រាជធានីភ្នំពេញ ៖ រូបភាពនៃការយកសំណល់គ្រាប់ ប្រភេទ MK-84 ទម្ងន់ជិត១តោន ដែលទម្លាក់ពីយន្តហោះ F-16 ក្នុងសង្គ្រាមថៃឈ្លានពាន មកដាក់តាំងនៅទីស្នាក់ការកណ្តាលរបស់ស៉ីម៉ាក់ នារាជធានីភ្នំពេញ។
លោកលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់-CMAC) បានសរសេរកាលពីថ្ងៃទី២២ខែមិថុនាឆ្នាំ២០២៦ថា: «នេះជារបស់ពិតនៃភស្តុតាងសង្គ្រាម! គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK-84 ទម្ងន់ជិត១ ០០០គីឡូក្រាម(១តោន)ទាំងនេះ ជាសំណល់គ្រាប់បែកទម្លាក់ពីយន្តហោះ F-16 ក្នុងសង្គ្រាមថៃឈ្លានពាន ដែលត្រូវបានប្រតិបត្តិការដោះបន្សាបទុកជាភស្តុតាងមរតកប្រវតិ្តសាស្ត្រសង្គ្រាមឈ្លានពាន!!។ គ្រាប់បែកនេះផលិតក្នុងខែសីហា ឆ្នាំ១៩៩៦ ដោយឧស្សាហកម្មយោធាអ៉ីស្រាអ៊ែល»។
លោក ហេង រតនា ធ្លាប់បានឱ្យដឹងថា : សង្គ្រាមថៃឈ្លានពានកម្ពុជាទាំងពីរលើក បានបង្កឱ្យមានផលប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា ដោយសារគ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ/ដ្រូន គ្រាប់អាវុធសារធាតុគីមី និងគ្រាប់យុទ្ធភណ្ឌ ដែលបានធ្វើឱ្យប៉ះពាល់ភូមិប្រមាណ ៣៤០ភូមិ ប៉ះពាល់ផ្ទៃដី៤៤១ ០០០ហិកតានិងបានប៉ះពាល់ចំនួន ៩១ ០០០គ្រួសារ៕



