អ្នករា​យ​​កា​រ​ណ៍​ពិ​សេ​ស​ ​ទ​ទួ​ល​ប​ន្ទុ​​ក​សិ​ទ្ធិ​ម​នុ​ស្ស​​​នៅ​ក​ម្ពុ​ជា​ ​​រំ​ជួ​ល​ចិ​​ត្ត​ចំ​ពោះ​ ​កា​រ​យំ​រៀ​​ប​រា​ប់ រ​​ប​ស់​ជ​ន​ភៀ​​ស​សឹ​ក ពី​​អ្វី​ដែ​ល​ពួ​ក​គា​​ត់​បា​ន​បា​​ត់ប​ង់​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

អ្នករា​យ​​កា​រ​ណ៍​ពិ​សេ​ស​ ​ទ​ទួ​ល​ប​ន្ទុ​​ក​សិ​ទ្ធិ​ម​នុ​ស្ស​​​នៅ​ក​ម្ពុ​ជា​ ​​រំ​ជួ​ល​ចិ​​ត្ត​ចំ​ពោះ​ ​កា​រ​យំ​រៀ​​ប​រា​ប់ រ​​ប​ស់​ជ​ន​ភៀ​​ស​សឹ​ក ពី​​អ្វី​ដែ​ល​ពួ​ក​គា​​ត់​បា​ន​បា​​ត់ប​ង់​

 


លោក ​T​o​m​ ​And​​re​w​s​​ ​អ្ន​ក​រា​យ​​កា​រ​ណ៍ពិសេសរបស់អ​ង្គ​កា​រ​ស​​ហ​ប្រ​ជា​ជា​តិ​ស្តី​ពី​​ស្ថា​ន​ភាព​សិ​ទ្ធិ​ម​នុ​ស្ស​នៅ​ក​ម្ពុ​ជា​​ ក្​នុ​ង​ស​ន្និ​សី​ទ​​សារព័​ត៌​​មា​ននៅ​រា​ជ​ធា​នីភ្នំពេញ នា​ថ្ងៃទី៣១ ​ខែ​ក​​ក្ក​ដា​ ​​ឆ្នាំ​២០​២​៦​ បា​ន​ថ្លែ​ង​​ថា​ ​នៅ​ពេ​ល​លោ​ក​បា​ន​ធ្វើ​ដំ​ណើ​រ​ទៅ​កា​ន់​ព្រំ​ដែ​ន​​ក​ម្ពុ​ជា​ ​ថៃ​ ​​ដើ​ម្បី​មើ​ល​ឃើ​ញ​​ផ្ទា​ល់​ពី​ផ​ល​ប៉ះ​ពា​​ល់​ ​និ​ង​ដើ​ម្បី​ ​ជួ​ប​ជា​មួ​យ​ប្រ​ជា​ព​ល​រ​ដ្ឋ​រ​ង​​គ្រោះ​នៅ​ជំ​រំ​ដែ​ល​ជា​​ជ​ម្រ​ក​ប​ណ្តោះ​អា​ស​ន្ន​​ ​អ្វី​ដែ​ល​ធ្វើ​ឲ្យ​លោ​​ក​រំ​ជួ​ល​ចិ​ត្ត​​នោះ​គឺ​ត្រ​ង់​​ថា​ ​ជ​ន​រ​ង​គ្រោះ​គា​​ត់​តែ​ង​តែយំ​រៀ​ប​​រា​ប់​ប្រា​ប់​លោ​ក​អំ​ពី​​អ្វី​ដែ​ល​ពួ​ក​គា​ត់​បា​​ន​បា​ត់​ប​ង់​ ​រៀ​​ប​រា​ប់​អំ​ពី​​ភូ​មិ​រ​ប​ស់​​ពួ​ក​គា​ត់​​ត្រូ​វ​បា​ន​គេ​ទ​ម្លា​ក់​គ្រា​​ប់​បែ​ក​ ​ផ្ទះ​​រ​ប​ស់​ពួ​ក​គា​ត់​​ត្រូ​វ​បា​ន​គេ​​ឈូ​ស​ឆា​យ​ ​ខ​ណៈ​ដែ​​ល​ប្រ​ជា​ព​ល​រ​ដ្ឋ​ស៊ី​​វិ​ល​ប្រ​មា​ណ​ជា​​ ៦​​៥​ម៉ឺ​ន​នា​ក់​បា​​ន​ជ​ម្លៀ​ស​ចេ​ញ​ពី​​តំ​ប​ន់​ព្រំ​ដែ​ន​កា​​ល​ពី​ចុ​ង​ឆ្នាំ​កន្ល​ង​​ទៅ​ ​ដែ​ល​ប​ច្ចុ​ប្ប​​ន្ន​នៅ​ស​ល់​ជា​ង​ ​​២​ម៉ឺ​ន​នា​ក់​ទៀ​ត​​ ​ដែ​ល​មិ​ន​​ទា​ន់​បា​ន​វិ​ល​ត្រ​​ឡ​ប់​ទៅ​ផ្ទះ​វិ​ញ​ ​​ដោ​យ​ព​ល​រ​ដ្ឋ​ទាំ​​ង​នេះ​បា​ន​និ​យា​​យ​ប្រា​ប់​លោ​ក​ថា​ ​ពួ​ក​​គា​ត់​មិ​ន​អា​ច​វិ​​ល​ត្រ​ឡ​ប់​ទៅ​​ផ្ទះ​វិ​ញ​បា​ន​ទេ​ ​​ដោ​យ​សា​រ​តែ​​ភូ​មិ​រ​ប​ស់​​គា​ត់​ ​ដែ​ល​ជា​ក​ន្លែ​​ង​គា​ត់​​រ​ស់​​នៅ​គឺ​កំ​ពុ​ង​តែ​​កា​ន់​កា​ប់​ដោ​យ​ទា​ហា​​ន​ថៃ​។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជារូបនេះបានបន្តថា លោកបានធ្វើដំណើរទៅដល់ជាយនៃទីប្រជុំជន ដែលជាទីកន្លែងទាហានថៃដាក់របាំង ដាក់លួសបន្លាដើម្បីរារាំងមិនឲ្យពលរដ្ឋកម្ពុជាមិនអាចទៅផ្ទះរបស់គាត់បាន ដោយលោកបានឃើញផ្ទះទាំងអស់នោះ គឺមានស្នាមធ្លុះធ្លាយ និងអ្វីៗផ្សេងទៀតរងការខូចខាត ហើយថែមទាំងបានឃើញគ្រាប់បែកមួយគ្រាប់ ដែលមិនទាន់ផ្ទុះថែមទៀតផង។


