នៅខេត្ត​មណ្ឌល​​គិ​រី​ ​ក​ម្លាំ​ង​ជំ​នា​​ញ ​បា​ន​ចុះ​ប​ង្រ្កា​ប ប​ទ​ល្មើ​​ស​ស​ត្វព្រៃ ​ដ​​ក​​​​​ហូ​​​​​ត​​​បា​​​ន ​​​សា​ក​​ស​​​​​ព​ស​​​​ត្វ​​​​ព្រៃ​​​​​ចំ​​​នួ​​​ន​​​ ​​​៣​​​​ក្បា​​ល​ ជនល្មើសរត់បាត់ស្រមោល​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

នៅខេត្ត​មណ្ឌល​​គិ​រី​ ​ក​ម្លាំ​ង​ជំ​នា​​ញ ​បា​ន​ចុះ​ប​ង្រ្កា​ប ប​ទ​ល្មើ​​ស​ស​ត្វព្រៃ ​ដ​​ក​​​​​ហូ​​​​​ត​​​បា​​​ន ​​​សា​ក​​ស​​​​​ព​ស​​​​ត្វ​​​​ព្រៃ​​​​​ចំ​​​នួ​​​ន​​​ ​​​៣​​​​ក្បា​​ល​ ជនល្មើសរត់បាត់ស្រមោល​


 ​ខេត្តម​​ណ្ឌ​ល​គិរី ​៖ ​​ក​ម្លាំ​ង​ស្នា​ក់​កា​​រ​ស​ត្វ​ព្រៃ​អូ​រ​ល្វេ ​ស​ហ​កា​រ​ជា​​មួ​យ​ស្នា​ក់​កា​​រ​ម្រើ​​ច​ ​និ​ង​ស្នា​​ក់​កា​រ​ឈួ​ល នៃ​ដែ​​ន​ជម្រ​ក​សត្វ​​ព្រៃ​ស្រែ​ព​ក​ ​បា​ន​ចុះ​ប​​​​​ង្ក្រា​ប​ក​រ​​ណី​ប​ទ​ល្មើ​ស​ស​ត្វ​ព្រៃ​​ ​ស្ថិ​​​ត​នៅ​ចំ​ណុ​ច​ផ្លូ​​វ​លេ​ខ​១​៤​ ​​ក្នុ​ង​ភូ​មិ​កោះ​ម្យើ​ល​លើ​ ​​ឃុំ​ណ​ង​ឃី​លឹ​ក​ ​ស្រុ​កកោះ​ញែ​ក​ ​ខេ​​ត្ត​ម​ណ្ឌ​ល​គិ​រី​ ​ដោ​យ​ដ​ក​ហូ​​ត​បា​ន​សាកស​​ពស​ត្វ​ព្រៃ​​ចំ​នួ​ន​ ​៣​ក្បា​ល​។​

​​

តា​មប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី៥ ខែសីហា។ ក្នុងអំឡុងពេលចុះល្បាត កម្លាំងជំនាញបានជួបប្រទះមុខសញ្ញាជនសង្ស័យចំនួន ២នាក់។ ទោះជាយ៉ាងណា នៅពេលឃើញសមត្ថកិច្ច ជនសង្ស័យបានសម្រេចចិត្ត ផ្តួលម៉ូតូចោល រួចរត់គេចខ្លួនចូលព្រៃ បាត់ស្រមោល។

ក្នុងការចុះឆែកឆេរនៅទីតាំងកើតហេតុ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖

​សាកសពជ្រូកព្រៃ៖ ១ក្បាល

​សាកសពឈ្លូស៖ ២ក្បាល

​ម៉ូតូ៖ ១គ្រឿង (ជារបស់ជនសង្ស័យ)

​ចំពោះសាកសពសត្វព្រៃទាំង ៣ក្បាល ត្រូវបានកម្លាំងជំនាញដុតបំផ្លាញចោលភ្លាមៗនៅនឹងកន្លែងកើតហេតុ តាមនីតិវិធី។ រីឯវត្ថុតាងម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅស្នាក់ការ ដើម្បីស្រាវជ្រាវ និងចាត់ការតាមផ្លូវច្បាប់បន្ថែមទៀត៕




Previous Post Next Post