ខេត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ទឹ​ក​ជំ​​ន​ន់​ប​ន្ត​ហ​ក់​ឡើ​ង​ខ្លាំ​ង​​លិ​ច​ល​ង់​ ​៦​ ​ស្រុ​ក​​ក្រុ​ង​ ​និ​ង​ជ​ម្លៀ​ស​​ព​ល​រ​ដ្ឋ​រា​ប់​ពា​ន់​គ្រួ​​សា​រ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ខេត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ទឹ​ក​ជំ​​ន​ន់​ប​ន្ត​ហ​ក់​ឡើ​ង​ខ្លាំ​ង​​លិ​ច​ល​ង់​ ​៦​ ​ស្រុ​ក​​ក្រុ​ង​ ​និ​ង​ជ​ម្លៀ​ស​​ព​ល​រ​ដ្ឋ​រា​ប់​ពា​ន់​គ្រួ​​សា​រ​

 


ស្ថា​ន​​ភា​ព​ទឹ​ក​ជំ​ន​​ន់​នៅ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​​ជ័​យ​ ​កំ​ពុ​ង​ប​ន្ត​ស្ថិ​​ត​ក្នុ​ង​ស្ថា​ន​ភា​ព​គួ​​រ​ឱ្យ​ព្រួ​យ​បា​រ​ម្ភ​ ​​ខ​ណៈ​ទឹ​ក​នៅ​តា​ម​​ស្ទឹ​ង​ ​អូ​រ​ ​និ​​ង​តំ​ប​ន់​ប្រ​ឈ​ម​មួ​យ​ចំ​​នួ​ន​បា​ន​ប​ន្ត​កើ​ន​ឡើ​ង​ខ្ព​​ស់​ ​រ​ហូ​ត​ឈា​​ន​ដ​ល់​ក​ម្រិ​ត​​ប្រ​កា​ស​អា​ស​ន្ន​ ​និ​ង​​បា​ន​ប​ង្ក​ផ​ល​ប៉ះ​ពា​​ល់​ដ​ល់​ស្រុ​ក​-​ក្រុ​ង​ចំ​​នួ​ន​ ​៦​ ​ក្នុ​ង​ចំ​ណោ​​ម​ស្រុ​ក​-​ក្រុ​ង​ទាំ​​ង​ ​៩​ ​រ​ប​ស់​ខេ​​ត្ត​ ​ដោ​យ​ប្រ​ជា​ព​ល​​រ​ដ្ឋ​ស​រុ​ប​ចំ​នួ​ន​ ​​៣​.​៥​៦​២​ ​គ្រួ​សា​រ​ ​ស្មើ​នឹ​ង​​ ​១​៤​.​៥​៣​១​ ​នា​ក់ ​បា​ន​​រ​ង​ផ​ល​ប៉ះ​ពា​ល់​។​​


យោងតាមរបាយការណ៍ផ្លូវការរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ គិតត្រឹមល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងក្រុមការងារពាក់ព័ន្ធ បាននិងកំពុងប្រតិបត្តិការអន្តរាគមន៍ទាំងយប់ទាំងថ្ងៃ ដោយផ្តោតជាសំខាន់លើការការពារអាយុជីវិត និងជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ដែលមានហានិភ័យខ្ពស់ទៅកាន់ទីទួលសុវត្ថិភាព។


ក្នុងប្រតិបត្តិការនេះ ប្រជាពលរដ្ឋចំនួន ១.៦៦៣ គ្រួសារ ស្មើនឹង ៦.១៦៥ នាក់ ក្នុងនោះស្ត្រី ៣.០១៦ នាក់ និងកុមារ ១.០១១ នាក់ ត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ដើម្បីទប់ស្កាត់ហានិភ័យដែលអាចកើតមានពីការកើនឡើងនៃកម្ពស់ទឹក។ ទន្ទឹមនឹងការជម្លៀសប្រជាពលរដ្ឋ ទឹកជំនន់ក៏បានបង្កផលប៉ះពាល់យ៉ាងច្រើនដល់វិស័យកសិកម្ម ដែលជាមូលដ្ឋានជីវភាពដ៏សំខាន់របស់ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ។


តាមទិន្នន័យខូចខាតបឋម ស្រូវបានរងផលប៉ះពាល់ប្រមាណ ១៧.០៩៦ ហិកតា ក្នុងនោះស្រូវស្រាល និងស្រូវទើបបង្កបង្កើនផលប្រមាណ ៤១៦ ហិកតា ខណៈដំឡូងមីរងផលប៉ះពាល់ ៦៥ ហិកតា និងដំណាំរួមផ្សំប្រមាណ ២ ហិកតា។ សត្វពាហនៈក៏រងផលប៉ះពាល់ចំនួន ៦០ ក្បាល ផងដែរ។


ចំពោះហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សាលារៀនចំនួន ១៥ កន្លែង ត្រូវបានទឹកជន់លិច វត្តអារាមចំនួន ៨ កន្លែង និងមណ្ឌលសុខភាពចំនួន ៣ កន្លែង ក៏រងផលប៉ះពាល់។ ចំណែកផ្លូវដែលមានទឹកហូរកាត់ និងរងការច្រោះដាច់មានចំនួន ២៥៧ ខ្សែ មានប្រវែងសរុបប្រមាណ ១៣០.៤៨៩ ម៉ែត្រ។


តួលេខទាំងនេះបង្ហាញថា ស្ថានភាពទឹកជំនន់មិនត្រឹមជាបញ្ហាសុវត្ថិភាពបន្ទាន់របស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កសម្ពាធលើផលិតកម្មកសិកម្ម ការធ្វើដំណើរ សេវាសាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះផងដែរ។ ស្ថានភាពកាន់តែត្រូវបានយកចិត្តទុកដាក់ខ្ពស់ ខណៈរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានបង្ហាញថា ទឹកនៅតាមស្ទឹង និងអូរសំខាន់ៗចំនួន ៤ បានឈានដល់កម្រិតប្រកាសអាសន្ន។


ក្នុងនោះ ស្ទឹងស្ពានស្រែង ក្នុងស្រុកភ្នំស្រុក មានកម្ពស់ទឹក ៦,៥០ ម៉ែត្រ ស្ទឹងសិរីសោភ័ណ ៧,៦៥ ម៉ែត្រ អូរបីជាន់ ក្នុងស្រុកអូរជ្រៅ ៥,៧០ ម៉ែត្រ និងអូរស្ពាន ក្នុងស្រុកម៉ាឡៃ ៤,២០ ម៉ែត្រ។ ស្ថានភាពនេះបានធ្វើឱ្យអាជ្ញាធរខេត្ត និងមូលដ្ឋាន បន្តតាមដានយ៉ាងជិតស្និទ្ធ និងត្រៀមកម្លាំង សម្ភារៈ និងមធ្យោបាយចាំបាច់ ដើម្បីអន្តរាគមន៍ និងជម្លៀសប្រជាពលរដ្ឋបានទាន់ពេលវេលា ប្រសិនបើស្ថានភាពទឹកបន្តកើនឡើង។


អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ប្រឈម និងតាមដងស្ទឹង អូរ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ត្រៀមសម្ភារចាំបាច់ និងអនុវត្តន៍តាមការណែនាំរបស់អាជ្ញាធរ ជាពិសេសនៅពេលមានការជូនដំណឹងឱ្យផ្លាស់ទីទៅកាន់ទីទួលសុវត្ថិភាព។


ស្របពេលស្ថានភាពទឹកជំនន់កំពុងបន្ត កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់នូវស្ថានភាពទឹកជន់លិចនៅតំបន់មួយចំនួនក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ព្រមទាំងសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់។


សម្តេចធិបតីបានគូសបញ្ជាក់ថា ការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល ហើយបានថ្លែងអំណរគុណ និងកោតសរសើរចំពោះអាជ្ញាធរខេត្ត ស្រុក-ក្រុង កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ និងកម្លាំងស្ម័គ្រចិត្តទាំងអស់ ដែលបានរួមគ្នាជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋនៅតំបន់រងគ្រោះទៅកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា។


សម្តេចធិបតីក៏បានថ្លែងអំណរគុណដល់ក្រុមការងារថ្នាក់ជាតិចុះជួយតាមបណ្តាខេត្ត គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងគ្រប់ភាគីដែលបានចូលរួមផ្តល់ការគាំទ្រ និងជួយសង្គ្រោះប្រជាពលរដ្ឋក្នុងអំឡុងពេលដ៏លំបាកនេះ។


ជាមួយគ្នានេះ ស្ថានភាពទឹកជំនន់ដែលកំពុងបន្តកើនឡើងនៅខេត្តបន្ទាយមានជ័យ កំពុងតម្រូវឱ្យមានការប្រុងប្រយ័ត្នជាបន្តបន្ទាប់ ព្រោះក្រៅពីតំបន់ដែលបានរងផលប៉ះពាល់រួចហើយ ការប្រែប្រួលកម្ពស់ទឹកនៅតាមស្ទឹង និងអូរសំខាន់ៗ អាចបង្កហានិភ័យបន្ថែមដល់តំបន់ទំនាប និងតំបន់ដែលស្ថិតនៅតាមដងទឹក។


ក្នុងបរិបទនេះ ការជម្លៀសប្រជាពលរដ្ឋមុនពេលស្ថានភាពឈានដល់កម្រិតធ្ងន់ធ្ងរ ការត្រៀមកម្លាំងសង្គ្រោះ និងការផ្តល់ព័ត៌មានទាន់ពេលវេលា កំពុងក្លាយជាវិធានការសំខាន់បំផុត ដើម្បីកាត់បន្ថយហានិភ័យ និងការខូចខាត ខណៈអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តឃ្លាំមើលស្ថានភាពទឹកយ៉ាងជិតស្និទ្ធ៕AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦-- 








Previous Post Next Post