សូមប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍ រថយន្ត​ទ្រុង​ធុន​ធ្ងន់​ ដាច់​ហ្វ្រាំង​បុក​រះ​ សាំយ៉ុងនិង​ម៉ូតូ​ជាច្រើន​គ្រឿង​ លើ​ស្ពាន​ព្រែក​តាមាក់ បណ្តាល​ឱ្យ​ស្លាប់ និង​រងរបួសធ្ងន់ធ្ងរ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សូមប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍ រថយន្ត​ទ្រុង​ធុន​ធ្ងន់​ ដាច់​ហ្វ្រាំង​បុក​រះ​ សាំយ៉ុងនិង​ម៉ូតូ​ជាច្រើន​គ្រឿង​ លើ​ស្ពាន​ព្រែក​តាមាក់ បណ្តាល​ឱ្យ​ស្លាប់ និង​រងរបួសធ្ងន់ធ្ងរ

 


​ខេត្តកណ្តាល ៖ ករណីគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់និងធ្ងន់ធ្ងរមួយបានកើតឡើងនៅលើស្ពានព្រែកតាមាក់ បង្កឡើងដោយរថយន្តដឹកទំនិញធុនធ្ងន់ (ប្រភេទទ្រុងគ្របតង់) បានដាច់ហ្វ្រាំង ហើយជ្រុលទៅបុករះរថយន្តទេសចរណ៍ និងម៉ូតូជាច្រើនគ្រឿង បណ្តាលឱ្យមានមនុស្សបាត់បង់ជីវិតនៅនឹងកន្លែង និងរងរបួសធ្ងន់ជាច្រើននាក់។
​ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ២:០០ រសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លើស្ពានព្រែកតាមាក់។

​តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តដឹកទំនិញធុនធ្ងន់បានធ្វើដំណើរមកដល់ចំណុចលើស្ពាន ក៏ស្រាប់តែដាច់ហ្វ្រាំង មិនអាចទប់ល្បឿនបាន ហើយបានជ្រុលទៅបុករះយ៉ាងពេញទំហឹងទៅលើ
​រថយន្តទេសចរណ៍ (SsangYong) ពណ៌ខៀវ ដំបូលលឿង ពាក់ផ្លាកលេខ ភ្នំពេញ 2V-0284 បានរងការខូចខាតផ្នែកខាងមុខ និងខាងស្តាំយ៉ាងធ្ងន់ធ្ងរ ថែមទាំងបានកិនម៉ូតូជាច្រើនគ្រឿងជាប់នៅពីក្រោម។
​រថយន្តបង្ក (ទ្រុងគ្របតង់)៖ បានបុកគាបជាប់ទៅនឹងបង្កាន់ស្ពានខាងស្តាំដៃព្រមទាំង
​ម៉ូតូជាច្រើនគ្រឿង រងការខូចខាតខ្ទេចខ្ទី និងគាបជាប់នៅក្រោមរថយន្ត។
ករណីគ្រោះថ្នាក់ចររាចរណ័ដ៏រន្ធត់ នេះបានបណ្តាលឱ្យអ្នកធ្វើដំណើរមួយចំនួនបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ និងមួយចំនួនទៀតរងរបួសធ្ងន់ធ្ងរ។ គ្រោះថ្នាក់នេះក៏បានបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅលើស្ពាន និងផ្លូវតភ្ជាប់ផងដែរ។
​ភ្លាមៗនោះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការអន្តរាគមន៍ សម្រួលចរាចរណ៍ ព្រមទាំងធ្វើការវាស់វែងប្រមូលភស្តុតាង ដើម្បីស្វែងរកមូលហេតុពិតប្រាកដ និងចាត់ការតាមនីតិវិធីច្បាប់ជាបន្ត៕





Previous Post Next Post