ក្រុម​​អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អា​ស៊ា​​ន​ ​(​A​O​T​ ​K​​H​ ​H​O​M​​)​ ​ចុះ​ស​ង្កេ​ត​​កា​រ​ណ៍​ផ្ទៀ​ង​ផ្ទា​​ត់​ ​និ​ង​រា​យ​កា​រ​​ណ៍​ ​អំ​ពី​ស្ថា​ន​ភា​ព​តា​ម​​ ​ប​ណ្តោ​យ​ព្រំ​ដែ​​ន​ក​ម្ពុ​ជា​-​ថៃ​​ ​នៅ​ទី​តាំ​ង​ម​​ណ្ឌ​ល​សុ​ខ​ភា​ព​តេ​ជោ​​ម​រ​ក​ត​ ​ស្ថិ​ត​ក្នុ​​ង​ភូ​មិ​តេ​ជោ​ម​រ​ក​​ត​ ​ឃុំ​ម​រ​ក​ត​ ​ស្រុ​ក​ជាំ​ក្សា​ន្ត​​ ​ខេ​ត្ត​ព្រះ​វិ​ហា​​រ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ក្រុម​​អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អា​ស៊ា​​ន​ ​(​A​O​T​ ​K​​H​ ​H​O​M​​)​ ​ចុះ​ស​ង្កេ​ត​​កា​រ​ណ៍​ផ្ទៀ​ង​ផ្ទា​​ត់​ ​និ​ង​រា​យ​កា​រ​​ណ៍​ ​អំ​ពី​ស្ថា​ន​ភា​ព​តា​ម​​ ​ប​ណ្តោ​យ​ព្រំ​ដែ​​ន​ក​ម្ពុ​ជា​-​ថៃ​​ ​នៅ​ទី​តាំ​ង​ម​​ណ្ឌ​ល​សុ​ខ​ភា​ព​តេ​ជោ​​ម​រ​ក​ត​ ​ស្ថិ​ត​ក្នុ​​ង​ភូ​មិ​តេ​ជោ​ម​រ​ក​​ត​ ​ឃុំ​ម​រ​ក​ត​ ​ស្រុ​ក​ជាំ​ក្សា​ន្ត​​ ​ខេ​ត្ត​ព្រះ​វិ​ហា​​រ​



 ​


សេច​​ក្តី​ប្រ​កា​ស​ព័​ត៌​មា​ន 

អ្ន​ក​នាំ​ពា​ក្យ​ក្រ​សួ​ង​កា​រ​​ពា​រ​ជា​តិ​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​​ ​សូ​ម​ជ​ម្រា​ប​ជូ​ន​សា​ធា​​រ​ណ​ជ​ន​ ​អ្ន​ក​សា​រ​ព័​ត៌​មា​ន​​ជា​តិ​ ​និ​ង​អ​ន្ត​រ​ជា​តិ​មេ​ត្តា​ជ្រា​​ប​ថា​៖​ 

នៅ​ថ្ងៃ​​អង្គា​​រ​ ​ទី​១​១​ ​ខែ​សី​ហា​ ​ឆ្នាំ​២០២៦ វេ​លាម៉ោ​ង០​៩​:​៣​០​នា​ទី​ព្រឹ​ក​ ​ក្រុ​ម​អ្នក​ស​ម្រ​ប​ស​ម្រួ​ល​​ ​(​C​L​G​)​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា ​បា​ន​​ស​ម្រ​ប​ស​ម្រួ​ល​ជូ​ន​ក្រុ​ម​អ្ន​ក​​ស​ង្កេ​ត​កា​រ​ណ៍​អា​ស៊ា​ន​ប្រ​ចាំ​ព្រះ​រា​ជា​​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​(​A​S​​E​A​N​ ​O​b​ser​ve​r​ ​T​e​a​m​​–​C​a​m​b​o​d​i​​a​:​ ​A​O​T​-​K​H​)​​ ដឹ​​ក​នាំ​ដោ​យ​ ​ប្រ​ធា​ន​បេ​ស​កកម្ម​ក្រុ​ម​អ្ន​​ក​ស​ង្កេ​ត​កា​រ​ណ៍​អា​ស៊ា​​ន ​​(​A​O​T​ ​K​H​ ​H​O​M​)​ ​ពី​សា​ធា​រ​​ណ​រ​ដ្ឋ​ហ្វី​លី​ពី​ន​ ចុះស​​ង្កេ​ត​កា​រ​ណ៍​ផ្ទៀ​ង​ផ្ទា​ត់​ ​​និ​ង​រា​យ​កា​រ​ណ៍​អំ​ពី​ស្ថា​ន​ភា​ព​​តា​ម​ប​ណ្តោ​យ​ព្រំ​ដែ​ន​ក​ម្ពុ​ជា​-​ថៃ​ ​នៅ​​ទី​តាំ​ង​ម​ណ្ឌ​ល​សុ​ខ​ភា​ព​តេ​ជោ​ម​រ​ក​ត​ ​ស្ថិ​ត​ក្នុ​ង​ភូ​មិ​តេ​ជោ​​ម​រ​ក​ត​ ​ឃុំ​ម​រ​ក​ត​ ​ស្រុ​ក​ជាំ​ក្សា​​ន្ត​ ​ខេ​ត្ត​ព្រះ​វិ​ហា​រ​។ 


សូមគូសបញ្ជាក់ផងដែរថា ទីតាំងខាងលើមិនមែនជាទីតាំងយោធានោះទេ ទីកន្លែងនេះគឺជាមណ្ឌលសុខភាពតេជោមរកត ដែលជាទីកន្លែងផ្តល់សេវាសាធារណៈផ្នែកសុខាភិបាលជូនដល់ប្រជាជនដែលរស់នៅក្នុងតំបន់នេះ ហើយត្រូវបានរងការវាយប្រហារពីសំណាក់កងកម្លាំងយោធាថៃ កាលពីខែធ្នូ ឆ្នាំ២០២៥  ដោយការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 ការបាញ់គ្រាប់ផ្លោងប្រភេទ ១៥៥mm គ្រាប់បែកចង្កោម និងដ្រូនជាច្រើនគ្រាប់ បណ្តាលឱ្យមណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធជុំវិញត្រូវរងការបំផ្លិចបំផ្លាញ និងខូចខាតយ៉ាងដំណំ។


រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។ 


អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ 


ថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦



















Previous Post Next Post