ស្មារតីមិ​ន​​ចុះ​ញ៉​ម​ ​និ​ង​ក្តី​ស​ង្ឃឹ​ម​ថ្មី​ ​រ​ប​ស់អ្ន​ក​ភូ​មិ​ព្រៃ​ចាន់​-​ជោ​គ​ជ័​យ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ស្មារតីមិ​ន​​ចុះ​ញ៉​ម​ ​និ​ង​ក្តី​ស​ង្ឃឹ​ម​ថ្មី​ ​រ​ប​ស់អ្ន​ក​ភូ​មិ​ព្រៃ​ចាន់​-​ជោ​គ​ជ័​យ​

 


ប្រ​ជា​ព​ល​​រ​ដ្ឋ​ភូ​មិ​ព្រៃ​ចា​ន់​ ​​និ​ង​ភូ​មិ​ជោ​គ​ជ័​យ​ ​​ដែ​ល​ស្ថិ​ត​ក្នុ​ង​ឃុំ​​អូ​រ​បី​ជា​ន់​​ ​ស្រុ​ក​អូ​រ​ជ្រៅ​ ​​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​​យ​ ​បា​ន​ប​ន្ត​រ​​ស់​នៅ​ក្នុ​ង​ស្ថា​ន​ភា​ព​ស្ង​ប់​ស្ងា​​ត់​ ​ដូ​ច​ស​ព្វ​មួ​យ​​ដង​ ​​នៅ​ព្រឹ​ក​ថ្ងៃ​ទី​២​០​ ​​ខែ​តុ​លា​ ​ឆ្នាំ​២​០​២​​៥​ ​ដោ​យ​ពុំ​មា​​ន​ស​ក​ម្ម​ភា​ព​​យា​យី​ ​ឬ​រំ​ខា​ន​​ណា​មួ​យ​ពី​សំ​ណា​ក់​​ក​ង​ទ័​ព​ថៃ​ដូ​​ច​កា​ល​ពី​ប៉ុ​ន្មា​ន​ស​ប្តា​​ហ៍​មុ​ន​ឡើ​យ​។​ ​ទោះ​ជា​​យ៉ា​ង​ណា​ក៏​ដោ​​យ​ ​ជី​វិ​ត​ប្រ​ចាំ​ថ្ងៃ​រ​​ប​ស់​អ្ន​ក​ភូ​មិ​រា​​ប់​ពា​ន់​នា​ក់​នៅ​​ទី​នេះ​ ​នៅ​តែ​ប្រ​ព្រឹ​ត្ត​ទៅ​​ក្នុ​ង​ ​ភា​ព​ប្រុ​ង​ប្រ​យ័​ត្ន​​ខ្ព​ស់​ ​ដោ​យ​​ពួ​ក​គេ​មិ​ន​ត្រឹ​​ម​តែ​ប្រ​ក​ប​រ​ប​រ​​ចិ​ញ្ចឹ​ម​ជី​វិ​ត​ធ​ម្ម​​តា​តែ​ប៉ុ​ណ្ណោះ​ទេ​ ​​ថែ​ម​ទាំ​ង​ត្រៀ​ម​ខ្លួ​ន​រួ​​ច​ជា​ស្រេ​ច​ដើ​ម្បី​ ​រួ​​ម​ក​ម្លាំ​ង​ជា​មួ​យ​អា​​ជ្ញា​ធ​រ​ ​ក្នុ​ង​កា​រ​កា​រ​​ពា​រ​បូ​រ​ណ​ភា​ព​ទឹ​ក​​ដី​ដែ​ល​ខ្លួ​ន​បា​​ន​រ​ស់​នៅ​ ​និ​​ង​ត​ស៊ូ​អ​ស់​រ​យៈ​​ពេ​ល​ជិ​ត​ ​៤​០​ ​ឆ្នាំ​ម​​ក​ហើ​យ​។​


