១០ចំ​​ណុ​ច​ ​ពី​​ក្រ​សួ​ង​ម​​ហា​ផ្ទៃ​ក្នុ​ង​វេ​ទិ​​កា​ក​ម្រិ​ត​ខ្ព​ស់​ ​នៃ​ស​​ន្និ​សី​ទ​អ​ន្ត​រ​ជា​តិ​ស្តី​ពី​កា​​រប្រ​​យុ​ទ្ធ​ប្រ​ឆាំងកា​រ​ឆ​បោ​ក​តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ ​ដើ​​ម្បី​លើ​ក​ក​ម្ព​ស់​កិ​​ច្ច​ស​ហ​ប្រ​តិប​ត្តិ​កា​​រ​អ​ន្ត​រ​ជា​តិ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

១០ចំ​​ណុ​ច​ ​ពី​​ក្រ​សួ​ង​ម​​ហា​ផ្ទៃ​ក្នុ​ង​វេ​ទិ​​កា​ក​ម្រិ​ត​ខ្ព​ស់​ ​នៃ​ស​​ន្និ​សី​ទ​អ​ន្ត​រ​ជា​តិ​ស្តី​ពី​កា​​រប្រ​​យុ​ទ្ធ​ប្រ​ឆាំងកា​រ​ឆ​បោ​ក​តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ ​ដើ​​ម្បី​លើ​ក​ក​ម្ព​ស់​កិ​​ច្ច​ស​ហ​ប្រ​តិប​ត្តិ​កា​​រ​អ​ន្ត​រ​ជា​តិ​

 


ថ្លែ​ង​​ក្នុ​ង​ពិ​ធី​បើ​ក​វេ​ទិ​កា​​កម្រិ​ត​ខ្ព​ស់​ ​នៃ​ស​ន្និ​សី​ទ​អ​ន្ត​រ​ជា​​តិ​ស្តី​ពី​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​​ងកា​​រ​ឆ​បោ​ក​តា​ម​ប្រ​ព័​ន្ធ​​ប​ច្ចេ​ក​វិ​ទ្យា​ ​ក្រោ​​ម​ប្រ​ធា​ន​ប​ទ​ ​«​កា​រ​ឆបោ​​កតា​ម​ប្រ​ព័​ន្ធ​ប​​ច្ចេ​ក​វិ​ទ្យា​ ​ជា​ប​ញ្ហា​​ប​ន្ទា​ន់​ក្នុ​ង​សា​ក​ល​លោ​ក​»​ ​ក្រោ​​ម​អ​ធិ​ប​តី​ដ៏​ខ្ព​ង់​ខ្ព​ស់​ ​ស​ម្តេ​​ច​ម​ហា​ប​វ​រ​ធិ​បតី​ ​​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​​នា​ព្រឹ​ក​ថ្ងៃ​ទី​២​៣​ ​ខែ​ក​ញ្ញា​ ​​ឆ្នាំ​២​០​២​៦​ ​នៅ​រា​ជ​​ធា​នី​ភ្នំ​ពេ​ញ​ ​ឯ​ក​ឧ​ត្ត​ម​អ​ភិ​​ស​ន្តិ​បណ្ឌិ​ត​ ​ស​ ​សុ​​ខា​ ​ឧ​ប​នា​យ​ក​រ​ដ្ឋ​​ម​ន្ត្រី​ ​រ​ដ្ឋ​ម​ន្រ្តី​ក្រ​សួ​ង​ម​ហា​​ផ្ទៃ​ ​បា​ន​លើ​ក​គោ​ល​គំ​និ​ត​ចំ​​នួ​ន​១​០​ចំ​ណុ​ច​ ​ជូ​ន​អ​ង្គ​ស​​ន្និសី​​ទ​អ​ន្ត​រ​ជា​តិ​ពិ​ចា​រ​ណា​ក្នុ​ង​ន័​យ​លើ​ក​ក​ម្ព​​ស់​កិ​ច្ច​ស​ហ​ប្រ​តិ​ប​ត្តិ​កា​រ​អ​ន្ត​រ​​ជា​តិ​ ​នៃ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​​ឆាំ​ង​-​កា​រ​ឆ​បោ​ក​តា​ម​ប្រ​ព័​ន្ធ​​ប​ច្ចេ​ក​វិ​ទ្យា​។​


