ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៦ វេលាម៉ោង១៩ និង៣០ នាទី ប្រជាពលរដ្ឋរាយការណ៍ថា មានករណីអគ្គិភ័យឆេះឃ្លាំងលក់ម៉ូតូកង់បី(ផាស់អាប់) ១កន្លែង ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ សង់ពីដែក ប្រក់ដំបូលស័ង្កសី ទំហំរោង ១៦ម៉ែត្រ ×១៤ម៉ែត្រ ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នេះបើតាមរបាយការណ៏គណៈ:បញ្ចាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត។
ឃ្លាំងលក់ម៉ូតូកង់បីPass Appមានម្ចាស់ឈ្មោះ ហ៊ា ប៊ី ភេទប្រុស លេខទូរស័ព្ទ ០១២២១២០៨៨ ជួលឱ្យឈ្មោះ យិន សុធា លេខទូរស័ព្ទ ០១២៩១៤៩១៥ ជាអ្នកជួល។ របាយការណ៍បន្តថា ៖ ភ្លាមនោះកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង ដឹកនាំដោយលោក គាត ហ៊ុល អភិបាលក្រុង បានអន្តរាគមន៍ពន្លត់ និងបានចូលរួមដោយ៖
លោក ប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងារចុះជួយក្រុងប៉ោយប៉ែត ។លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ លោកលោកអភិបាលរងក្រុង និងលោកនាយករដ្ឋបាលក្រុង និងក្រុមការងាររដ្ឋបាលក្រុងប៉ោយប៉ែត ។កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដឹកនាំដោយ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ ។កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ។កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ ។កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត។ក្រុមការងារសង្កាត់ ភូមិ និងកម្លាំងប្រជាការពារភូមិ ព្រមទាំងក្រុមសង្គ្រោះស្ម័គ្រចិត្តក្រុងប៉ោយប៉ែត ។
ក្នុងនោះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៩គ្រឿង ប្រើប្រាស់ទឹកអស់២៨ធុង និងប្រើបំពង់ពន្លត់អគ្គិភ័យអស់ចំនួន០១បំពង់ :
ក្នុងនោះមាន ររថយន្តពន្លត់អគ្គិភ័យរបស់សាលាក្រុង១គ្រឿង , កងរាជអាវុធហត្ថក្រុងចំនួន០២គ្រឿង, របស់អធិការដ្ឋាននគរបាលក្រុង១គ្រឿង, របស់កាស៊ីណូត្រូពិចកាណាចំនួន០១គ្រឿង, ចំនួន០១គ្រឿង , របស់កាស៊ីណូហ្រ្គែនដាយមិនស៊ីធី ចំនួន០១គ្រឿង, របស់ AVA CASINO &HOTEL ចំនួន០១គ្រឿង , របស់កាស៊ីណូ STAR GOLD ចំនួន០១គ្រឿង , របស់ក្រុមសង្រ្គោះស្ម័គ្រចិត្តក្រុងប៉ោយប៉ែតចំនួន០១គ្រឿង ។
រដ្ឋាបាលក្រុងប៉ោយប៉ែតបញ្ជាក់ថា ៖ មូលហេតុអគ្គីភ័យនោះមកពីឆ្លងចរន្តអគ្គិសនី (ផ្ទុះបារ៉ែតភ្លើង)។
ចំពោះសម្ភារ:ខូចខាត: ១-ម៉ូតូកង់បី(pass app) ចំនួន៣១គ្រឿង (ខូចខាតទាំងស្រុង),២-ម៉ូតូចំនួន០៣គ្រឿង(ខូចខាតទាំងស្រុង), និងគ្រឿងបន្លាស់មួយចំនួនទៀត។
អំពីប្រតិបត្តិការគឺកម្លាំងនិងមធ្យោបាយបានពន្លត់និងគ្រប់គ្រងភ្លើងបានរលត់ទាំងស្រុងនៅវេលាម៉ោង២១ និង០៤នាទីយប់ដដែលនោះ ។
សូមបញ្ជាក់ដែរថា ករណីអគ្គីភ័យនេះ ពុំមានអ្នករងរបួស ឬគ្រោះថ្នាក់ដល់ជីវិតទេ ៕