ភូមិព្រៃចាន់ និងភូមិជោគជ័យ មិនមែនជាទីកន្លែងធម្មតានោះទេ ប៉ុន្តែជាសក្ខីភាពនៃស្មារតីរឹងមាំ តស៊ូ អត់ធ្មត់ និងមិនចុះញ៉ម របស់ប្រជាពលរដ្ឋខ្មែរ។ ភូមិទាំងពីរនេះបានចាប់ផ្តើមកកើតឡើងតាំងពី អំឡុងទសវត្សរ៍ឆ្នាំ៨០ ដែលជាពេលវេលាមួយដ៏ស្រួចស្រាវនៃភ្លើងសង្គ្រាមស៊ីវិលក្រោយការដួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ទឹកដីនេះគឺជាជម្រកសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋខ្មែររាប់រយគ្រួសារដែលបានរត់គេចចេញពីសង្គ្រាម។

យោងតាមរបាយការណ៍របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ភូមិព្រៃចាន់ បច្ចុប្បន្នមានប្រជាពលរដ្ឋ ២៥៥ គ្រួសារ ស្មើនឹង ៧៣៧ នាក់ រីឯ ភូមិជោគជ័យ មានប្រជាពលរដ្ឋ ៧៣៥ គ្រួសារ ស្មើនឹង ២,៥៥០ នាក់។ ក្នុងរយៈពេលប្រមាណ ៤០ ឆ្នាំនេះ អ្នកភូមិបានបង្កាត់ភ្លើងជីវិតរស់នៅដោយ ក្រាញននៀល លើទឹកដីដែលធ្លាប់ជាសមរភូមិដ៏ខ្លាំងក្លា និងបន្សល់ទុកនូវគ្រោះថ្នាក់ពី គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់មិនអស់។ ពួកគេបានតស៊ូរស់ជាមួយភាពអត់ឃ្លាន គេចពីគ្រាប់ផ្លោង និងគ្រោះថ្នាក់មីនអស់រយៈពេលជាយូររហូតដល់ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងការអនុវត្ត នយោបាយឈ្នះ-ឈ្នះ នៅឆ្នាំ១៩៩៨ ទើបពួកគេចាប់ផ្តើមទទួលបានសុវត្ថិភាព និងចាប់ផ្តើមកសាងជីវភាពឡើងវិញ។

នៅព្រឹកថ្ងៃទី២០ខែតុលា នេះ គេសង្កេតឃើញថា សកម្មភាពសេដ្ឋកិច្ច របស់អ្នកភូមិព្រៃចាន់ និងជោគជ័យបានដំណើរការធម្មតា។ ប្រជាពលរដ្ឋបានចេញទៅធ្វើស្រែចម្ការ និងប្រកបរបរលក់ដូរតូចតាចជាប្រចាំ។ មុខរបរសំខាន់ៗរបស់ពួកគេរួមមាន កសិកម្ម និង ពាណិជ្ជកម្មខ្នាតតូច នៅតំបន់ព្រំដែន។

លោក ជា ណារិន ជាពលរដ្ឋភូមិព្រៃចាន់ម្នាក់ បានលើកឡើងទាំងញញឹមបង្កប់ភាពរឹងមាំថា «ទោះបីជាថ្ងៃនេះយើងមើលឃើញថាស្ងាត់ជ្រងំ ក៏យើងមិនដែលបន្ធូរអារម្មណ៍ឡើយ។ ពួកយើងនៅតែ ប្រុងប្រយ័ត្ន ជានិច្ច ហើយត្រៀមខ្លួន ជួយកងកម្លាំង នៅពេលចាំបាច់ ព្រោះទឹកដីនេះជាឆ្អឹងជាសរសៃរបស់យើង។ យើងចិញ្ចឹមជីវិតធម្មតា តែភ្នែកនិងចិត្តនៅតែប្រុងប្រៀបការពារ»។ ចំណែកឯអ្នកស្រី ស៊ឹម ស្រីណែត វ័យ ៤២ ឆ្នាំ ជាអ្នកភូមិជោគជ័យដែលប្រកបរបរលក់បន្លែ បានបង្ហាញពីការរឹងមាំរបស់ស្រ្តីខ្មែរនៅតំបន់ព្រំដែន «ខ្ញុំចងចាំនូវការលំបាកកាលពីដើម និងការលុកលុយថ្មីៗនេះ។ យើងអាចរងរបួសផ្លូវចិត្ត តែ យើងមិនចុះញ៉ម ទេ។ ការលំបាកបានបង្រៀនយើងឱ្យចេះតស៊ូ ហើយយើងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាជ្ញាធរនិងកងកម្លាំងរបស់យើង»។ ដំណឹងដ៏គួរឱ្យសប្បាយរីករាយបំផុតសម្រាប់ប្រជាពលរដ្ឋនៅភូមិព្រៃចាន់ និងជោគជ័យនាពេលនេះ គឺការត្រៀមចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា និងថៃ ដែលត្រូវបានរំពឹងថានឹងធ្វើឡើងនៅ ប្រទេសម៉ាឡេស៊ី នាចុងខែតុលា ឆ្នាំ២០២៥ នេះ ក្រោមការសម្របសម្រួល និងចូលរួមជាសាក្សីពីសហរដ្ឋអាមេរិក (លោក ដូណាល់ ត្រាំ) និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ ព័ត៌មាននេះត្រូវបានប្រកាសឡើងក្រោយកិច្ចប្រជុំចតុភាគីដ៏មានផ្លែផ្កានៅទីក្រុងគូឡាឡាំពួ ដែលបានបញ្ចប់នៅថ្ងៃទី១៧ ខែតុលា កន្លងទៅ។ ពលរដ្ឋជាច្រើនបានសម្តែងនូវ សេចក្តីសប្បាយរីករាយ និងក្តីសង្ឃឹម យ៉ាងមុតមាំចំពោះកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ។

