នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​

 



ខេត្តប​ន្ទា​យ​​មា​ន​ជ័យ ៖​​ ​អ​នុ​វ​ត្ត​តា​ម​​កា​រ​ដឹក​នាំ​ប​ញ្ជា​ដ៏​ខ្ព​ង់​ខ្ព​ស់​រ​ប​ស់​ ​ឯ​​ក​ឧ​ត្ត​ម​ ​នា​យ​ឧ​​ត្ត​ម​សេ​នី​យ៍​ ​​ស​ ​ថេ​ត​ ​អ​​គ្គ​ស្ន​ង​កា​​រ​ន​គ​រ​បា​​ល​ជា​តិ​ ​និ​ង​​មា​ន​កា​រ​ច​ង្អុ​ល​ប​​ង្ហាញ​​ពី​លោ​ក​ឧ​ត្ត​ម​​សេ​នី​យ៍​ទោ​ ​សិ​​ទ្ធិ​ ​ឡោះ​ ​ស្ន​ង​កា​រ​​នៃ​ស្ន​ង​កា​រ​ដ្ឋា​ន​ន​គ​រ​បា​ល​ខេ​​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​ក​​ញ្ញា ​​ឆ្នាំ​២​០​២​៥​ ​ក​ម្លាំ​ង​​កា​រិ​យា​ល័​យ​ជំ​នា​ញ​ ​ក​ម្លាំ​​ង​អ​ធិ​កា​រ​ដ្ឋា​ន​ន​គ​​រ​បា​ល​ស្រុ​ក​ម៉ា​​ឡៃ​​ ក​ម្លាំ​ង​វ​រៈ​ន​​គ​រ​បា​ល​កា​រ​ពា​រ​​ព្រំ​ដែ​ន​គោ​ក​លេ​ខ​៨​​១​៥​ ​បា​ន​ស​ហកា​រ​ជា​មួ​​យ​ក​ម្លាំ​ង​យោ​ធា​ ​និ​ង​ស្ថា​ប័​ន​​ពា​ក់​ព័​ន្ធ​ ​ចុះ​ទ​ប់​ស្កា​ត់​ព​ល​ក​រ​ខ្មែ​រ​ ​ត្រៀ​ម​​ប​ម្រុ​ង​លួ​ច​ឆ្ល​ង​ដែ​​ន​ខុ​ស​ច្បា​ប់​ទៅ​កា​ន់​ប្រ​​ទេ​ស​ថៃ​ ​បា​ន​ចំ​នួ​​ន​២​៨​នា​ក់​ ​ក្នុ​​ង​នោះមា​ន​ស្រី​១​៥​នា​ក់​។​​

ពលករខ្មែរទាំងនោះត្រូវបានទប់ស្កាត់កាលពីវេលាម៉ោង១០:១៥នាទីព្រឹក ថ្ងៃព្រហស្បតិ៍ នៅចំនុចភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ពលករខ្មែរទាំងនោះ មួយចំនួនមានស្រុកកំណើតនៅក្នុងខេត្តបន្ទាយមានជ័យ និងមួយចំនួនមកពីខេត្តបាត់ដំបង។

កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ (ម៉ាឡៃ) បាននាំយកពួកគាត់មកសួរនាំ ជាលទ្ធផលពលករខ្មែរទាំងនោះ បានសារភាពថា ពួកគាត់ត្រូវបានមេខ្យល់នាំយកមករកផ្លូវបម្រុងលួចឆ្លងដែនទៅថៃ តែមិនទាន់បានឆ្លងផង ក៏ត្រូវនគរបាលចុះទប់ស្កាត់និងយកមកអប់រំណែនាំតែម្តង។ ហើយនៅល្ងាចថ្ងៃដដែលនេះ ពលរដ្ឋទាំងនោះត្រូវបានប្រគល់ជូនទៅរដ្ឋបាលខេត្តបន្ទាយមានជ័យ អប់រំណែនាំបន្ត និងចាត់កម្លាំងនគរបាលដឹកជញ្ជូនពួកគាត់ទៅកាន់លំនៅដ្ឋានវិញ៕







Previous Post Next Post