ប្រជាពលរដ្ឋ​ ខ្វះខាត​៣៣៦គ្រួសារ​  ទទួល​អំណោយ​ពី សាខាកាកបាទ​ក្រហម​ ខេត្តបន្ទាយមានជ័យ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ប្រជាពលរដ្ឋ​ ខ្វះខាត​៣៣៦គ្រួសារ​  ទទួល​អំណោយ​ពី សាខាកាកបាទ​ក្រហម​ ខេត្តបន្ទាយមានជ័យ


 ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋក្រីក្រ មានជីវភាពខ្វះខាតចំនួន ៣៣៦គ្រួសារ មកពី២៧ភូមិ លើ៥សង្កាត់ នៅក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ តត្រូវបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្ត កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ននៅសាលាក្រុងប៉ោយប៉ែត។ 

លោក គាត ហ៊ុល អភិបាលក្រុង ប៉ោយប៉ែត បានឲ្យដឹងថា គ្រួសារក្រីក្រដែលមានជីវភាពខ្វះខាត ទាំង៣៣៦គ្រួសារនេះ ពួកគាត់ធ្លាប់មានមុខរបរធ្វើការរកស៊ីទៅតាមបណ្ដោយព្រំដែនកម្ពុជាសៀម ក៏ប៉ុន្តែក៏ពួកចោរសៀមមានការបិទច្រកទៅពួកគាត់ជួបការលំបាកផ្នែកជីវភាពហើយដោយពិនិត្យឃើញពីភាពជាក់ស្ដែង ទេីបសាខាកាកបាទក្រហមខេត្តផ្តល់នូវអំណោយមនុស្សធម៌ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលាដែលពុំទុកឲ្យនរណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ ។ 

លោក ប្លែក វ៉ារី អនុប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមនឹងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ជានិច្ចកាល តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច។លោកបានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមចូលរួមជាកម្លាំងមហាសាមគ្គីជាធ្លុងមួយ ទប់ស្កាត់ការរុញច្រានពីពួកចោរសៀមឈ្លានពានទឹកដីហើយក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 

ឯកឧត្តមបានបន្តថា ក្រោយការចូលជាធរមាននៃបទឈប់បាញ់រវាងកងទ័ពកម្ពុជានិងកងទ័ពសៀមដែលបានឯកភាពគ្នានៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កងកម្លាំងរបស់យើងស្ថិតនៅក្នុងការប្រុងប្រយ័ត្នក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងច្បាស់លាស់ រឹងមាំគ្រប់យ៉ាងម៉ឺងម៉ាត់លើលក្ខខណ្ឌនៃបទឈប់បាញ់ ក៏ប៉ុន្តែពួកចោរសៀមនៅតែបន្តរំលោភយកបន្លាលួសរាយ រួមទាំងការដេញប្រជាពលរដ្ឋធ្វើទុក្ខបុកម្នេញមិនឲ្យយើងបានសុខនោះឡើយ។ 

 សូមបញ្ជាក់ផងដែរថា អំណោយដែលបានយកមកផ្តល់ជូនដល់បងប្អូនពេលនេះក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មីជាតិមួយកេស ទឹកសុីអុីវ១យួរ  មុង១ ភួយ១ និងថវិកាមួយចំនួន៕








Previous Post Next Post