អភិបាលខេ​ត្ត​​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​អ​​ញ្ជើ​ញ​ចុះ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​និ​ង​​ចែ​ក​អំ​ណោ​យ​ជូ​ន​ ​ជ​ន​ភៀ​ស​សឹ​ក​​ ​កំ​ពុ​ង​ស្នា​ក់​​នៅ ​ម​ណ្ឌ​ល​សុ​វ​ត្ថិ​​ភា​ព​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

អភិបាលខេ​ត្ត​​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​អ​​ញ្ជើ​ញ​ចុះ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​និ​ង​​ចែ​ក​អំ​ណោ​យ​ជូ​ន​ ​ជ​ន​ភៀ​ស​សឹ​ក​​ ​កំ​ពុ​ង​ស្នា​ក់​​នៅ ​ម​ណ្ឌ​ល​សុ​វ​ត្ថិ​​ភា​ព​

 



ខេត្តឧ​ត្ត​រ​​មា​ន​ជ័​យ​ ​៖​ ​ប​ង​ប្អូ​ន​ជ​ន​ភៀ​ស​សឹ​ក​ជា​​ង​ ​៣​២​៩​គ្រួ​សា​​រ​ ​ដែ​ល​ស្នា​ក់​នៅ​ម​ណ្ឌ​ល​​សុ​វ​ត្ថិ​ភា​ព​ ​ថ្ម​កំ​បោ​រ​ ​និ​​ង​វ​ត្ត​គោ​​ក​ម​ន​ ​ស្ថិ​ត​នៅ​​ស្រុ​ក​ប​ន្ទា​យ​អំ​ពិ​ល​ ​ត្រូ​វ​បា​នឯ​ក​ឧ​ត្ដ​​ម​ ​មា​ន​​ ​ចា​ន់​យ៉ា​ដា​ ​អ​ភិ​បា​ល​នៃ​គ​ណៈ​អ​ភិ​បា​ល​ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​បា​ន​អ​ញ្ជើ​ញ​ចុះ​​សួ​រ​សុ​ខ​ទុ​ក្ខ​ ​និ​ង​ចែ​ក​​អំ​ណោ​យ​ ​ជា​គ្រឿ​ង​ឧ​ប​ភោ​គ​ប​រិ​ភោ​​ក​ ​និ​ង​ស​ម្លៀ​ក​បំ​ពា​ក់​​មួ​យ​ចំ​នួ​ន​ ​​នា​ថ្ងៃ​ទី​២​៤​ ​ខែ​វិ​ច្ឆិ​កា ឆ្នាំ​​២​០​២៥ នេះ​។​​


នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា ទោះបីជារាជរដ្ឋាភិបាលកម្ពុជា ខិតខំដោះស្រាយបញ្ហាដោយសន្តិវិធី និងយន្តការច្បាប់ក្តី ក៏យើងនៅតែបន្តប្រឈម នឹងការបង្កហេតុពីភាគីថៃ ដែលនៅតែបន្តធ្វើការឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា និងបន្តបង្កភាពតានតឹងនៅតាមបណ្តោយព្រំដែន ដែលជាហេតុបណ្តាលឲ្យប្រជាពលរដ្ឋស្លូតត្រង់នៅតាមតំបន់ប្រឈម ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង និងដីធ្លី របស់ខ្លួន ដើម្បីស្វែងរកសុវត្ថិភាព។


គួរបញ្ជាក់ថា អំណោយដែលផ្ដល់ជូនដល់ជនភៀសសឹក រួមមាន ៖ អង្ករ មី និងសម្លៀកបំពាក់មួយចំនួនផងដែរ៕ ប្រភពអាកាប៉េ





Previous Post Next Post