កម្លាំងច​​​ម្រុះ​ ​ចុះ​បិ​ទ​​ទី​តាំ​ង​​​អា​​​​​​ជី​​​វ​​​​​ក​​ម្ម ​​​​​រ​​ប​​​ស់ក្រុមហ៊ុន ​«​ប្រាសាទមាស ​ភីអេស​អិ​ល​» ​២ក​ន្លែ​​ង​នៅ​ស្រុ​ក​ស្ទោ​ង​ ​ដោ​យ​ប​បើ​ក​ធ្វើ​អា​ជី​វ​ក​​ម្ម​គ្មា​​នច្បា​​ប់អនុញ្ញាត្ត
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

កម្លាំងច​​​ម្រុះ​ ​ចុះ​បិ​ទ​​ទី​តាំ​ង​​​អា​​​​​​ជី​​​វ​​​​​ក​​ម្ម ​​​​​រ​​ប​​​ស់ក្រុមហ៊ុន ​«​ប្រាសាទមាស ​ភីអេស​អិ​ល​» ​២ក​ន្លែ​​ង​នៅ​ស្រុ​ក​ស្ទោ​ង​ ​ដោ​យ​ប​បើ​ក​ធ្វើ​អា​ជី​វ​ក​​ម្ម​គ្មា​​នច្បា​​ប់អនុញ្ញាត្ត


 ខេត្តកំពង់ធំ ៖ អា​ជ្ញា​​ធ​រ​ខេ​ត្ត​កំ​ព​ង់​​ធំ​បា​ន​ចុះ​អ​នុ​វ​ត្ត​វិ​ធា​ន​​កា​រ​​ក្តៅ​ ​ដោ​យ​បិ​​ទ​ទី​តាំ​ង​អា​​ជី​វ​​ក​ម្ម​​រ​ប​ស់​ក្រុ​ម​ហ៊ុ​ន​​ ​«​ប្រា​សា​ទ​មា​ស​ ​ភី​អេ​ស​អិ​ល​ ​​ឯ​.​​ក​»​ ​ចំ​នួ​ន​ ​២​ក​ន្លែ​​ង​ភ្លា​ម​ៗ​ ​ស្ថិ​ត​នៅ​ក្នុ​ង​ស្រុ​ក​ស្ទោ​ង​​ ​ប​ន្ទា​ប់​ពី​​រ​​ក​ឃើ​ញ​ថា​ ​ក្រុ​ម​ហ៊ុ​ន​នេះ​​បា​ន​បើ​ក​ប្រ​តិ​ប​ត្តិ​កា​រ​ដោ​យ​គ្មា​ន​លិ​ខិ​ត​អ​នុ​​ញ្ញា​ត​ពី​ស្ថា​ប័​ន​មា​ន​ស​ម​ត្ថ​កិ​ច្ច​។​


​​ប្រ​​តិ​ប​ត្តិ​កា​រ​នេះ​បា​ន​ធ្វើ​ឡើ​ង​នៅ​​ថ្ងៃ​ទី​២​០​ ​ខែ​សី​ហា​ ​ឆ្នាំ​២​០​២​៦​ ​ដឹ​​ក​នាំ​ផ្ទា​ល់​ដោ​យ​លោ​ក​ ​សា​យ​ ​គឹ​​ម​ឡ​ម​ ​អ​ភិ​បា​ល​ស្រុ​ក​ស្ទោ​ង​ ​ដោ​យ​មា​​ន​កា​រ​ចូ​ល​រួ​ម​ពី​ក​ង​ក​ម្លាំ​ង​ច​​ម្រុះ​។​ ​កា​រ​ចុះ​បិ​ទ​អា​ជី​វ​ក​ម្ម​នេះ​ ​គឺ​ធ្វើ​​ឡើ​ង​ដើ​ម្បី​អ​នុ​វ​ត្ត​តា​ម​ ​​ស​.​ជ​.​ណ​ ​រ​ប​ស់​រ​ដ្ឋ​បា​ល​ខេ​ត្ត​កំ​ព​ង់​ធំ​ ​លេ​ខ​ ​៤​៣​​៥​/​២​៦​ ​ស​ជ​ណ​ ​ចុះ​ថ្ងៃ​ទី​១​៨​ ​​ខែ​សី​ហា​ ​ឆ្នាំ​២​​០​២​៦​។​ ​ទី​​តាំ​ង​ទាំ​ង​ ​២​ ​ដែ​ល​ត្រូ​វ​បិ​ទ​​ទ្វា​រ​នោះ​ ​រួ​ម​មា​ន ៖

​ទីតាំងទី១៖ ស្ថិតនៅក្នុងភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង

​ទីតាំងទី២៖ ស្ថិតនៅក្នុងភូមិអង់ឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង

​ការបង្ក្រាបនិងបិទទីតាំងអាជីវកម្មអត់ច្បាប់នេះ គឺជាវិធានការចាំបាច់ក្នុងការអនុវត្តច្បាប់ និងពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ វាក៏ជាការបញ្ជូនសារព្រមានយ៉ាងច្បាស់ៗ ទៅកាន់ក្រុមហ៊ុន ឬអាជីវកម្មទាំងឡាយណាដែលកំពុងដំណើរការដោយគ្មានអាជ្ញាប័ណ្ណ ត្រូវតែប្រឈមមុខនឹងការបិទ ឬផ្អាកសកម្មភាពជាដាច់ខាត។

ចំណាត់ការយ៉ាងក្តៅគគុកនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរក្នុងការការពារផលប្រយោជន៍ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ការកេងប្រវ័ញ្ច និងការបោកប្រាស់ផ្សេងៗ។ សកម្មភាពឆ្លើយតបទាន់ពេលវេលានេះ ទទួលបានការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជនក្នុងមូលដ្ឋាន។

​នៅក្នុងឱកាសនោះដែរ លោក សាយ គឹមឡម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រឹះស្ថាន ឬអង្គភាពផ្តល់កម្ចីគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ដែលទារអត្រាការប្រាក់ខ្ពស់ហួសហេតុ។ លោកក៏បានស្នើឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ចូលរួមសហការរាយការណ៍ជាបន្ទាន់ ប្រសិនបើជួបករណីមិនប្រក្រតី ដើម្បីឱ្យសមត្ថកិច្ចចុះជួយអន្តរាគមន៍បានទាន់ពេលវេលា៕










Previous Post Next Post