប​ស់​ថៃ​ ត្រូវទឹកជំនន់វាយលុក ប​ណ្ដា​ល​ឱ្យ​ភ្ញៀ​វ​ទេ​​សច​រ ត្រូ​​វ​ជា​ប់​គាំ​ង​នៅ​ស​ណ្ឋា​គារ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ក្រុ​ង​ហា​​ត​យ៉ៃ​ពេ​ញ​និ​យ​ម​រ​ប​ស់​ថៃ​ ត្រូវទឹកជំនន់វាយលុក ប​ណ្ដា​ល​ឱ្យ​ភ្ញៀ​វ​ទេ​​សច​រ ត្រូ​​វ​ជា​ប់​គាំ​ង​នៅ​ស​ណ្ឋា​គារ​

 អន្តរជាតិ ៖ អា​ជ្ញា​ធ​រ​ថៃ​ ​បា​ន​ចូ​ល​​អ​ន្ត​រាគ​ម​ន៍ ​​ដើ​ម្បី​ជួ​យ​អ្ន​ក​ទេ​សច​រ​ដែ​ល​ជា​ប់​គាំ​ង​ក្នុង​​​ទី​ក្រុ​​​​​ង​​​ហា​​​ត​​​យ៉ៃ​​​រ​ប​​ស់​ប្រ​ទេ​ស​ថៃ ​​ដែ​ល​មា​ន​ប្រ​ជា​ប្រិ​យ​ភា​ព​ជា​មួ​យ​អ្ន​ក​ទេ​ស​ច​រ​ ​​ត្រូ​វ​បា​ន​ប្រ​កា​ស​ជា​តំ​ប​ន់​គ្រោះ​ម​ហ​ន្ត​រា​យ​ ​រួ​ម​ជា​មួ​យ​ស្រុ​ក​​ដ​ទៃ​ទៀ​ត​ទាំ​ង​អ​ស់​នៅ​ភា​គ​ខា​ង​ត្បូ​​ង​ខេ​ត្ត​សុ​ង​ក្លា​ ​ខ​ណៈ​ដែ​ល​ភ្លៀ​ង​ធ្លា​ក់​ខ្លាំង​នៅ​តែ​ប​ន្ត​ប​ង្ក​ជា​ទឹ​​ក​ជំ​ន​ន់​ធ្ង​ន់​ធ្ង​រ​។​


កម្ពស់ទឹកឡើងខ្ពស់ បានកាត់ផ្តាច់ផ្លូវធំៗ និងធ្វើឱ្យអ្នកទេសចរ រួមទាំងប្រជាពលរដ្ឋ ត្រូវជាប់គាំង។អគ្គិសនីត្រូវបានកាត់ផ្តាច់នៅក្នុងសង្កាត់ជាច្រើន ដើម្បីសុវត្ថិភាព ខណៈពេលដែលសេវាកម្មអ៊ីនធឺណិត និងប្រព័ន្ធទឹក ត្រូវបានរំខាន។





យោងតាមសារព័ត៌មាន The Nation កាលពីថ្ងៃអាទិត្យ រាយការណ៍ថា ក្រសួងទេសចរណ៍របស់ប្រទេសថៃ កំពុងដឹកនាំប្រតិបត្តិការសង្គ្រោះសម្រាប់អ្នកទេសចរដែលជាប់គាំងក្នុងសណ្ឋាគារ និងរៀបចំការជម្លៀសចេញដោយប្រើរថយន្តដឹកទំនិញធុនធ្ងន់ និងទូក។


ភ្ញៀវទេសចរជាង ១.០០០ នាក់ បានជាប់គាំងនៅតាមសណ្ឋាគារ និងអាកាសយានដ្ឋាននៃទីក្រុងហាតយ៉ៃ ដែលរងការជន់លិច។


ភ្លៀងធ្លាក់ខ្លាំង ត្រូវបានគេព្យាករណ៍ថានឹងបន្តធ្លាក់នៅក្នុងតំបន់នេះ រហូតដល់ត្រឹមថ្ងៃអង្គារស្អែកនេះ៕





Previous Post Next Post