សម្តេច​ធិប​​តី​ ​នា​យ​ក​រ​ដ្ឋ​ម​​ន្ត្រី​ ​និ​ង​លោ​ក​​ជំ​ទា​វ​ប​ណ្ឌិ​ត​ ​ពេ​ជ​​ ​ច​ន្ទ​មុ​ន្នី​ ​​អ​ញ្ជើ​ញ​ជា​អ​ធិ​​ប​តី​​ដ៏​ខ្ព​ង់​​ខ្ព​ស់ ​ពិ​ធី​ស​ម្ពោ​ធ​​ជា​ផ្លូ​វ​កា​រ​ ​​អា​កា​ស​យា​ន​ដ្ឋា​ន​អ​​ន្ត​រ​ជា​តិ​តេ​ជោ​​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សម្តេច​ធិប​​តី​ ​នា​យ​ក​រ​ដ្ឋ​ម​​ន្ត្រី​ ​និ​ង​លោ​ក​​ជំ​ទា​វ​ប​ណ្ឌិ​ត​ ​ពេ​ជ​​ ​ច​ន្ទ​មុ​ន្នី​ ​​អ​ញ្ជើ​ញ​ជា​អ​ធិ​​ប​តី​​ដ៏​ខ្ព​ង់​​ខ្ព​ស់ ​ពិ​ធី​ស​ម្ពោ​ធ​​ជា​ផ្លូ​វ​កា​រ​ ​​អា​កា​ស​យា​ន​ដ្ឋា​ន​អ​​ន្ត​រ​ជា​តិ​តេ​ជោ​​



 ​(​ក​ណ្តា​ល​) ៖ ស​ម្តេ​ច​ម​​ហាប​វ​រ​ធិ​​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​នា​យ​ក​​រ​ដ្ឋ​ម​ន្ត្រី​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​​ក​ម្ពុ​​ជា​ ​និ​ង​លោ​ក​ជំ​ទា​វ​​បណ្ឌិ​ត​ ​ពេ​ជ​ ​ច​ន្ទ​មុ​ន្នី​ ​អ​ញ្ជើ​​ញ​ជា​អ​ធិ​ប​តី​ដ៏​ខ្ព​ង់​ខ្ព​ស់​ ​​និ​ង​កា​ត់​ខ្សែ​បូ​ស​ម្បោ​ធ​​ជា​​ផ្លូ​វ​​កា​រ​ ​អា​កា​ស​យា​ន​ដ្ឋា​ន​អ​​ន្ត​រ​​ជា​តិ​តេ​ជោ​​ ​(​T​e​c​h​o​ ​I​n​t​e​r​​n​a​t​i​o​n​a​l​ ​A​i​​r​p​o​r​t​ ​–​​ ​T​I​A​)​ ​ស្ថិ​ត​នៅ​ឃុំ​​ព្រែ​ក​ស្លែ​ង​ ​ស្រុ​ក​ក​ណ្តា​ល​​ស្ទឹ​ង​ ​ខេ​ត្ត​ក​ណ្តា​ល​ ​និ​​ង​មួ​យ​ផ្នែ​ក​ស្ថិ​ត​នៅ​ស្រុ​ក​​បា​ទី​ ​​នៅ​លើ​ផ្ទៃ​​ដី​ដ៏​ល្វឹ​ង​ល្វើ​យ​ជា​ង​ ​២​ ​​៦​០​០​ហិ​ក​តា​។

​សូមរម្លឹកថា អាកាសយានដ្ឋាននេះ ត្រូវបានបើកប្រតិបត្តិការនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ហើយមិនត្រឹមតែជាអាកាសយានដ្ឋាននោះទេ ប៉ុន្តែ គឺជាមោទនភាពជាតិខ្មែរទាំងមូល! គឺជាសាក្សីនៃកំណើនសេដ្ឋកិច្ចជាតិ! ហើយស្ថាបត្យកម្ម និងការសាងសង់គឺដោយកូនខ្មែរ។

អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាប្រភេទព្រលានយន្តហោះខ្នាតធំ ប្រភេទ 4F ដែលអាចទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប និងអនុញ្ញាតឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបាន ដោយមានផ្លូវយន្តហោះរត់ប្រវែង ៤គីឡូម៉ែត្រ។



បើយោងតាមការវាយតម្លៃរបស់អាកាសចរណ៍ស៊ីវិល ព្រលានហោះយន្ដអន្ដរជាតិតេជោនេះ បានជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងពិភពលោក ក្នុងចំណោមព្រលានយន្តហោះប្រភេទ 4F។ ជាមួយគ្នានេះ ព្រលានយន្តនេះ បានក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល ក្នុងចំណោមស្ថាបត្យកម្មចំនួន១១ ក្នុងឆ្នាំ២០២៥ លើពិភពលោកផងដែរ។

តាមផែនការ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងឡើងជាបីដំណាក់កាល ដោយដំណាក់កាលទី១ មានផ្លូវរត់ចម្ងាយ៤ គីឡូម៉ែត្រនឹងមានសមត្ថភាពទទួលអ្នកដំណើរជាង១៥ លាននាក់ក្នុងមួយឆ្នាំនៅឆ្នាំ ២០២៥។ ក្នុងដំណាក់កាលទីពីរ ការបន្ថែមផ្លូវរត់មួយបន្ថែមទៀតនឹងបង្កើនសមត្ថភាពអ្នកដំណើរដល់ ៣០លាននាក់ នៅឆ្នាំ២០៣០ ខណៈដំណាក់កាលទីបី អាកាសយានដ្ឋាននេះនឹងពង្រីកបន្ថែមទៀតជាមួយនឹងការដាក់ឱ្យប្រើប្រាស់ផ្លូវរត់ទីបី ដែលអាចទទួលអ្នកដំណើរបានរហូតដល់ ៤៥លាននាក់ នៅឆ្នាំ២០៥០។(AKP)

















Previous Post Next Post