សម្រាប់​ដំណើ​រ​កា​រ ​សាឡា​ង​​​ច​​ម្ល​ងពលរដ្ឋ​ និងសិ​ស្សានុសិស្ស ​៣ឃុំ​ ក្នុ​ងស្រុ​ក​ស​ណ្ដា​​ន់ ស​ម្ដេ​ច​ធិ​ប​តី​​ ​ហ៊ុ​ន​ ម៉ាណែ​ត​ និ​ង​លោ​ក​ជំ​ទា​វ​បណ្ឌិត ​ឧ​ប​ត្ថ​ម្ភ​ប្រេ​ង​ឥ​ន្ធ​​នៈ​ ១,​២​០០​លី​ត្រ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សម្រាប់​ដំណើ​រ​កា​រ ​សាឡា​ង​​​ច​​ម្ល​ងពលរដ្ឋ​ និងសិ​ស្សានុសិស្ស ​៣ឃុំ​ ក្នុ​ងស្រុ​ក​ស​ណ្ដា​​ន់ ស​ម្ដេ​ច​ធិ​ប​តី​​ ​ហ៊ុ​ន​ ម៉ាណែ​ត​ និ​ង​លោ​ក​ជំ​ទា​វ​បណ្ឌិត ​ឧ​ប​ត្ថ​ម្ភ​ប្រេ​ង​ឥ​ន្ធ​​នៈ​ ១,​២​០០​លី​ត្រ​

 


ខេ​ត្ត​​កំ​ព​ង់ធំ​ ៖​​ ​នៅ​ព្រឹ​ក​ថ្ងៃ​​ទី​៧​​ ​ខែ​សី​ហា​​ ​​ឆ្នាំ​២​០​២​​​​៦​ ​​​​​​ឧ​​​​​ត្ត​ម​សេ​​​​​​នី​យ៍​ទោ​ ​សោ​ម​​​​​ ​ស៊ុ​ន​ ​​មេ​ប​​​​ញ្ជាការតំបន់ប្រតិ​បត្តិការសឹក​រងកំពង់ធំ និ​ង​ជា​​អ​នុ​ប្រ​ធា​​ន​ក្រុ​ម​កា​រ​ងា​​រ​រាជ​រដ្ឋា​ភិបា​ល​ចុះ​មូ​ល​ដ្ឋា​ន​ស្រុ​​ក​សណ្ដាន់​ ​បា​ន​នាំ​យ​ក​ប្រេ​ង​ឥ​​ន្ធ​នៈ​ចំ​នួ​​ន ​១​​,​២​០​០​លីត្រ ដែលជាអំ​ណោ​យដ៏ថ្លៃថ្លារ​បស់ សម្ដេ​ចមហាបវរធិ​បតី ហ៊ុ​ន ម៉ាណែត ​និងលោកជំទា​វបណ្ឌិត ​ពេជ​ ​ច​ន្ទ​មុន្នី​ ​តា​ម​រយៈ​ ឯកឧត្តមនា​យឧ​​ត្ត​ម​សេ​នីយ៍ ​ម៉ៅ​ ​សុ​ផា​ន់​ អ​គ្គ​​មេ​ប​ញ្ជា​កា​រ​រ​ង​​នៃ​ក​ង​យោ​ធ​ព​​ល​ខេ​មរភូ​មិ​ន្ទ​ ​មេ​ប​ញ្ជា​កា​រ​ក​ង​​ទ័​ព​ជើ​​ង​គោ​ក​ ​និ​​ង​ជា​ប្រ​ធា​ន​ក្រុ​ម​កា​រ​ងា​រ​​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ចុះ​មូ​ល​ដ្ឋា​​ន​ស្រុ​ក​ស​ណ្ដា​ន់​ ​ប្រ​គ​ល់​​ជូ​ន​អា​ជ្ញា​ធ​រ​ឃុំ​ចំ​នួ​​ន​៣​ ​ស​ម្រា​ប់​ដំ​ណើ​រ​កា​រ​សា​ឡា​ង​ច​ម្ល​ង​។ ពិ​ធី​ប្រ​គ​​ល់​ ​និ​ង​ទ​ទួ​ល​នេះ​ ​បា​ន​​​ប្រ​ព្រឹ​ត្ត​ទៅ​នៅ​កំពង់ច​ម្ល​ង​ ឃុំ​មា​នជ័​យ​ ​ស្រុ​ក​​ស​ណ្តា​ន់​ ដោយមា​នកា​​រ​​ចូ​ល​រួ​ម​យ៉ា​ង​ច្រើ​ន​កុះ​ក​​រ​ពីសំណា​ក់​ព្រះ​សង្ឃ ​ប្រ​ជា​ព​ល​រ​ដ្ឋ​ ​​និងសិ​ស្សា​នុសិ​​ស្ស​។

​

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ប្រេងឥន្ធនៈទាំង ១,២០០លីត្រនេះ ត្រូវបានបែងចែកជូន៖

​ឃុំមានជ័យ និងឃុំខ្លែង៖ ទទួលបានប្រេងចំនួន ៧០០ លីត្រ (សម្រាប់សាឡាង ១គ្រឿង)

​ឃុំដងកាំបិត៖ ទទួលបានប្រេងចំនួន ៥០០ លីត្រ (សម្រាប់សាឡាង ១គ្រឿង)

​ប្រេងឥន្ធនៈទាំងនេះ នឹងត្រូវប្រគល់ជូនប្រធានក្រុមប្រឹក្សាឃុំទាំងបី សម្រាប់ប្រើប្រាស់ក្នុងខែសីហា ឆ្នាំ២០២៦ នេះ ដើម្បីដំណើរការសាឡាងចំនួន ២គ្រឿង ក្នុងការដឹកជញ្ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែន ដោយសុវត្ថិភាព។ ដោយឡែក ការតម្រូវប្រើប្រាស់ប្រេងសម្រាប់ខែកញ្ញា និងខែតុលា ក្រុមការងារនឹងបន្តដោះស្រាយជូននៅពេលខាងមុខបន្ថែមទៀត។

​

លោកមេបញ្ជាការ ក៏បានរំលឹកផងដែរថា កាលពីរដូវវស្សាឆ្នាំ២០២៥ កន្លងទៅ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត តាមរយៈឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានឧបត្ថម្ភសាឡាងចំនួន ២គ្រឿងនេះ ដើម្បីដោះស្រាយការលំបាក និងធានាសុវត្ថិភាពជូនពលរដ្ឋ ជំនួសឲ្យការធ្វើដំណើរតាមទូក និងកាណូតតូចៗដែលប្រឈមនឹងគ្រោះថ្នាក់។ ជាមួយគ្នានេះ លោកបានផ្តាំផ្ញើដល់អាជ្ញាធរដែនដី និងក្រុមបច្ចេកទេស បើកបរសាឡាង ត្រូវថែរក្សាសម្ភារបច្ចេកទេស និងប្រើប្រាស់ប្រេងឥន្ធនៈឱ្យចំគោលដៅ ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់។

​

តំណាងឱ្យប្រជាពលរដ្ឋរស់នៅក្នុងឃុំទាំងបី លោកស្រី ឡាក់ សៅចាន់ អភិបាលរងស្រុកសណ្ដាន់ បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់, ឯកឧត្តម នួន ផារ័ត្ន និងឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលតែងតែយកចិត្តទុកដាក់ និងជួយដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានទាន់ពេលវេលា៕








Previous Post Next Post