តំបន់អូ​រ​​ស្មា​ច់​ ​ស្ថិ​ត​ក្រោ​​ម​អ​ធិ​ប​តេ​យ្យ​​ភា​ព​ដា​ច់​ខា​ត​​រ​ប​ស់​ក​ម្ពុ​​ជា ៖​​ ​រា​ល់​ទ​ង្វើ​ចូ​ល​ម​ក​ដោ​​យ​គ្មា​ន​កា​រ​អ​នុ​ញ្ញា​ត​​ ​និ​ង​កា​រ​ប​ង្កើ​​ត​ព័​ត៌​មា​ន​មិ​ន​ពិ​ត​ គឺ​​ជា​កា​រ​រំ​លោ​ភ​​ច្បា​ប់​អ​ន្ត​រ​ជា​​តិ​យ៉ា​ង​ធ្ង​ន់​​ធ្ង​រ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

តំបន់អូ​រ​​ស្មា​ច់​ ​ស្ថិ​ត​ក្រោ​​ម​អ​ធិ​ប​តេ​យ្យ​​ភា​ព​ដា​ច់​ខា​ត​​រ​ប​ស់​ក​ម្ពុ​​ជា ៖​​ ​រា​ល់​ទ​ង្វើ​ចូ​ល​ម​ក​ដោ​​យ​គ្មា​ន​កា​រ​អ​នុ​ញ្ញា​ត​​ ​និ​ង​កា​រ​ប​ង្កើ​​ត​ព័​ត៌​មា​ន​មិ​ន​ពិ​ត​ គឺ​​ជា​កា​រ​រំ​លោ​ភ​​ច្បា​ប់​អ​ន្ត​រ​ជា​​តិ​យ៉ា​ង​ធ្ង​ន់​​ធ្ង​រ​

 


​ក្រ​សួ​ង​ព័​​ត៌​មា​ន​សូ​ម​ត​វ៉ា​យ៉ា​​ង​ដា​ច់​​អ​ហ​​ង្កា​រ​ ​ចំ​ពោះ​ទ​ង្វើ​​បំ​ពា​ន​ម្ដ​ង​ហើ​យ​​ម្ដ​ង​ទៀ​ត​រ​ប​ស់​ភា​​គី​ថៃ​ ​ដែ​ល​ថ្មី​ៗ​នេះ​បា​​ន​នាំ​អ្ន​ក​សា​រ​ព័​​ត៌​មា​ន​ប​រ​ទេ​​ស​ ​(​រួ​ម​ទាំ​​ង​ប្រ​ព័​ន្ធ​ផ្ស​​ព្វ​ផ្សា​យ​ ​A​B​C​)​ ​ចូ​ល​ម​​ក​កា​ន់​តំ​ប​ន់​អូ​​រ​ស្មា​ច់​ ​ដែ​ល​​ជា​ទឹ​ក​ដី​ស្ថិ​ត​​ក្នុ​ង​អ​ធិ​ប​​តេ​យ្យ​ភា​ព​ ​និ​ង​​បូ​រ​ណ​ភា​ព​ទឹ​​ក​ដី​ពេ​ញ​លេ​ញ​រ​ប​ស់​​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​។​ ​ទ​​ង្វើ​បំ​ពា​ន​ដែ​​ល​ភា​គី​ថៃ​នេះ​ត្រូ​​វ​បា​ន​ធ្វើ​ឡើ​ង​ដោ​យ​​គ្មា​ន​កា​រ​ជូ​ន​​ដំ​ណឹ​ង​ ​ឬ​ទ​​ទួ​ល​បា​ន​កា​រ​អ​​នុ​ញ្ញា​ត​ជា​មុ​ន​​ពី​អា​ជ្ញា​ធ​រ​ក​ម្ពុ​ជា​​ក្នុ​ង​តំ​ប​ន់​នោះ​ឡើ​យ​​។​


