សម្តេចធិបតី​ ហ៊ុ​ន ​ម៉ាណែ​ត ៖ ​ក​​ម្ពុ​ជា​ ​បា​ន​​លុ​ប​បំ​បា​ត់​ទាំ​ង​​ស្រុ​ង​រាល់ទីតាំង​ឆ​​បោ​ក​តា​ម​ប្រ​ព័​​ន្ធ​ប​ច្ចេ​ក​វិ​ទ្យាខ្នាតធំ ​បើ​ទោះ​ជា​ក្រុ​​ម​ឧ​ក្រិដ្ឋ​ជ​ន​​ព្យា​យា​ម​បំ​បែ​ក​ខ្លួ​​ន​ទៅ​ជា​ឧ​ក្រិ​ដ្ឋ​ក​ម្ម​តូចៗ ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សម្តេចធិបតី​ ហ៊ុ​ន ​ម៉ាណែ​ត ៖ ​ក​​ម្ពុ​ជា​ ​បា​ន​​លុ​ប​បំ​បា​ត់​ទាំ​ង​​ស្រុ​ង​រាល់ទីតាំង​ឆ​​បោ​ក​តា​ម​ប្រ​ព័​​ន្ធ​ប​ច្ចេ​ក​វិ​ទ្យាខ្នាតធំ ​បើ​ទោះ​ជា​ក្រុ​​ម​ឧ​ក្រិដ្ឋ​ជ​ន​​ព្យា​យា​ម​បំ​បែ​ក​ខ្លួ​​ន​ទៅ​ជា​ឧ​ក្រិ​ដ្ឋ​ក​ម្ម​តូចៗ ​

 


សម្តេ​ច​ម​​ហាប​វ​រ​ធិប​​តី​ ហ៊ុ​ន​ ​ម៉ា​​ណែ​ត​ ​នា​យ​ក​រ​ដ្ឋ​​ម​ន្ត្រី​នៃ​ព្រះរា​ជា​ណា​ច​​ក្រ​ក​ម្ពុ​ជា ​បាន​​លើ​ក​ឡើងថា ក​ម្ពុ​​ជា​ ​លុ​ប​ ​បំ​បាត់​​ទាំ​ង​ស្រុ​ងនូ​វ​រា​​ល់​ទី​តាំ​ង​ឆ​បោ​​ក​តា​ម​ប្រ​ព័​ន្ធ​ប​ច្ចេ​​ក​វិ​ទ្យាខ្នាត​​ធំ​ បើ​ទោះ​ជា​ក្រុ​ម​​ឧ​ក្រិ​ដ្ឋ​ជ​ន​ព្យា​យា​ម​​បំ​បែ​ក​ខ្លួ​ន​​ទៅ​ជា​ឧ​ក្រិដ្ឋក​ម្ម​តូ​​ច​ៗ​។​ ​ការ​លើ​ក​​ឡើ​ង​រ​ប​ស់​​ស​ម្ដេ​ច​ធិ​ប​តី​នា​​យ​ករដ្ឋ​ម​ន្រ្ដី​បែ​ប​នេះ​ ​ក្នុ​ង​ពិ​ធី​បើ​ក​ស​ន្និ​សី​ទ​អ​ន្ត​រ​​ជា​តិ​ស្តី​ពី​កា​រ​ប្រ​​យុ​ទ្ធ​ប្រ​ឆាំ​ង​កា​រ​​ឆ​បោ​ក​តា​ម​ប្រ​ព័​ន្ធ​បច្ចេ​កវិ​ទ្យា​ (​I​C​C​O​S​)​ ក្​រោ​ម​​ប្រ​ធា​ន​ប​ទ​ ​៖ ​រួ​​ម​គ្នា​ឆ្ពោះ​ទៅ​កា​ត់​ផ្តា​​ច់​ច្រ​វា​ក់​ ​​និ​ង​ប​ញ្ច​ប់​កា​រឆបោ​ក​តា​ម​ប្រ​ព័​ន្ធ​ប​ច្ចេ​ក​​វិ​ទ្យា​ ​នា​ទី​២​៣​​ ​ខែ​ក​ញ្ញា​ ​ឆ្នាំ​២​០​២​៦​ ​នៅ​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​។​

​

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជា បានដំឡើងគណៈបញ្ជាការរបស់ខ្លួនទៅជាគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមការដឹកនាំផ្ទាល់របស់សម្ដេច តែម្ដង។


សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្ថែមថា កម្ពុជា បានដាក់ឱ្យអនុវត្តន៍ច្បាប់ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាខែមេសា ឆ្នាំ២០២៦ ដើម្បីបិទចន្លោះប្រហោងផ្នែកច្បាប់របស់កម្ពុជា ហើយកម្ពុជា ក៏ផ្ដោតលើកិច្ចខិតខំប្រឹងប្រែងក្នុងការកម្ចាត់បណ្ដាញឧក្រិដ្ឋកម្មឱ្យអស់ទាំងស្រុង និងការទប់ស្កាត់កុំឱ្យបណ្ដាញទាំងនេះលេចឡើងវិញ។


