ខេត្តកណ្តាល ៖ បុរសម្នាក់ជនសង្ស័យ ឡើងលួចកាត់ខ្សែភ្លើងសម្រាប់ការពាររន្ទះក៏ត្រូវឆក់ស្លាប់ជាប់នៅលើបង្គោលភ្លើង ។ ហេតុការណ៍នេះបានបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩និង៣០នាទី កាលពីថ្ងៃទី២២ខែ វិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចខាងក្រោយ បុរីព្រីមន៍មាផាស្តិត ស្ថឹតក្នុងភូមិអំពឹលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
តាមការបំភ្លឺរបស់មេការជាងភ្លើង ជាអ្នកដើរត្រួតពិនិត្យខ្សែភ្លើងតាមបង្គោលភ្លើងនីមួយៗក៏ប្រទះឃើញជនសង្ស័យ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជាជនជាតិខ្មែរ បានឆក់ជាប់ស្លា…ប់នៅលើបង្គោលភ្លើងដោយសារឡើងលួចកាត់ខ្សែភ្លើងសម្រាប់ការពាររន្ទះ គាត់ (អ្នកត្រួតពិនិត្យ)ក៏បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍សំបូរមាស ស្រុកមុខកំពូល ។
ក្រោយការពិនិត្យវិភាគ យោងកន្លែងកើតហេតុ យោងតាមព័ត៌មាន និងគ្រូពេទ្យ បានដាក់សន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារខ្សែភ្លើងឆក់។សពត្រូវបានប្រគល់ជូនអាជ្ញាធរដំកល់ទុកនៅវត្តបំពេញកុសល(ហៅវត្តពាម)បណ្ដោះអាសន្នដើម្បីធ្វើការស្រាវជ្រាវរកសាច់ញាតិ ៕

