រាជធានីភ្នំពេញ ៖ ប្រធានពន្ធនាគារព្រៃស លោក នុត សវនា អះអាងថា លិខិតកំពុងផ្ទុះលើបណ្តាញសង្គម ពាក់ព័ន្ធនឹងករណីទណ្ឌឹត ស្រី ស៊ីណា ចូលពេទ្យគឺ «ក្លែងក្លាយ» ទេ ។ លោកថា តើលិខិតបោះត្រាផ្លូវការណាដែលអត់លេខ អត់កាលបរិច្ឆេតនោះ ?
សូមរំឮកថា ឃាតក ស្រី ស៊ីណា អតីតជាឧកញ៉ា ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ៣១ ឆ្នាំ និង បង្គាប់ឲ្យសងសំណង២ លានដុល្លារដល់ជនរងគ្រោះដែលបានស្លាប់ និង ៥០ ម៉ឺនដុល្លារទៀតដល់អ្នករងរបួស ។
សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមនេះនៅថ្ងៃ ២៣ ធ្នូ ២០២៤ ដោយត្រូវបានចោទប្រកាន់លើសំណុំរឿងព្រហ្មទណ្ឌចំនួន៣គឺ១-បទឃាតកម្ម ២- ប្រើប្រាសអាវុធខុសច្បាប់ និង ៣- បទរំលោភលើលំនៅដ្ឋាន ។
ពីថ្ងៃ ១៧ មិថុនា ២០២៤ ជននេះបានបាញ់ប្រហារបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ គឺលោក ឡុង លីសុង និង គូរដណ្តឹងឈ្មោះ ឃីន កញ្ចនា រីឯ ២នាក់ទៀតរងរបួស ៕

