អបអរ​​សា​​ទ​​​រ​ខួ​ប​៣​​៣​ឆ្នាំ​ ​នៃ​ទិ​​វា​ប្រ​កា​ស​ឲ្យ​​ប្រើ​ប្រា​ស់​រ​ដ្ឋ​​ធ​ម្ម​នុ​ញ្ញ​(​C​o​​n​s​t​i​t​​u​t​i​o​​n​ ​D​a​y​)​​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

អបអរ​​សា​​ទ​​​រ​ខួ​ប​៣​​៣​ឆ្នាំ​ ​នៃ​ទិ​​វា​ប្រ​កា​ស​ឲ្យ​​ប្រើ​ប្រា​ស់​រ​ដ្ឋ​​ធ​ម្ម​នុ​ញ្ញ​(​C​o​​n​s​t​i​t​​u​t​i​o​​n​ ​D​a​y​)​​

 


នៅ​ថ្ងៃ​​ទី​២​៤​ ​ខែ​ក​ញ្ញា​នេះ​ ​គឺ​​ជា​ខួ​ប​ទី​៣៣​ឆ្នាំ​​ ​ដែ​ល​ក​ម្ពុ​ជា​បា​ន​​ប្រ​កា​ស​ឱ្យ​ប្រើ​ប្រា​ស់ជា​ផ្លូ​​វ​កា​រ​នូ​វ​រ​ដ្ឋ​​ធ​ម្ម​នុ​ញ្ញ​នៃ​ព្រះ​រា​​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​​ ​(​២​៤​ ​​ក​ញ្ញា​ ​ឆ្នាំ​១​៩​៩​​៣​-​២​៤​​ ​ក​ញ្ញា​ ​ឆ្នាំ​​២​០​២​៦​)​។​

​

ផ្តើមចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពីដំណោះស្រាយរួមបញ្ចប់នូវវិបត្តិកម្ពុជាជាប្រវត្តិសាស្ត្រ ដែលបន្ទាប់មកនៅថ្ងៃទី ២៣-២៨ ខែឧសភា ប្រទេសយើងបានរៀបចំការបោះឆ្នោតជាលើកដំបូងក្រោមការឧបត្ថម្ភគាំពារពីអង្គការសហប្រជាជាតិ អ៊ុនតាក់ (UNTAC)។ ក្រោយពីការបោះ ឆ្នោតរួចមក រដ្ឋធម្មនុញ្ញជាតិ ក៏ត្រូវបានបង្កើតឡើងជាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ១៩៩៣ ផងដែរ។ 


នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅក្នុងមហាប្រាសាទទេវាវិនិច្ឆ័យ នៅក្នុងព្រះបរមរាជវាំង ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានឡាយព្រះហត្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ។ 


នៅថ្ងៃទី២៤ ខែកញ្ញា គឺជាថ្ងៃកំណើតរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែល មកដល់ឆ្នាំ២០២៦ គឺរដ្ឋធម្មនុញ្ញកម្ពុជា មានអាយុ កាល៣៣ឆ្នាំហើយ។ រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ 


ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។

រដ្ឋធម្មនុញ្ញកម្ពុជាបានចែងអំពីគោលការណ៍ នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នាគឺ 

១)អំណាចនីតិបញ្ញត្តិ 

២)នីតិប្រតិបត្តិ

៣)តុលាការ ហើយក៏បានអនុម័តនូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋនិងគោលការណ៍នីតិរដ្ឋជាដើម៕ផេកសម្តេចតេជោ




Previous Post Next Post