ចំណុចសំខាន់ៗទាំង១០ រួមមាន ទី១.លើកកម្ពស់ការចែករំលែក និងផ្លាស់ប្តូរព័ត៌មានទាន់ពេល។ ២.បន្តពង្រឹងការស្រាវជ្រាវបណ្តាញហិរញ្ញវត្ថុ។ ៣.រឹតបន្តឹងការគ្រប់គ្រងការចេញចូលឆ្លងដែន។ ៤.លើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន។ ៥.ជំរុញការផ្លាស់ប្តូរជំនាញ បទពិសោធ បច្ចេកទេស និងការបណ្តុះបណ្តាល។ ៦.លើកកម្ពស់ការការពារជនរងគ្រោះ។ ៧.ការធ្វើសកម្មភាពរួមគ្នា និងព្រមៗគ្នាក្នុងពេលតែមួយ។ ៨.ការបង្កើតក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានយុត្តិធម៌រួមជាសកល។ ៩.ការលើកកម្ពស់ការយល់ដឹង និងអប់រំសាធារណជនជាសកល និងទី១០.ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាឆ្លាតវៃសម្រាប់បង្ក្រាបបទល្មើស។


ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកវត្តមាននៃការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងតំណាងស្ថាប័នអន្តរជាតិនានា ជាសក្ខីភាពស្តែងឱ្យឃើញយ៉ាងច្បាស់ពីសុច្ឆន្ទៈដ៏មុតមាំ និងការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំង និងលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែនជាបទល្មើសសកលមួយនេះឱ្យកាន់តែមានប្រសិទ្ធភាព សំដៅធានាបាននូវសន្តិសុខ សុវត្ថិភាព និងផលប្រយោជន៍ជូនមនុស្សជាតិក្នុងពិភពលោក។


ឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រមុខក្រសួងមហាផ្ទៃ បានគូសបញ្ជាក់អំពីលទ្ធផល ដែលអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បានចាត់វិធានការបង្ក្រាប ដោយគិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចបង្ក្រាបបោសសម្អាតសរុបចំនួន៦៦៥ទីតាំង និងបានអនុវត្តវិធានការបង្ការតាមរយៈការចុះត្រួតពិនិត្យរដ្ឋបាលសរុបចំនួន២៨.៥១២ទីតាំង។ តាមរយៈវិធានការខាងលើនេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំនួន ២៦៨សំណុំរឿង មានជនសង្ស័យជិត ២.៧៧៣នាក់ ដែលក្នុងនោះកំពុងជាប់ឃុំ ចំនួន២.២០០នាក់ ព្រមទាំងបានបណ្តេញជនបរទេសពាក់ព័ន្ធនឹងបទល្មើសនេះចំនួន ២១.១០២នាក់ មាន៣៨សញ្ជាតិ។


ឆ្លៀតនាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការរៀបចំសន្និសីទអន្តរជាតិ ស្តីពី «ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» គឺជាសារប្រាប់ទៅក្រុមឧក្រិដ្ឋជនទាំងអស់ ឱ្យបានដឹងថា កម្ពុជា រួមជាមួយពិភពលោកទាំងមូល មិនអនុញ្ញាតឱ្យមានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅលើផែនដីនេះតទៅទៀតនោះឡើយ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា គ្មានជម្រកសុវត្ថិភាព គ្មានច្រកចេញសម្រាប់លំហូរប្រាក់ខុសច្បាប់ និងគ្មានការលើកលែងសម្រាប់មេខ្លោង ឬបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនណាមួយទេ។ ទោះក្នុងទម្រង់ណាក៏ដោយ ក៏ស្មារតី និងកម្លាំងសាមគ្គីភាពអន្តរជាតិ នឹងតាមបង្ក្រាបរហូតឈានទៅបញ្ចប់បទល្មើសនេះឱ្យទាល់តែបាន។


សន្និសីទនេះមានគោលបំណងសំខាន់ៗចំនួន៣ រួមមាន ទី១. ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីការវិវត្តនៃប្រព័ន្ធអេកូឡូស៊ីដ៏ស្មុគស្មាញរបស់បណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទី២.ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការសម្របសម្រួល និងភាពជាដៃគូពហុភាគី ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងទី៣. លើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍និងឧត្តមានុវត្តន៍ និងបង្កើតការអំពាវនាវឱ្យមានសកម្មភាពរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។


សន្និសីទនេះដែរ នឹងអនុម័តលើឯកសារលទ្ធផលមួយ ដែលនឹងផ្តល់នូវក្របខ័ណ្ឌសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការចែករំលែកព័ត៌មាន ការកសាងសមត្ថភាព ការបង្ការ ការអនុវត្តច្បាប់ ការការពារជនរងគ្រោះ និងការសម្របសម្រួលគ្នាក្នុងការឆ្លើយតបចំពោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែនដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា៕ ប្រភពក្រសួងព័ត៌មាន









Previous Post Next Post