អាមេរិកនឹងធ្វើការសម្រេចចិត្តថ្មី ទាក់ទងនឹងអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង់ បដិសេធមិនទទួលយក អធិការកិច្ចរបស់ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA)
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

អាមេរិកនឹងធ្វើការសម្រេចចិត្តថ្មី ទាក់ទងនឹងអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង់ បដិសេធមិនទទួលយក អធិការកិច្ចរបស់ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA)

 


ព័ត៌មានអន្តរជាតិ : រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីអូ បាននិយាយថា សហរដ្ឋអាមេរិកនឹងធ្វើការសម្រេចចិត្តថ្មីទាក់ទងនឹងអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង់ បដិសេធមិនទទួលយកអធិការកិច្ចរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA)។
លោក បានបដិសេធថា មិនមានការយោគយល់គ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ទាក់ទងនឹងការវិលត្រឡប់របស់អធិការកិច្ច IAEA ទៅកាន់ប្រទេសអ៊ីរ៉ង់នោះទេ។
ការលើកឡើងរបស់អ្នកការទូតកំពូលអាមេរិករូបនេះ បានកើតឡើង បន្ទាប់ពីប្រទេសអ៊ីរ៉ង់ បដិសេធមិនចូលរួមសហការជាមួយនឹងភ្នាក់ងារ IAEA ក្នុងការចុះត្រួតពិនិត្យនូវទីតាំងដែលមានហានិភ័យនៃការសាយភាយនុយក្លេអ៊ែរ។
លោក រូប៊ីអូ បានព្រមានថា ប្រសិនបើអ៊ីរ៉ង់ នៅតែរឹងទទឹងមិនយល់ព្រមអនុវត្តន៍តាមនោះ ប្រធានាធិបតីអាមេរិក នឹងមានការសម្រេចចិត្តមួយចំនួនឡើងវិញ។
នៅថ្ងៃទី១៧ ខែមិថុនា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ ដោយអំពាវនាវឱ្យមានការបញ្ឈប់អរិភាពជាបន្ទាន់លើគ្រប់វិស័យទាំងអស់ រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ។ ការចុះហត្ថលេខាជាផ្លូវការ ត្រូវបានគ្រោងនឹងធ្វើឡើងនៅ Burgenstock ប្រទេសស្វីស កាលពីថ្ងៃទី១៩ ខែមិថុនា។ ទោះជាយ៉ាងណាក៏ដោយ វាត្រូវបានប្រកាស នៅព្រឹកព្រលឹមថ្ងៃទី១៨ ខែមិថុនាថា ។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាផ្ទាល់លើច្បាប់ចម្លងនៃកិច្ចព្រមព្រៀងក្នុងអំឡុងពេលអាហារពេលល្ងាចជាមួយប្រធានាធិបតីបារាំងនៅវិមាន Versailles។ អ្នកចុះហត្ថលេខាតំណាងអ៊ីរ៉ង់គឺលោកប្រធានាធិបតី Masoud Pezeshkian ៕


Previous Post Next Post