អន្តរជាតិ ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជឿជាក់ថា ទាំងកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន គួរតែបញ្ឈប់អរិភាព និងរក្សាទំនាក់ទំនងបច្ចុប្បន្ន។
លោក ត្រាំ បាននិយាយថា លោក និងប្រធានាធិបតីរុស្ស៊ី មិនបានពិភាក្សាពី Donbass ទេ តែទាមទារម្តងទៀតនូវបំណងប្រាថ្នាសម្រាប់ភាគីទាំងពីរដើម្បីឈប់បាញ់នៅសមរភូមិ។
មេដឹកនាំអាមេរិករូបនេះ បាននិយាយអំពីកិច្ចព្រមព្រៀងដ៏មានសក្តានុពលរវាងទីក្រុងមូស្គូ និងទីក្រុងគៀវអំពីបញ្ហាដែនដីថា ដីចំនួន ៧៨ភាគរយ ត្រូវបានកាន់កាប់ដោយរុស្ស៊ី។
របាយការណ៍មិនបញ្ជាក់ថាតើលោក ត្រាំ សំដៅទៅលើដែនដីតំបន់ណានោះទេ ប៉ុន្តែលោកថា រឿងនេះអាចចរចានៅពេលក្រោយ។ លោក ក៏បានឱ្យដឹងថា លោក មិនបានពិភាក្សាពីការដោះដូរ ឬប្រគល់ការគ្រប់គ្រងតំបន់ Donbass ទៅឱ្យរុស្ស៊ី ក្នុងអំឡុងជំនួបកាលពីថ្ងៃទី ១៧ ខែតុលា ជាមួយលោក Vladimir Zelensky នោះទេ។
ទោះជាយ៉ាងណា លោក ត្រាំ បានបញ្ជាក់ច្បាស់ៗថា ការបញ្ចប់ជម្លោះនៅអ៊ុយក្រែន នឹងធ្វើឱ្យទីក្រុងគៀវបាត់បង់ទឹកដី៕



