ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដឹកនាំដោយលោក ជូ បុត្រ អភិបាលស្រុកភ្នំស្រុក និងជាប្រធានគណៈបញ្ជការឯកភាពរដ្ឋបាលស្រុក និងមានការចូលរួមពីលោក ហី រីហាំង អភិបាលរងស្រុកភ្នំស្រុក និងជាប្រធានគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិអាងត្រពាំងថ្ម លោកវរសេនីយ៍ អនុសេនីយ៍ កងកម្លាំងទាំង៣ មន្ត្រីឧទ្យានុរក្សអាងត្រពាំងថ្ម ក្រុមប្រឹក្សាឃុំប៉ោយចារ សហគមនេសាទ សហគមទេសចរណ៍អាងត្រពាំងថ្ម សរុប ២៩នាក់ បន្តបង្ក្រាបបទល្មើសធនធានធម្មជាតិអាងត្រពាំងថ្ម ។
មន្ត្រីគណ:កម្មការបានចុះល្បាតដោយប្រើប្រាស់ទូកស្មាច់ ៣គ្រឿង ម៉ូតូ ៥គ្រឿង រថយន្ត១គ្រឿង និងសារឧបករណ៍នេសាទខុសច្បាប់ដែលដាក់ក្នុងតំបន់អាងត្រពាំងថ្ម ក្នុងរដូវបិទនេសាទ ឆ្នាំ២០២៦នេះ ។
មន្ត្រីគណ:កម្មការឲ្យដឹងថា ជាលទ្ធផល
១ សារអ៊ុយ បានចំនួន ៤៧
២ លបប្រើស១០០ ចំនួន ២២
៣ ស្បៃមុង ២៥០០ ម៉ែត្រ
៤ បង្គោលអ៊ុយ ចំនួន ២៥ដើម ។
ឧបករណ៍ទាំងអស់ត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកដុតបំផ្លាញ់ចូល នៅលើខ្នងអាងត្រពាំងថ្ម នៅភូមិសំបួរ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ៕




