អន្តរជាតិ ៖ បណ្តាមេដឹកនាំនៃប្រទេសនៅអឺរ៉ុបអាចនឹងទៅទស្សនកិច្ចទីក្រុងវ៉ាស៊ីនតោននៅក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីផែនការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ការដោះស្រាយជម្លោះនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ Sky News។
ទូរទស្សន៍ Sky News បាននិយាយថា មេដឹកនាំអឺរ៉ុបមួយចំនួន រួមទាំងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុន (Emmanuel Macron) និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោក ជីអូហ្គីយ៉ា ម៉េឡូនី (Giorgia Meloni) អាចនឹងទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅដើមសប្តាហ៍នេះ ដើម្បីព្យាយាមបញ្ចុះបញ្ចូលមេដឹកនាំអាម៉េរិកឱ្យធ្វើវិសោធនកម្មផែនការសន្តិភាពរបស់លោក។
ទូរទស្សន៍ Sky News បានប្រៀបធៀបដំណើរទស្សនកិច្ចនាពេលអនាគតដែលអាចកើតមានរបស់បណ្តាមេដឹកនាំអឺរ៉ុបជាមួយនឹងដំណើរទស្សនកិច្ចរួមគ្នាពីមុនរបស់ពួកគេទៅកាន់សេតវិមាន បន្ទាប់ពីកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិកនៅអាឡាស្កា៕ប្រភពអាកាប៉េ

