ដេ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីឆក់ទូរសព្ទដៃនៅស្រុកកំពង់ត្រឡាច
ខេត្តកំពង់ឆ្នាំង៖ ដោយមានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងសម្របសម្រួលដោយ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីឆក់ទូរសព្ទដៃ។
ករណីនេះកើតឡើងនៅវេលាម៉ោង ១១:៣០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថានភាព៖ នៅចំណុចភូមិលាជ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះឈ្មោះ សឿង គឹមហុង ភេទស្រី អាយុ ២២ឆ្នាំ រស់នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង ត្រូវបានជនសង្ស័យ២នាក់ជិះម៉ូតូមកឆក់យកទូរសព្ទដៃ។
ជនសង្ស័យទាំង២នាក់មានឈ្មោះដូចខាងក្រោម៖
១. យិន ដារ៉ា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
២. ខាត់ វុត្ថា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិ-ឃុំ-ស្រុកដូចគ្នា។
លុះដល់វេលាម៉ោង ៨:៣០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់បាន នៅចំណុចភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច រួមជាមួយវត្ថុតាងដូចខាងក្រោម៖
១. ម៉ូតូ១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ-ក្រហម ស្លាកលេខ កំពង់ឆ្នាំង 1M-3437
២. ទូរសព្ទដៃ១គ្រឿង ម៉ាក VIVO
៣. នាឡិកាដៃ១គ្រឿង ពណ៌ខ្មៅ
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យនគរបាលយុត្តិធម៌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ចាត់ការតាមនីតិវិធីច្បាប់៕