«អាស្រ័យហេតុនេះ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជា បានតំឡើងរចនាសម្ព័ន្ធបញ្ជាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមការដឹកនាំផ្ទាល់របស់សម្តេចតែម្តង ។ បន្ថែមពីនេះ កម្ពុជា បានដាក់ឱ្យអនុវត្តច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាលពីខែមេសា ឆ្នាំ២០២៦ ដើម្បីបិទចន្លោះប្រហោងផ្នែកច្បាប់កម្ពុជា»។ នេះគឹជាការបញ្ជាក់បន្ថែមរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដី។


ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងលុបលុបបំបាត់ទាំងស្រុងនូវរាល់ទីតាំងឆបោកខ្នាតធំក្នុងព្រះរាជាណាចក្រកម្ពុជា បើទោះជាក្រុមឧក្រិដ្ឋជនព្យាយាមបំបែកខ្លួនទៅជាឧក្រិដ្ឋកម្មតូចៗ និងប្រតិបត្តិការដោយមិនមានមជ្ឈមណ្ឌលកណ្ដាល ហើយថែមទាំងកំណត់គោលដៅឆបោកមកលើប្រជាពលរដ្ឋខ្មែរក៏ដោយ ក៏កងកម្លាំងអនុវត្តន៍ច្បាប់របស់យើងនៅតែរក្សាការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមខ្លួនជានិច្ចដើម្បីបង្ក្រាប និងលុបបំបាត់ឱ្យបានភ្លាមៗនូវរាល់ការគំរាមកំហែងដែលកំពុងកើតឡើង»។


សម្ដេចធិបតីនាយករដ្ឋមន្ដ្រីបន្ថែមទៀតថា ដើម្បីពង្រឹងកិច្ចការពារជាតិទៅនឹងការគំរាមកំហែងប្រព័ន្ធបច្ចេកវិទ្យានាពេលអនាគត ប្រទេសកម្ពុជា កំពុងពន្លឿនការរៀបចំច្បាប់មួយចំនួន រួមមាន៖ ច្បាប់ស្ដីពីសន្ដិសុខសាយប័រ, ច្បាប់ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន និងក្របខ័ណ្ឌគ្របគ្រងទ្រព្យសកម្មនិម្មិត ដែលនឹងលេចចេញរូបរាងនាពេលខាងមុខ។ សម្តេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា កម្ពុជា ទទួលខុសត្រូវទាំងស្រុងលើការធានាកត្តាសន្តិសុខតាមព្រំដែន ការអនុវត្តច្បាប់ និងការស្តារឡើងវិញនូវបូរណភាព និងយុត្តាធិការជាតិ ។ សម្តេចធិបតីបានអះអាងផងដែរថា៖ «ការទទួលខុសត្រូវត្រូវតែបង្ហាញឱ្យឃើញតាមរយៈវិធានការផ្ទៃក្នុងម៉ឹងម៉ាត់ និងមិនមានការយោគយល់ឡើយ»។


ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឱ្យដឹងទៀតថា៖ «វិធានការដ៏ម៉ឹងម៉ាត់ទាំងនេះ បានអនុញ្ញាតឱ្យអនុវត្តយុទ្ធនាការពីការចូលរួមគ្រប់ស្ថាប័នរបស់រាជរដ្ឋាភិបាល និងគ្រប់ផ្នែកពីបណ្តាញសង្គមក្នុងគោលបំណងកំចាត់បណ្តាញការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ទាំងស្រុងចេញពីកម្ពុជា ដោយកម្ពុជា ចាត់ទុកការអនុវត្តច្បាប់នេះ ជាកាតព្វកិច្ចសន្តិសុខអចិន្ត្រៃយ៍មិនគ្រាន់តែជាយុទ្ធនាការផ្សព្វផ្សាយដើម្បីបង្ហាញរូបភាពនោះទេ»។


យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានឱ្យដឹងថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់កម្ពុជា បានឆ្មក់ចូលទីតាំងសង្ស័យ៨៣២ទីតាំង ប្រតិបត្តិការបង្ក្រាបការឆបោកបានចំនួន ៦៦៣ទីតាំង លុបបំបាត់មណ្ឌលឆបោកបានចំនួន៨៦កន្លែង និងឃាត់ខ្លួនជនសង្ស័យជាង ២៩ ០០០នាក់ មានចំនួន៣៩ សញ្ជាតិ៕AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦---









Previous Post Next Post