រដ្ឋ​​ម​ន្រ្តី​ក្រ​សួ​ង​ព័​​ត៌​​មាន​ ​៖​​ ​ក​​ម្ពុ​ជា​ ​នឹ​ង​ប​​ន្ត​ព​ង្រឹ​ង​យុ​ទ្ធ​នា​កា​រ​ប្រ​​យុ​ទ្ធ​ប្រ​ឆាំ​ង​ព័​ត៌​​មា​ន​ក្លែ​ង​ក្លា​យ​​ ​និ​ង​ផ្ត​ល់​នូ​​វ​ចំ​ណេះ​ដឹ​ង​ដ​​ល់​ផ្នែ​ក​ប្រ​ព័​ន្ធ​ផ្ស​ព្វ​ផ្សា​យ​​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

រដ្ឋ​​ម​ន្រ្តី​ក្រ​សួ​ង​ព័​​ត៌​​មាន​ ​៖​​ ​ក​​ម្ពុ​ជា​ ​នឹ​ង​ប​​ន្ត​ព​ង្រឹ​ង​យុ​ទ្ធ​នា​កា​រ​ប្រ​​យុ​ទ្ធ​ប្រ​ឆាំ​ង​ព័​ត៌​​មា​ន​ក្លែ​ង​ក្លា​យ​​ ​និ​ង​ផ្ត​ល់​នូ​​វ​ចំ​ណេះ​ដឹ​ង​ដ​​ល់​ផ្នែ​ក​ប្រ​ព័​ន្ធ​ផ្ស​ព្វ​ផ្សា​យ​​

 ឯកឧ​ត្ត​​ម​ ​នេ​ត្រ​ ​ភ​​ក្រ្តា​ ​រ​ដ្ឋ​ម​ន្រ្តី​ក្រ​សួ​ង​​ព័​ត៌​មា​ន​បា​ន​​ថ្លែ​ង​ប​ញ្ជា​ក់​ថា​ ​​ក​ម្ពុ​ជា​ ​រ​ក្សា​បា​​ន​នូ​វ​កា​រ​ប្តេ​ជ្ញា​​ចិ​ត្ត​យ៉ា​ង​មុ​ត​មាំ​ចំ​ពោះ​គោ​​ល​ដៅ​នៃ​កា​រ​ប្រ​យុ​​ទ្ធ​ប្រ​ឆាំ​ង​ព័​ត៌​មា​​ន​ក្លែ​ង​ក្លា​យ​ ​ហើ​យ​តា​ម​​រ​យៈ​នេះ​ក្រ​សួ​ង​ព័​​ត៌​មា​ន​ ​នឹ​ង​ប​ន្ត​ព​ង្រឹ​​ង​យុ​ទ្ធ​នា​កា​រ​​គ្មា​ន​ព័​ត៌​មា​ន​ក្លែ​ង​ក្លា​យ​​ ​ចំ​ណេះ​ដឹ​ង​ផ្នែ​ក​ប្រ​​ព័​ន្ធ​ផ្ស​ព្វ​ផ្សា​យ​​ព័​ត៌​មា​ន​ ​និ​ង​ឌី​ជី​​ថ​ល​ ​វិ​ជ្ជា​ជី​វៈ​សា​រ​​ព័​ត៌​មា​ន​។​ ​កា​រ​ថ្លែ​​ង​ប​ញ្ជា​ក់​រ​ប​ស់​​ឯ​ក​ឧ​ត្ដ​ម​រ​ដ្ឋ​​ម​ន្រ្ដី​បែ​ប​នេះ​ ​ក្នុ​ង​​វេ​ទិ​កា​រ​ប្រ​ព័​​ន្ធ​ផ្ស​ព្វ​ផ្សា​យ​ស្តី​​ពី​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ព័​​ត៌​មា​នក្លែ​ង​ក្លា​យ​ ​និ​ង​កា​រ​ប្រ​កួ​​ត​ប្រ​ជែ​ង​ពា​រ​ង្វា​ន់​ជ័​យ​​លា​ភី​អ្ន​ក​ផ​លិ​ត​មា​​តិ​កា​ឆ្នាំ​២​០​២​៦​ ​​នា​ព្រឹ​ក​ថ្ងៃ​ទី​១​៧​​ ​ខែ​ក​ញ្ញា​ ​ឆ្នាំ​២​០​​២​៦​ ​នៅ​រា​ជ​​ធា​នី​ភ្នំ​ពេ​ញ​។