តំបន់អូរស្មាច់ គឺជាដែនដីអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ យោងតាមច្បាប់អន្តរជាតិ និង ធម្មនុញ្ញអង្គការសហប្រជាជាតិ (មាត្រា ២ វាក្យខណ្ឌទី ៤) រដ្ឋទាំងអស់ត្រូវមានកាតព្វកិច្ចគោរពបូរណភាពទឹកដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋដទៃ។ ទង្វើរបស់យោធាថៃក្នុងការនាំជនបរទេស និងអ្នកសារព័ត៌មានចូលមកកាន់តំបន់នេះ គឺជារំលោភបំពានដោយផ្ទាល់ទៅលើអធិបតេយ្យភាពជាតិរបស់កម្ពុជា។ ភាគីថៃមិនមានសិទ្ធិ ឬយុត្តាធិការណាមួយក្នុងការធ្វើសកម្មភាពយោធា ឬនាំអ្នកសារព័ត៌មានមកធ្វើសេចក្តីរាយការណ៍នៅលើទឹកដីកម្ពុជាឡើយ។


រាល់ការផ្សព្វផ្សាយព័ត៌មានដែលកើតចេញពីសកម្មភាពខុសច្បាប់ខាងលើ គឺជាព័ត៌មានដែលត្រូវបានរៀបចំឡើងដោយមានចេតនានយោបាយច្បាស់លាស់ពីភាគីថៃ ដើម្បីបង្កើតជារូបភាពអវិជ្ជមាន និងបង្កាច់បង្ខូចកិត្តិយសរបស់កម្ពុជាលើឆាកអន្តរជាតិ។ យើងសូមបដិសេធទាំងស្រុងនូវរាល់ខ្លឹមសារ ប្រភពព័ត៌មាន និងរបាយការណ៍ទាំងឡាយណាដែលរៀបចំ និងផលិតឡើងចេញពីសកម្មភាពបំពានទាំងនេះ។ កម្ពុជា និងថៃ មានយន្តការព្រំដែនទ្វេភាគីជាច្រើន។ ការចូលមកកាន់តំបន់នេះដោយឯកតោភាគី និងដោយគ្មានការអនុញ្ញាតជាមុនដោយអាជ្ញាធរកម្ពុជា ដែលឈរជើងនៅក្នុងតំបន់នោះ មិនត្រឹមតែជាទង្វើផ្ទុយនឹងច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបំពានយ៉ាងធ្ងន់ធ្ងរលើពិធីសារការទូត និងទំនុកចិត្តរវាងប្រទេសជិតខាងទាំងពីរទៀតផង។


កម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ធ្លាប់បានចេញកំណត់ទូតតវ៉ាយ៉ាងដាច់អហង្ការរួចមកហើយនាពេលកន្លងទៅចំពោះការនាំអ្នកសារព័ត៌មាន ព្រមទាំងអនុព័ន្ធយោធា ចូលមកកាន់តំបន់អូរស្មាច់នេះ។ កម្ពុជានៅតែបន្តប្រកាន់ជំហររឹងមាំនេះដដែល និងទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវទង្វើបំពានដែលគ្មានការទទួលខុសត្រូវនេះ។ កម្ពុជាខិតខំរក្សាទំនាក់ទំនងល្អជាអ្នកជិតខាង ប៉ុន្តែមិនអនុញ្ញាតឱ្យមានការរំលោភបំពានលើបូរណភាពទឹកដី និងការប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាឧបករណ៍ផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។


ក្រសួងព័ត៌មាន សូមអំពាវនាវដល់សហគមន៍អន្តរជាតិ និងសាធារណជន មេត្តាពិភាក្សា និងពិចារណាឱ្យបានល្អិតល្អន់លើសភាពការណ៍ដែលបាននិងកំពុងកើតឡើង លើទឹកដីរបស់កម្ពុជានេះ ដោយផ្អែកលើមូលដ្ឋាននៃការពិត និងច្បាប់អន្តរជាតិ ជៀសវាងការធ្លាក់ក្នុងឧបាយកលនៃការបង្កើតស្ថានភាព និងប្រឌិតព័ត៌មានដែលរៀបចំដោយភាគីថៃនៅលើទឹកដីកម្ពុជាដោយខុសច្បាប់៕ ប្រភពព័ត៌មាន ក្រសួងព័ត៌មាន



Previous Post Next Post