៦ខែដើ​ម​ឆ្នាំ២​០​​២​៦​ ​ស​ម​ត្ថ​កិ​​ច្ច​ក្រ​សួ​ង​ម​ហា​ផ្ទៃ​ ​ចុះឆែ​កឆេ​​រ​ជិ​ត​ ​​៣​ម៉ឺ​ន​ទី​តាំ​ង ​ឃា​​ត់​ខ្លួ​ន​ជ​​នប​​រ​ទេ​ស​​ ​O​n​l​i​n​e​ ​​S​c​a​m​s​ ​ជាង​​ ​២​ពា​ន់​នា​​ក់​ ​និ​ង​​ពិ​ន័​យ​ប្រា​ក់​ម្ចា​​ស់​ទី​តាំ​ង​​ជិ​ត​ ​៨​​ប៊ី​លា​ន​រៀ​ល​​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

៦ខែដើ​ម​ឆ្នាំ២​០​​២​៦​ ​ស​ម​ត្ថ​កិ​​ច្ច​ក្រ​សួ​ង​ម​ហា​ផ្ទៃ​ ​ចុះឆែ​កឆេ​​រ​ជិ​ត​ ​​៣​ម៉ឺ​ន​ទី​តាំ​ង ​ឃា​​ត់​ខ្លួ​ន​ជ​​នប​​រ​ទេ​ស​​ ​O​n​l​i​n​e​ ​​S​c​a​m​s​ ​ជាង​​ ​២​ពា​ន់​នា​​ក់​ ​និ​ង​​ពិ​ន័​យ​ប្រា​ក់​ម្ចា​​ស់​ទី​តាំ​ង​​ជិ​ត​ ​៨​​ប៊ី​លា​ន​រៀ​ល​​

 


​ក្នុ​​ង​រ​យៈ​ពេ​​ល​៦​​ខែ​ដើ​ម​ឆ្នាំ​២​០​២​៦​នេះ​​ ​ក​ម្លាំ​ង​ស​ម​​ត្ថ​កិ​ច្ច​នៃ​ក្រ​សួ​ង​​ម​ហា​ផ្ទៃ​ ​បា​ន​​ប​ន្ត​ចុះ​ប្រ​តិ​ប​ត្តិ​កា​រ​​ត្រួ​ត​ពិ​និ​ត្យ​រ​ដ្ឋ​បា​​ល​យ៉ា​ង​ស​ក​ម្ម​នៅ​តា​​ម​គោ​ល​ដៅ​ស​រុ​ប​​២​៨​.​៥​១​២​ទី​​តាំ​ង​ ​ដោ​យ​​បា​ន​ពិ​និ​ត្យ​លើ​​ម​នុ​ស្ស​ស​រុ​ប​ ​​១​៦​៧​.​១​៥​៣​​នា​ក់​ ​នៅ​ទូ​ទាំ​ង​រា​​ជ​ធា​នី​-​ខេ​ត្ត​។​ ​នេះ​​បើ​តា​ម​លោ​ក​ ​ទូ​​ច​ ​សុ​ឃៈ​ ​​អ្ន​ក​នាំ​ពា​ក្យ​រ​ង​​ក្រ​សួ​ង​ម​ហា​ផ្ទៃ​។​

តាមលោក ទូច សុឃៈ ក្រៅពីការត្រួតពិនិត្យទីតាំងរស់នៅប្រមូលផ្ដុំ សមត្ថកិច្ចចម្រុះក៏បានដាក់ពង្រាយកម្លាំងត្រួតពិនិត្យនៅតាមដងផ្លូវសាធារណៈ ដោយផ្តោតលើរាល់យានយន្តទាំងឡាយណាដែលសង្ស័យថា អាចដឹកជញ្ជូនចល័តជនបរទេស ឬបុគ្គលដែលអាចមានការពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។


អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្ថែមថា ក្នុងប្រតិបត្តិការត្រួតពិនិត្យតាមដងផ្លូវ សមត្ថកិច្ចបានពិនិត្យលើយានយន្តសង្ស័យជម្លៀសជនបរទេសពីទីតាំងមួយទៅទីតាំងមួយទៀត បានចំនួន២១.២២៥លើក ស្មើនឹងមនុស្ស៤៤.៩៧៦នាក់។


ជាលទ្ធផល សមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងអ្នកដែលគ្មានឯកសារ ឬលិខិតស្នាមផ្សេងៗតាមខ្លួនសរុប ២.៣៤០នាក់ មាន ២០ សញ្ជាតិ។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបំពេញនីតិវិធីបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ត្រឡប់ទៅប្រទេសកំណើតវិញ។


អ្នកនាំពាក្យ បានបញ្ជាក់ថា ក្នុងអំឡុងពេលចុះប្រតិបត្តិការ អាជ្ញាធរមានសមត្ថកិច្ចក៏បានរកឃើញ និងសម្រេចផាកពិន័យលើម្ចាស់ និងអ្នកគ្រប់គ្រងទីតាំងដែលអនុវត្តផ្ទុយនឹងខ្លឹមសារអនុក្រឹត្យលេខ០៣ ជាទឹកប្រាក់សរុប៧ប៊ីលាន ៧៦៣.២០០.០០០រៀល។ ក្នុងនោះរួមមាន ផាកពិន័យតាមមាត្រា១៩ ជាទឹកប្រាក់ចំនួន ២៦.៤០០.០០០រៀល និងផាកពិន័យតាមមាត្រា២០ ជាទឹកប្រាក់សរុប ៧ប៊ីលាន ៧៣៦.៨០០.០០០រៀល៕ ប្រភព៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ




Previous Post Next Post