សមត្ថកិច្ចចម្រុះ បន្ដចុះត្រួតពិនិត្យចំនួន២ទីតាំង​​ បានរកឃើញ​ជនបរទេស ស្នាក់នៅប្រមូលផ្តុំនិងប្រព្រឹត្តិបទល្មើស ចំនួន៩៤នាក់
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សមត្ថកិច្ចចម្រុះ បន្ដចុះត្រួតពិនិត្យចំនួន២ទីតាំង​​ បានរកឃើញ​ជនបរទេស ស្នាក់នៅប្រមូលផ្តុំនិងប្រព្រឹត្តិបទល្មើស ចំនួន៩៤នាក់

 


ខេត្តបបន្ទាយមានជ័យ ៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការដឹកនាំប្រតិបត្តិការដោយ លោកឧត្តមសេនីយ៍ឯក អុី សុខឃី , លោកឧត្តមសេនីយ៍ឯក ​មួង សុធា , ឯកឧត្តម ឧត្តមសេនីយ៍ឯក ​សម វណ្ណវីរៈ ​ឣគ្គស្នងការរងនគរបាលជាតិ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចូលរួមពីកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយ លោក​ លៀម​ សូដា អភិបាលរងខេត្ត​ និងមានការចូលរួមពីតំណាងរដ្ឋបាលក្រុងប៉ោយប៉ែត តំណាងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំសម្របសម្រួលនីតិវិធីដោយ លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង​ អមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យអាគារស្នាក់នៅចំនួន២​​ទីតាំង បានរកឃើញមនុស្សស្នាក់នៅប្រមូលផ្តុំមិនរាយការណ៍ចំនួន៩៤នាក់និងរកឃើញសម្ភារវត្ថុតាងសង្ស័យបម្រើឲ្យការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយចំនួន។

-ទីតាំងទី១ នៅចំណុចអគារមួយកន្លែង កម្ពស់៧ជាន់ ៣០បន្ទប់ ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លទ្ធផលក្រុមការងារពិនិត្យជាក់ស្តែង ៖ មានការស្នាក់នៅប្រមូលផ្តុំជនជាតិឥណ្ឌូនេស៊ី២០នាក់ ស្រី២នាក់។
ក្រុមការងារជំនាញរកមិនឃើញមានបទល្មើស បានប្រគល់ជូនអន្តោរប្ររវេសន៍ នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យដើម្បីអនុវត្តនីតិវីធីបន្ត។
-ទីតាំងទី២ នៅចំណុចអគារមួយកន្លែង កម្ពស់៥ជាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លទ្ធផលក្រុមការងារពិនិត្យជាក់ស្តែង ៖ មានការស្នាក់នៅប្រមូលផ្តុំ​និងកំពុងធ្វើសកម្មភាពជាក់ស្តែង​​ចំនួន៧៤នាក់ (ស្រី១៦នាក់) ​និងរកឃើញសម្ភារវត្ថុតាងមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យចំនួន៧៤នាក់ (ស្រី១៦នាក់) សមត្ថកិច្ចជំនាញ​កំពុងសាកសួរនិងស្រាវជ្រាវបន្ត៕






 

Previous Post Next Post