៦ខែ​ដើ​ម​ឆ្នាំ​២​០​២​៦​ ​ម​ន្ត្រី​អ​ន្តោ​ប្រ​វេ​​សន៍​ ​ឃា​ត់​ស្ត្រី​ខ្មែ​រ​ជិ​ត​​២​០​០​នា​ក់​​ ​ក្រោ​យ​ស​ង្ស័​​យ​ធ្វើ​ដំណើ​រ ​ទៅ​ក្រៅ​ប្រ​ទេ​ស​មិ​ន​ប្រ​​ក្រ​តី​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

៦ខែ​ដើ​ម​ឆ្នាំ​២​០​២​៦​ ​ម​ន្ត្រី​អ​ន្តោ​ប្រ​វេ​​សន៍​ ​ឃា​ត់​ស្ត្រី​ខ្មែ​រ​ជិ​ត​​២​០​០​នា​ក់​​ ​ក្រោ​យ​ស​ង្ស័​​យ​ធ្វើ​ដំណើ​រ ​ទៅ​ក្រៅ​ប្រ​ទេ​ស​មិ​ន​ប្រ​​ក្រ​តី​


 ​​ក្នុ​ង​រ​យៈ​ពេ​ល​៦​ខែ​​ ​ដើ​ម​ឆ្នាំ​២​០​​២​៦​នេះ​ ​អ​គ្គ​នា​​យ​ក​ដ្ឋា​ន​អ​ន្តោ​ប្រ​វេ​ស​ន៍​​នៃ​ក្រ​សួ​ង​ម​ហា​ផ្ទៃ​បា​ន​​ផ្អា​ក​ដំ​ណើ​រ​កា​រ​ស្រ្តី​ខ្មែ​រ​ចំ​​នួ​ន​១​៩​៨​នា​ក់​​។​ ​កា​រ​ឃា​ត់​ដំ​ណើ​រ​នេះ​ ​គឺ​ប​ន្ទា​​ប់​ពី​ម​ន្ត្រី​អ​ន្តោ​ប្រ​វេ​ស​ន៍​ជំ​​នា​ញ​ ​ដា​ក់​កា​រ​ស​​ង្ស័​យ​ ​ពិ​និ​ត្យ​ ​និ​ង​សា​​ក​សួ​រ​ ​រ​​ហូ​ត​រ​ក​ឃើ​ញ​ថា​បា​ន​​ធ្វើ​ដំ​ណើ​រ​ដោ​យ​គ្មា​​ន​គោ​ល​បំ​ណ​ង​ច្បា​ស់​លា​ស់​ ​ពោ​​ល​គឺ​ពា​ក់​ព័​ន្ធ​នឹ​ង​អំ​ពើ​​ជួ​ញ​ដូ​រ​ម​នុ​ស្ស​។​

បញ្ហាស្ត្រីខ្មែរដែលរងគ្រោះដោយសារការចាញ់បោកមេខ្យល់នាំទៅក្រៅប្រទេស គឺជាចំណុចស្នូលមួយដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស យកចិត្តទុកដាក់ ស្របតាមគោលគោលការណ៍ដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។


ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អាជ្ញាធរមូលដ្ឋាន ព្រមទាំងគ្រប់តួអង្គពាក់ព័ន្ធក្នុងសង្គមទាំងអស់ បន្តយកចិត្តទុកដាក់រួមគ្នាបង្កើនការផ្សព្វផ្សាយ និងអប់រំតាមគ្រប់មធ្យោបាយដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយអំពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស។


ប្រមុខក្រសួងមហាផ្ទៃក៏បានគូសបញ្ជាក់ថា ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមជនល្មើសទាំងក្នុង និងក្រៅប្រទេស បានបន្តប្រើល្បិចកលបោកបញ្ឆោត និងអូសទាញប្រជាពលរដ្ឋខ្មែរគ្រប់វិធីសាស្ត្រ និងគ្រប់មធ្យោបាយ ក្រោមរូបភាពនាំទៅរៀបការជាមួយស្វាមីជាជនបរទេស ដើម្បីភាពមានបាន ឬអូសទាញទៅធ្វើការងារដែលទទួលបានប្រាក់ខែខ្ពស់នៅបរទេសជាដើម។


គួរបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥ មានប្រជាពលរដ្ឋខ្មែរជាង៥ពាន់នាក់ ដែលប្រព្រឹត្តបទល្មើសផ្សេងៗនៅក្រៅប្រទេស ត្រូវបានអាជ្ញាធរបរទេសសាមីបញ្ជូនមកកម្ពុជាវិញ ខណៈសមត្ថកិច្ចកម្ពុជា ក៏បានសហការជួយសង្គ្រោះស្ដ្រីជនជាតិខ្មែរចំនួន១៨០នាក់ បញ្ជូនពីមកកាន់មាតុភូមិ បន្ទាប់ពីចាញ់បោកមេខ្យល់អូសទាញនាំទៅរៀបការជាមួយជនបរទេស៕ ប្រភព៖ក្រសួងព័ត៌មាន




Previous Post Next Post