លោកថានេះហើយគឺជាបញ្ហាកង្វល់មួយ ព្រោះយោងតាមច្បាប់អន្តរជាតិគឺពលរដ្ឋភៀសសឹកជន ដែលត្រូវបានជម្លៀសចេញគឺពួកគាត់មានសិទ្ធិក្នុងការវិលត្រឡប់ទៅផ្ទះ របស់ខ្លួនវិញ ជាពិសេសកិច្ចព្រមព្រៀងឈប់បាញ់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រវាងកម្ពុជា និងថៃ គឺ មានចែងយ៉ាងច្បាស់ថា ជនស៊ីវិលគឺត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ ដើម្បីប្រកបមុខរបរ ចិញ្ចឹមជីវិតដោយសុវត្ថិភាព និងដោយឥតមានការរារាំងឡើយ។


លោក Tom Andrews បានគូសបញ្ជាក់ថា ជាការចាំបាច់ណាស់ដែលភាគីកម្ពុជា និងថៃត្រូវធ្វើការរួមគ្នា ដើម្បីពន្លឿនការវិលត្រឡប់ទៅផ្ទះវិញជូនពលរដ្ឋភៀសសឹក ព្រោះពួកគាត់ត្រូវការនូវការវិលត្រឡប់ទៅ ផ្ទះរបស់ពួកគាត់វិញ ដោយលោកបានបន្ថែមថា កង្វល់ផ្នែកសិទ្ធិមនុស្សពាក់ព័ន្ធជាមួយនឹងជម្លោះនេះគឺមិនមែនមានត្រឹមតែរឿងការបាត់បង់ទីជម្រកនោះទេ។ ប្រជាជនដែលកំពុងរបស់នៅក្នុងជំរំបានបង្ហាញ ថា ពួកគាត់អត់មានការងារធ្វើទេ ពួកគាត់បានបាត់បង់ទ្រព្យសម្បត្តិ ពួកគាត់មានក្តីបារម្ភខ្លាំងណាស់៕ប្រភព៖ក្រសួងព័ត៌មាន







Previous Post Next Post