លោក សុខ លីម អាយុ ៥៥ ឆ្នាំ ជាអ្នកភូមិជោគជ័យ ដែលមានដីស្រែជាប់ព្រំដែន បានសម្តែងអារម្មណ៍ថា«ពួកយើងរីករាយខ្លាំងណាស់ ពេលលឺដំណឹងពីកិច្ចព្រមព្រៀងសន្តិភាពនេះ។ យើងសង្ឃឹមថានេះជា ទីបញ្ចប់នៃភាពតានតឹង តាមបណ្តោយព្រំដែន ហើយពួកយើងអាចដកដង្ហើមធំ រស់នៅប្រកបរបរដោយ សុវត្ថិភាព និងនិរន្តរភាព ដោយមិនចាំបាច់ព្រួយបារម្ភពីការលុកលុយទៀតទេ»។ លោកបន្ថែមថា «ប្រសិនបើសន្តិភាពពិតប្រាកដត្រូវបានបង្កើតឡើង វានឹងធ្វើឱ្យយើងអាច ចាប់ផ្តើមកសាងជីវិតឡើងវិញដោយពេញលេញ»។ ដំណឹងនេះបានផ្តល់នូវពន្លឺថ្មីមួយសម្រាប់អ្នកភូមិទាំងពីរ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាក់ច្បាស់ៗកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ នេះថា ខ្លួននឹង មិនឯកភាព លើកិច្ចព្រមព្រៀងណាមួយដែលធ្វើឱ្យបាត់បង់ទឹកដី នោះឡើយ ដែលការអះអាងនេះបានធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងមានជំនឿទុកចិត្តកាន់តែខ្លាំងឡើង។

សូមបញ្ជាក់ថា ឆ្លងកាត់ភ្លើងសង្គ្រាម និងការគំរាមកំហែងនៅពេលបច្ចុប្បន្ន ភូមិព្រៃចាន់ និងភូមិជោគជ័យ បានបង្ហាញថា ពួកគេគឺជា គំរូដ៏រស់រវើក នៃការតស៊ូរបស់ប្រជាពលរដ្ឋខ្មែរ។ ការបន្តប្រកបរបរក្នុងភាពប្រុងប្រយ័ត្ននាថ្ងៃនេះ គឺជាសញ្ញានៃការ ត្រៀមខ្លួនជានិច្ច ដើម្បីការពារមាតុភូមិ។ ទន្ទឹមនឹងនេះ ក្តីសង្ឃឹម លើកិច្ចព្រមព្រៀងសន្តិភាពនាចុងខែតុលា បានក្លាយជាកម្លាំងចលករផ្លូវចិត្តដ៏សំខាន់ ដែលជំរុញឱ្យអ្នកភូមិបន្តរស់នៅយ៉ាងរឹងមាំ ឆ្ពោះទៅរកអនាគតមួយដែលមាន សន្តិភាព និងការអភិវឌ្ឍយូរអង្វែង នៅលើទឹកដីកំណើតរបស់ខ្លួន៕ប្រភពAKP






Previous Post Next Post