គោយន្តកន្ត្រៃលោតឆត្រ័ ដឹដឹកឈើល្មើសច្បាប់២គ្រឿង ចេញពីតំបន់ព្រៃឡង់ ត្រូវបានកម្លាំងសឹករង និងកម្លាំងជំនាញស្រុកសណ្ដាន់បង្រ្កាប
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

គោយន្តកន្ត្រៃលោតឆត្រ័ ដឹដឹកឈើល្មើសច្បាប់២គ្រឿង ចេញពីតំបន់ព្រៃឡង់ ត្រូវបានកម្លាំងសឹករង និងកម្លាំងជំនាញស្រុកសណ្ដាន់បង្រ្កាប


 
​ខេត្តកំពង់ធំ ៖ កម្លាំងជំនាញនៃទីបញ្ជាការស្រាល សហការជាមួយកម្លាំងសឹករងស្រុកសណ្ដាន់ បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ចាប់គោយន្តកន្ត្រៃដឹកឈើខុសច្បាប់ចំនួន ២គ្រឿង ខណៈកំពុងធ្វើសកម្មភាពដឹកជញ្ជូនឆ្លងកាត់តំបន់ព្រៃសហគមន៍។
​យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ៦:០០ ព្រឹក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ នេះ។
គោយន្តកន្ត្រៃដឹកឈើទាំង ២គ្រឿងនោះ ត្រូវបានគេដឹងថា បានធ្វើដំណើរចេញពីតំបន់ព្រៃឡង់ ឆ្លងកាត់ព្រៃសហគមន៍ជាំស្វាយ ហើយក៏ត្រូវកម្លាំងសមត្ថកិច្ចស្ទាក់ឃាត់ខ្លួនបាននៅចំណុចជាប់អូរគន្លង ស្ថិតក្នុងភូមិសាស្ត្រក្រោយភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
​ជុំវិញករណីបទល្មើសព្រៃឈើនេះដែរ ប្រជាសហគមន៍មូលដ្ឋានបានសម្តែងការត្រេកអរ និងបានសំណូមពរយ៉ាងទទូចដល់អាជ្ញាធរពាក់ព័ន្ធ ឱ្យបន្តបើកយុទ្ធនាការបង្ក្រាបបទល្មើសឱ្យបានជាប់ជាប្រចាំ «ដូចភ្លៀងរលឹម»។ ជាមួយគ្នានេះ ពួកគាត់ក៏បានស្នើឱ្យមានការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ទៅលើជនល្មើស ក៏ដូចជាអ្នកពាក់ព័ន្ធទាំងឡាយ ដោយគ្មានការលើកលែងឡើយ។

Previous Post Next Post