ក្រុម​លេ​ខា​ធិ​កា​រ​ដ្ឋា​ន​នៃ គ​ណៈ​ក​ម្មា​​ធិ​កា​រ​ព្រំ​ដែ​ន​ថ្នា​ក់​យោ​ធ​ភូ​មិភា​​គ​ក​ម្ពុ​ជា​-​ថៃ​ ​(​R​B​C​)​ ​នៃ​យោ​ធ​ភូ​​មិ​ភា​គ​ទី​៤​ក​ម្ពុ​ជា​ ​និ​​ង​ក​ង​ទ័​ព​ភូ​មិ​​ភា​គ​ទី​២​​ថៃ ​បា​​ន​ជួ​ប​ប្រ​ជុំ​ក្រៅ​ផ្លូ​វ​ការ ​នៅ​ច្រ​ក​​អ​ន្ត​រ​ជា​តិ​ជាំ​-​សា​ង៊ាំ​ ​ស្រុ​ក​អ​ន្ល​​ង់​វែ​ង​ ​ខេ​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ក្រុម​លេ​ខា​ធិ​កា​រ​ដ្ឋា​ន​នៃ គ​ណៈ​ក​ម្មា​​ធិ​កា​រ​ព្រំ​ដែ​ន​ថ្នា​ក់​យោ​ធ​ភូ​មិភា​​គ​ក​ម្ពុ​ជា​-​ថៃ​ ​(​R​B​C​)​ ​នៃ​យោ​ធ​ភូ​​មិ​ភា​គ​ទី​៤​ក​ម្ពុ​ជា​ ​និ​​ង​ក​ង​ទ័​ព​ភូ​មិ​​ភា​គ​ទី​២​​ថៃ ​បា​​ន​ជួ​ប​ប្រ​ជុំ​ក្រៅ​ផ្លូ​វ​ការ ​នៅ​ច្រ​ក​​អ​ន្ត​រ​ជា​តិ​ជាំ​-​សា​ង៊ាំ​ ​ស្រុ​ក​អ​ន្ល​​ង់​វែ​ង​ ​ខេ​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​

 


សេ​​ច​​ក្តី​ប្រ​កា​ស​ព័​ត៌​មា​​ន​ ៖ អ្ន​ក​នាំ​​ពា​ក្យ​ក្រ​សួ​ង​កា​រ​ពា​រ​ជា​តិ​ ​នៃ​ព្រះ​​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​​ជា​ ​សូ​ម​ជ​ម្រា​ប​ជូ​ន​សា​ធា​រ​ណ​ជ​ន​​ ​អ្ន​ក​សា​រ​​ព័​ត៌​មា​ន​ជា​តិ​​ ​និ​ង​អ​ន្ត​រ​ជា​​តិ​មេ​ត្តា​ជ្រាប​ថា​៖​

​​​នៅ​​​ព្រឹ​ក​ថ្ងៃ​​ទី​១​៥​ ​ខែ​ក​ក្ត​​ដា​ ​ឆ្នាំ​២​០​២​៦​ ​ក្រុ​ម​លេ​ខាធិ​កា​​រ​ដ្ឋា​ន​នៃ​គ​ណៈ​កម្មា​ធិ​កា​​រ​ព្រំ​ដែ​ន​ថ្នា​ក់​​យោ​ធ​ភូ​មិ​ភា​គ​ក​​ម្ពុ​ជា​-​ថៃ​ ​(​​R​B​C​)​ ​នៃ​យោ​ធ​ភូ​មិ​ភា​គ​ទី​៤​​ក​ម្ពុ​ជា​ ​និង​ក​​ង​ទ័​ពភូ​មិ​ភា​​គ​ទី​២ថៃ​ ​បា​ន​ជួ​​ប​ប្រ​ជុំ​ក្រៅ​ផ្លូ​វ​កា​រ​ ​នៅ​​វេ​លាម៉ោ​ង​ ​១​១​​:​០​០​នាទី​ ​​នៅច្រ​កអ​ន្ត​រ​ជា​តិ​ជាំ-​​សាង៊ាំ​ ​ស្រុ​ក​អ​ន្ល​ង់​វែ​ង​ ​ខេ​ត្ត​​ឧ​ត្ត​រ​មា​ន​ជ័យ​។​ ​​គ​ណៈ​ប្រ​តិ​ភូ​ក​ម្ពុ​ជា​ដឹ​ក​​នាំ​ដោ​យ ​ឧ​ត្ត​ម​សេ​នី​យ៍​ត្រី​ ​និ​ត​ ​ណា​រ៉ុង​ ​ប្រ​ធា​ន​​ក្រុម​លេ​ខា​ធិ​កា​រ​ ​(​R​B​C​)​ ​ក​​ម្ពុជា​ ​និ​ង​គ​ណៈ​ប្រ​តិ​​ភូ​ថៃ​ ​ដឹ​ក​នាំ​ដោ​​យ​ ​ឧ​ត្តម​​សេ​នី​យ៍​ត្រី​ ​កាំ​ផា​ក់​ណា​ក​ ​វា​ផា​ន់​ស៊ុ​ ​ប្រ​ធា​ន​ក្រុ​ម​​លេ​ខា​ធិ​កា​រ​ ​(​R​B​C​​)​ ​ថៃ​។​​


