ក្រុមអ្នក​​សង្កេ​ត​កា​រ​ណ៍​អា​ស៊ា​​ន​ ​ចុះ​ស​ង្កេ​ត​កា​រ​​ណ៍​ ​ផ្ទៀ​ង​ផ្ទា​ត់​ ​និ​​ង​រា​យ​កា​រ​ណ៍​អំ​ពី​ស្ថា​​ន​ភា​ព​តា​ម​ប​ណ្តោ​យ​​ព្រំ​ដែ​ន​ក​ម្ពុ​ជា​-​ថៃ​ ​​នៅ​តំ​ប​ន់​ប្រា​សា​ទ​ព្រះ​វិ​ហា​​រ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ក្រុមអ្នក​​សង្កេ​ត​កា​រ​ណ៍​អា​ស៊ា​​ន​ ​ចុះ​ស​ង្កេ​ត​កា​រ​​ណ៍​ ​ផ្ទៀ​ង​ផ្ទា​ត់​ ​និ​​ង​រា​យ​កា​រ​ណ៍​អំ​ពី​ស្ថា​​ន​ភា​ព​តា​ម​ប​ណ្តោ​យ​​ព្រំ​ដែ​ន​ក​ម្ពុ​ជា​-​ថៃ​ ​​នៅ​តំ​ប​ន់​ប្រា​សា​ទ​ព្រះ​វិ​ហា​​រ​


 ​អ្ន​ក​នាំ​ពា​ក្យ​ក្រ​សួ​ង​កា​រ​ពា​រ​ជា​​តិ​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​​ក​ម្ពុ​ជា​ ​បា​ន​ឱ្យ​ដឹ​ង​​ថា​ ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍​ ​​ទី​១​០​ ​ខែ​ក​ញ្ញា​ ​ឆ្នាំ​២​០​២​​៦​ ​វេ​លា​ម៉ោ​ង​ ​០​​៨​:​១​៥​នា​ទី​ព្រឹ​​ក​ ​ក្រុ​ម​អ្ន​ក​ស​ម្រ​​ប​ស​ម្រួ​ល​ ​(​C​L​​G​)​ ​នៃ​ព្រះ​រា​ជា​ណា​​ច​ក្រ​ក​ម្ពុ​ជា​ ​បា​ន​ស​ម្រ​​ប​ស​ម្រួ​ល​ជូ​ន​ក្រុ​ម​អ្ន​​ក​ស​ង្កេ​ត​កា​រ​ណ៍​អា​ស៊ា​​ន​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​(​A​S​E​A​N​ ​Obse​r​ver​ ​T​e​a​m​ - ​C​a​​m​b​o​d​i​a​:​ ​​A​O​T​-​K​H​)​​ ​ដឹកនាំ​ដោ​យ​ប្រ​​ធា​ន​បេ​ស​ក​ក​ម្ម​ក្រុ​ម​អ្ន​​ក​ស​ង្កេ​ត​កា​រ​ណ៍​អា​ស៊ា​​ន​ ​(A​O​T​​ ​K​H​ ​H​O​M​)​ ​ពី​សា​​ធា​រ​ណ​រ​ដ្ឋ​ហ្វី​លី​​ពី​ន​ ​ដើ​ម្បី​ចុះ​ស​ង្កេ​ត​​កា​រ​ណ៍​ ​ផ្ទៀ​ង​ផ្ទា​ត់​ ​និ​ង​រា​​យ​កា​រ​ណ៍​អំ​ពី​ស្ថា​ន​ភា​​ព​តា​ម​ប​ណ្តោ​យ​​ព្រំ​ដែ​ន​ក​ម្ពុ​ជា​-​ថៃ​ ​នៅ​​តំ​ប​ន់​ប្រា​សា​ទ​ព្រះ​វិ​​ហា​រ​ ​ស្ថិ​ត​ក្នុ​ង​ខេ​ត្ត​ព្រះ​​វិ​ហា​រ​ ​ដែ​ល​ជា​បេ​តិ​ក​ភ​​ណ្ឌ​ពិ​ភ​ព​លោ​ក​ ​និ​ង​ជា​ស​​ម្ប​ត្តិ​ម​នុ​ស្ស​ជា​តិ​ទាំ​​ង​មូ​ល​ ​ដោ​យ​បា​​ន​ទ​ទួ​ល​រ​ង​កា​រ​វា​​យ​ប្រ​ហា​រ​បំ​ផ្លិ​ច​​បំ​ផ្លា​ញ​ ​និ​ង​កា​រ​ខូ​ច​​ខា​ត​យ៉ា​ង​ធ្ង​ន់​ធ្ង​រ​បំ​​ផុ​ត​ពី​សំ​ណា​ក់​យោ​ធា​​ថៃ​។

​

សូមគូសបញ្ជាក់ផងដែរថា សំណង់ និងស្ថាបត្យកម្មសំខាន់ៗ នៃប្រាសាទព្រះវិហារ ត្រូវបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយការខូចខាតទាំងនោះ គឺបណ្តាលមកពីការផ្លោងគ្រាប់ធុនធ្ងន់ម្តងហើយម្តងទៀត និងការទម្លាក់គ្រាប់បែកពីលើអាកាសចេញពីយន្តហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំង ដែលបានបាញ់សំដៅផ្ទាល់មកលើតំបន់ប្រាសាទព្រះវិហារ ដោយចេតនា និងដោយមិនរើសអើង។ ជាងនេះទៅទៀត ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃនៅតែបន្តធ្វើសកម្មភាពទន្រ្ទានមកលើដែនអធិបតេយ្យរបស់កម្ពុជា តាមរយៈការដាក់ពង្រាយទូកុងទឺន័រ ការរាយបន្លាលួស ការជីកប្រឡាយ ការធ្វើលេណដ្ឋាន ការធ្វើផ្លូវបេតុងចូលកាន់តែជិតតំបន់ប្រាសាទព្រះវិហារ ដែលជាទង្វើររំលោភបំពានលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។


រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយមធ្យោបាយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ជាអាទិ៍ តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ អនុលោមតាមអនុសញ្ញា សន្ធិសញ្ញា កិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមាន និងស្របតាមអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ។


ជាការពិតណាស់ ការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ ដែលនឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ានផងដែរនោះ គឺទាមទារឱ្យមានការប្តេជ្ញាចិត្តពិតប្រាកដ និងស្មោះត្រង់ ព្រមទាំងការគោរពឱ្យបានពេញលេញនូវច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ។


កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ក្នុងការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែង ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ដូចដែលមានចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក៕













Previous Post Next Post