​

ឯកឧត្ដម នេត្រ ភក្រ្ដា បានលើកឡើងថា គោលដៅរបស់របស់កម្ពុជា មិនមែនត្រឹមតែកាត់បន្ថយព័ត៌មានមិនពិតនោះទេ ប៉ុន្តែ គឺដើម្បីពង្រីកលទ្ធភាពទទួលបានភាពអាចរកបាន និងភាពជឿជាក់នៃព័ត៌មានដែលគួរឱ្យទុកចិត្ត។ ឯកឧត្ដមបានបន្ដថា ក្រៅពីនេះចំពោះការបង្កើតមាតិកាប្រកបដោយការទទួលខុសត្រូវ ការប្រាស្រ័យទាក់ទងសាធារណៈទាន់ពេលវេលា និងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នរដ្ឋាភិបាល អង្គការប្រព័ន្ធផ្សព្វផ្សាយ អ្នកកាសែត អ្នកអប់រំ យុវជន អ្នកមានឥទ្ធិពលលើបណ្តាញសង្គមប្រព័ន្ធឌីជីថល និងប្រជាពលរដ្ឋ។


ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្រ្តា បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «ការប្តេជ្ញាចិត្តរបស់កម្ពុជា គឺច្បាស់លាស់ យើងនឹងបន្តពង្រឹងយុទ្ធនាការគ្មានព័ត៌មានក្លែងក្លាយ លើកកម្ពស់ចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងឌីជីថល គាំទ្រដល់សារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងសីលធម៌ ពង្រឹងការ ប្រាស្រ័យទាក់ទងសាធារណៈដែលគួរឱ្យទុកចិត្ត និងឆ្លើយតបប្រាស្រ័យទាក់ទងជាមួយយុវជន អ្នកកាសែត អ្នកបង្កើតមាតិកា អ្នកអប់រំ តួអង្គបច្ចេកវិទ្យា និងប្រជាពលរដ្ឋ រួមចំណែកយ៉ាងសកម្មដល់កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូមេគង្គ-ឡានឆាង ទាំងអស់ និងដៃគូ អន្តរជាតិ របស់យើង ដើម្បីលើកកម្ពស់បូរណភាពព័ត៌មានកាន់តែខ្លាំងក្លា និងទំនុកចិត្តសាធារណៈកាន់តែធំទូលាយ»។



ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ថែមថា មហិច្ឆតារបស់យើងគួរតែឈានហួសពីការកែតម្រូវព័ត៌មានមិនពិត ហើយវាគួរតែរកសាងបរិយាកាសដែលព័ត៌មាន គួរឱ្យទុកចិត្តអាចធ្វើដំណើរលឿនជាងព័ត៌មានមិនពិត ព័ត៌មានដែលគួរឱ្យទុកចិត្តអាចទៅដល់ឆ្ងាយជាងព័ត៌មាន ចចាមអារ៉ាម ពលរដ្ឋអាចធ្វើការសម្រេចចិត្តដោយមានព័ត៌មានគ្រប់គ្រង ប្រព័ន្ធផ្សព្វផ្សាយអាចបំពេញទំនួលខុស ត្រូវវិជ្ជាជីវៈរបស់ខ្លួន ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានអះអាងថា៖ «បច្ចេកវិទ្យាអាចបម្រើផលប្រយោជន៍សាធារណៈ និងកិច្ចសហប្រតិបត្តិការអាចពង្រឹងការយល់ដឹងគ្នាទៅវិញទៅមកក្នុងចំណោមប្រជាជន និងបណ្តាប្រទេសរបស់យើង»។


ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានគូបញ្ជាក់បន្ថែមថា កម្ពុជា គាំទ្រកិច្ចសហប្រតិបត្តិការជាក់ស្តែង ដោយស្ម័គ្រចិត្ត ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈរលើមូលដ្ឋាននៃការយល់ព្រមព្រមព្រៀងគ្នាក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡាងឆាង ដោយគោរពយ៉ាងពេញលេញនូវច្បាប់ជាតិ និងស្ថានភាពរបស់ប្រទេសនីមួយៗ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «កិច្ចសហប្រតិបត្តិការបែបនេះគួរតែបំពេញបន្ថែម មិនមែនស្ទួនគ្នា ទៅនឹងការរៀបចំថ្នាក់ជាតិ អាស៊ាន និងអន្តរជាតិដែលមានស្រាប់នោះទេ»៕AKP 







Previous Post Next Post