ឯកឧ​​ត្ត​ម​កិ​ត្តិ​ស​ង្គ​ហ​ប​​ណ្ឌិ​ត​ ​គ​ន់​ ​គី​ម​ ​​អ​ញ្ជើ​ញ​ចុះ​ត្រួ​ត​​ពិ​និ​ត្យ​ពី ​ស​ក​ម្ម​ភា​ព​អ​​នុ​វ​​ត្តវិ​​ធា​ន​កា​​រ​បូ​ម​ទឹ​ក​ ​ដើ​​ម្បី​ស​ង្គ្រោះ​ស្រូ​វ​ប្រ​​ជា​ក​សិ​ក​រ​ ​​ក្នុ​ង​ខេ​ត្ត​បា​ត់​ដំ​​ប​ង​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ឯកឧ​​ត្ត​ម​កិ​ត្តិ​ស​ង្គ​ហ​ប​​ណ្ឌិ​ត​ ​គ​ន់​ ​គី​ម​ ​​អ​ញ្ជើ​ញ​ចុះ​ត្រួ​ត​​ពិ​និ​ត្យ​ពី ​ស​ក​ម្ម​ភា​ព​អ​​នុ​វ​​ត្តវិ​​ធា​ន​កា​​រ​បូ​ម​ទឹ​ក​ ​ដើ​​ម្បី​ស​ង្គ្រោះ​ស្រូ​វ​ប្រ​​ជា​ក​សិ​ក​រ​ ​​ក្នុ​ង​ខេ​ត្ត​បា​ត់​ដំ​​ប​ង​

 


ខេត្តបាត់ដំបង ៖ នៅ​ថ្ងៃ​ទី​៣​​០​ ​ខែ​ក​ក្ក​ដា​ ឆ្​​នាំ​២​០​២​៦​ ​ឯ​ក​ឧ​ត្ត​ម​កិ​ត្តិ​ស​​ង្គ​ហ​ប​ណ្ឌិ​ត​ ​គ​ន់​ ​គី​ម​ ​​ទេ​ស​រ​ដ្ឋ​ម​ន្រ្តី​ ​​អ​នុ​ប្រ​ធា​ន​ទី​១​ ​គ​ណៈ​​ក​ម្មា​ធិ​កា​រ​ជា​តិ​​គ្រ​ប់​គ្រ​ង​គ្រោះ​ម​ហ​ន្ត​​រា​យ​ ​បា​ន​អ​ញ្ជើ​ញ​​ចុះ​ត្រួ​ត​ពិ​និ​ត្យ​ពី​វិ​ធា​ន​កា​រ​ឆ្លើ​យ​​ត​ប​ដើ​ម្បី​ស​ង្គ្រោះ​ស្រូ​វ​ប្រ​ជា​ក​សិ​​ក​រ​ ​ក្នុ​ង​ខេ​ត្ត​បា​ត់​ដំ​ប​ង​ ​។

នាឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញចុះពិនិត្យស្ថានភាពអាងកំពីងពួយ និងការអនុវត្តវិធានការរបស់ក្រសួងធនធានទឹក និងឧតុនិយម ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកពីស្ទឹងបរវេលចូលប្រឡាយមេអូរដូនពៅ ដើម្បីប្រើប្រាស់តាមដងប្រឡាយ និងបញ្ជូលទៅអាងកំពីងពួយ។


ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម កត់សម្គាល់ឃើញថា ផ្អែកតាមស្ថានភាពអាកាសធាតុដែលបន្តមានភ្លៀងធ្លាក់ និងបូករួមវិធានការបូមទឹកពីស្ទឹងចូលទៅប្រឡាយនោះ នឹងអាចជួយដល់ការអន្តរាគមន៍សង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករបានកាន់តែច្រើនជាងមុន៕ប្រភព  AKP








Previous Post Next Post