សម្តេចកិ​​ត្តិ​ព្រឹ​ទ្ធ​ប​ណ្ឌិ​​ត​ ​អ​ញ្ជើ​ញ​​ប្រ​គេ​ន​ ទៀ​ន​​ព្រះ​វ​ស្សា​ ​ប្រេ​ង​វ​ស្សា​​ ​គ្រឿ​ង​ឧ​ប​​ភោ​គ​ប​រិ​ភោ​គ​​ ​ភេ​ស​ជ្ជៈ​​ ​និ​ង​ប​​ច្ច័​យ​ ​ទៅ​វេ​រ​​ប្រ​គេ​ន ​ព្រះ​ស​ង្ឃ​គ​ង់​ចាំ​​ព្រះ​វ​ស្សា​អ​ស់​​កា​ល​ត្រី​មា​ស ចំ​នួ​​ន​ ​៨​​វ​ត្ត​ ​ក្នុ​ង​ឃុំ​​រ​កា​ខ្នុ​រ​ ​ស្រុ​ក​ក្រូ​​ច​ឆ្មា​រ​ ​ខេ​ត្ត​ត្បូ​ង​ឃ្មុំ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សម្តេចកិ​​ត្តិ​ព្រឹ​ទ្ធ​ប​ណ្ឌិ​​ត​ ​អ​ញ្ជើ​ញ​​ប្រ​គេ​ន​ ទៀ​ន​​ព្រះ​វ​ស្សា​ ​ប្រេ​ង​វ​ស្សា​​ ​គ្រឿ​ង​ឧ​ប​​ភោ​គ​ប​រិ​ភោ​គ​​ ​ភេ​ស​ជ្ជៈ​​ ​និ​ង​ប​​ច្ច័​យ​ ​ទៅ​វេ​រ​​ប្រ​គេ​ន ​ព្រះ​ស​ង្ឃ​គ​ង់​ចាំ​​ព្រះ​វ​ស្សា​អ​ស់​​កា​ល​ត្រី​មា​ស ចំ​នួ​​ន​ ​៨​​វ​ត្ត​ ​ក្នុ​ង​ឃុំ​​រ​កា​ខ្នុ​រ​ ​ស្រុ​ក​ក្រូ​​ច​ឆ្មា​រ​ ​ខេ​ត្ត​ត្បូ​ង​ឃ្មុំ​


 កា​​ល​ពី​ព្រឹ​ក​​ថ្ងៃ​ច័​​ន្ទ​ ៦​​ ​កើ​ត​ ​ខែ​ទុ​តិ​យា​សា​ឍ​​ ​ឆ្នាំ​ម​មី​ ​អ​ដ្ឋ​ស័​​ក​ ​ព​ស​ ​២​៥​៧​០​​ ​ត្រូ​​​វ​​​នឹ​​​ង​ថ្ងៃ​ទី​២​០​ ​​ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២​០​២​​៦​នេះ​ ​ស​ម្តេ​ច​​កិ​តិ្ត​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុ​ន​សែ​​ន​ ​ឧ​ត្ត​ម​ភ​រិ​​យា​ដ៏​ឧ​ត្តុ​ង្គ​ឧ​ត្ត​ម​​រ​ប​ស់​ស​ម្តេ​ច​អ​គ្គ​ម​ហា​សេ​​នា​ប​តី​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​​ន​ ​ប្រ​ធា​ន​ព្រឹ​ទ្ធ​ស​​ភា​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​និ​​ង​ជា​ប្រ​ធា​ន​កា​ក​បា​ទ​ក្រ​ហ​ម​​ក​ម្ពុ​ជា​ ​និ​ង​សា​ច់​ញា​តិ​ក្រុ​ម​គ្រួ​​សា​រ​ ​អ​ម​ដំ​ណើ​​រ​ដោ​យ​លោ​ក​ជំ​ទា​វ​ភ​​រិ​យា​ថ្នា​ក់​ដឹ​ក​នាំ​ ​ ​បា​ន​នាំ​យ​ក​ទៀ​ន​ព្រះ​វ​ស្សា​​ ​ប្រេ​ង​វ​ស្សា​ ​គ្រឿ​ង​ឧ​​ប​ភោ​គ​ប​រិ​ភោ​គ​ ​ភេ​ស​​ជ្ជៈ​ ​និ​ង​ប​ច្ច័​យ​​ ​ទៅ​វេ​រ​ប្រ​គេ​ន​ព្រះ​ស​ង្ឃ​គ​​ង់​ចាំ​ព្រះ​វ​ស្សា​អ​ស់​កា​ល​​ត្រី​មា​ស​នៅ​វ​ត្ត​ចំ​នួ​ន​៨​​ ​ស្ថិ​ត​នៅ​ក្នុ​ង​ឃុំ​រ​កា​​ខ្នុ​រ​ ​ស្រុ​ក​ក្រូ​ច​ឆ្មា​រ​​ ​ខេ​ត្ត​ត្បូ​ង​ឃ្មុំ ​រួ​ម​មា​ន​ ​:​

​​១​-​ ​វ​ត្ត​ ​អ​​ម្ព​រ​វ័​ន​

​​២​-​ ​វ​ត្ត​ ​ហ្លួ​​ង​ក​ណ្តា​ល​

៣- ​វ​ត្ត​​ ​ជុំ​នី​ក​

​៤​-​​ ​វ​ត្ត​ ​នា​គ​វ័​ន​​ ​(​ភូ​មិ​៥​)​​

​៥​-​ ​វ​ត្ត​ ​​ឈូ​ក​

​៦​-​​ ​វ​ត្ត​ ​ដើ​ម​ជ្រៃ​​

​៧​-​ ​វ​ត្ត​ ​​អំ​ពិ​ល​

​៨​-​ ​​វ​ត្ត​ ​សុ​ព​ណ៌​កា​ឡី​

ក្នុងឱកាសអញ្ជើញ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបូជាទៀនធូប និងថ្វាយផ្កាភ្ញីជាកិច្ចរំលឹកនឹកដល់គុណបុណ្យ ព្រះរតនត្រ័យ តាមប្រពៃណីព្រះពុទ្ធសាសនា ដ៏រុងរឿងនៃយើង និងបានធ្វើបទនមស្ការ ថ្វាយបង្គំព្រះពុទ្ធរូប ថ្វាយបង្គំ ព្រះសង្ឃ និងសមាទានសីលដើម្បីរំលឹកនឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់គោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្ន ។

 ពិធីប្រគេនទៀនព្រះវស្សា ប្រេងវស្សា គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងបច្ច័យ ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសចំនួន ៨វត្តនាពេលនេះដើម្បីសូមឧទ្ទិសមហាកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធបុព្វការីជន ក្នុងនោះមានវិញ្ញាណក្ខន្ធ មហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតាមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,វិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាភក្តីសប្បុរិស ភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក បិតាមាតាបង្កើត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន, ព្រមទាំងវិញ្ញាណក្ខន្ធ ញាតិការសាច់សារលោហិត ទាំង៧សណ្តាន ដែលបានចែកឋាន ទៅកាន់វរៈលោកខាងមុខហើយនោះ សូមវិញ្ញាណក្ខន្ធអ្នកទាំងអស់បានសោយសុខក្នុងឋានដ៏ខ្ពង់ខ្ពស់និងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ផេកសម្តេចតេជោ






















Previous Post Next Post