ភាគីកម្ពុជាបានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចប្រជុំសម្របសម្រួលប្រតិបត្តិការក្រៅផ្លូវការរវាងក្រុមលេខាធិកាដ្ឋានទាំងពីរ ដែលត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដើម្បីពិភាក្សារិះរកដំណោះស្រាយបញ្ហានានាជាមួយគ្នាដោយសន្តិវិធី និងបានទាន់ពេលវេលា សំដៅបញ្ចៀសការយល់ច្រឡំដោយមិនចាំបាច់ ព្រមទាំងបន្ធូរបន្ថយភាពតានតឹងនៅតាមបណ្តោយព្រំដែន។


នៅក្នុងកិច្ចប្រជុំនោះ ភាគីកម្ពុជាបានទាមទារឱ្យភាគីថៃបញ្ឈប់ការឈូសឆាយធ្វើផ្លូវ ការពង្រីកភូមិសាស្ត្រ សកម្មភាពរាយបន្លាលួស នៅក្នុងតំបន់ដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា និងតំបន់ដែលមិនទាន់ដាច់ស្រេច ហើយសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការចាប់ផ្តើមការងារវាស់វែងនិងខ័ណ្ឌសីមា នៃគណៈកម្មាការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដូចមានចែងក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ 


ចំពោះហេតុការណ៍ការបាញ់ និងការបង្កផ្ទុះ ភាគីកម្ពុជាស្នើឲ្យមានការផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុក្ខដាក់បំផុត ដើម្បីកុំឱ្យមានការយល់ច្រឡំ និងដាក់ចេញវិធានការទប់ស្កាត់កុំឱ្យកើតមានបន្តទៀត ដើម្បីចៀសវាងការកើនឡើងនូវភាពតានតឹងដោយមិនចាំបាច់។


ជាមួយគ្នានេះ ភាគីកម្ពុជាក៏បានស្នើឱ្យភាគីថៃចូលរួមសហការ ក្នុងការអប់រំ និងរឹតបណ្តឹងវិន័យដល់បណ្តាកងកម្លាំងជួរមុខរបស់ខ្លួន ក្នុងគោលបំណងទប់ស្កាត់កុំឱ្យមានសកម្មភាពណាមួយ ដែលអាចនាំទៅដល់ការបង្កហេតុដូចជា ការបាញ់បោះ ការរាយលួសបន្លា និងការប្រើប្រាស់ពាក្យសម្តីមិនសមរម្យជាដើម។ បន្ថែមពីលើនេះ ភាគីកម្ពុជាក៏បានលើកឡើងពីសារៈសំខាន់នៃការរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយបំភ្លៃការពិត ជាពិសេសការផ្សព្វផ្សាយទាំងឡាយណាដែលមានចរិតលក្ខណៈអុជអាលឱ្យមានការស្អប់គ្នា និងចងគំនុំគ្នា សំដៅលើកកម្ពស់ការជឿជាក់គ្នាទៅវិញទៅមក និងបង្កើតឱ្យមានបរិយាកាសអំណោយផលដល់ការដោះស្រាយដោយសន្តិវិធី។


ជាថ្មីម្តងទៀត ភាគីកម្ពុជាក៏បានគូសបញ្ជាក់សាជាថ្មីយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ ខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាង កម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅស្វែងរកដំណោះស្រាយ ដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែល មានស្រាប់រវាងប្រទេសទាំងពីរ។


អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជា ព័ត៌មាន៕


ថ្ងៃពុធ ១កើត ខែទុតិយាសាធ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦











Previous Post Next Post