ថៅកែនិងមេការ នាំចូលសាច់មាន់បង្កកខុសច្បាប់ ជាង ២០០តោន ត្រូវបានប៉ូលិស បញ្ជូនទៅទៅតុលាការ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ថៅកែនិងមេការ នាំចូលសាច់មាន់បង្កកខុសច្បាប់ ជាង ២០០តោន ត្រូវបានប៉ូលិស បញ្ជូនទៅទៅតុលាការ


 ភ្នំពេញ៖ ក្រោយបញ្ចប់ការសាកសួរ ទីបំផុតស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចកសាងសំណុំរឿងបញ្ជូនខ្លួនថៅកែ និងមេការនាំចូលសាច់បង្កកខុសច្បាប់ចំនួន ២នាក់ ទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
​ជនសង្ស័យទាំង ២នាក់ ដែលត្រូវបញ្ជូនទៅតុលាការ រួមមាន៖
​ឈ្មោះ ភុត ប៊ុនហម៖ (ត្រូវជាប្ដីរបស់ឈ្មោះ អ៉ឹម សុផាន់ណារ៉ា) ជាម្ចាស់ឃ្លាំងស្តុកសាច់បង្កក ស្ថិតក្នុងសង្កាត់គោកកា ខណ្ឌព្រែកព្នៅ។
​ឈ្មោះ អ៊ុក សុក្របញ្ញារិទ្ធ៖ ជាមេការ (ចែញ៉) គ្រប់គ្រងឃ្លាំងស្តុកសាច់បង្កក ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
​ជាមួយគ្នានេះ សមត្ថកិច្ចកងរាជអាវុធហត្ថ និងនគរបាល ក៏កំពុងបន្តស្រាវជ្រាវយ៉ាងក្តៅគគុក ដើម្បីតាមប្រម៉ាញ់និងចាប់ខ្លួនអ្នកពាក់ព័ន្ធផ្សេងទៀតយកមកផ្តន្ទាទោសផងដែរ។

​គួររំលឹកផងដែរថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងឃ្លាំងស្តុកទំនិញរបស់ថៅកែទាំង ២នាក់ខាងលើ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចជំនាញ បានរកឃើញ និងដកហូតសាច់មាន់បង្កក រួមមាន ជើងមាន់ ជង្គង់មាន់ និងស្លាបមាន់ ដែលនាំចូលពីប្រទេសថៃដោយគ្មានច្បាប់អនុញ្ញាត សរុបមានចំនួនជាង ២០០តោន។
​ព័ត៌មានបន្ថែម៖ ពាក់ព័ន្ធនឹងករណីនាំចូលសាច់បង្កក និងគ្រឿងក្នុងមាន់ខុសច្បាប់ពីប្រទេសថៃនេះ សម្ដេចតេជោ ហ៊ុន សែន នឹងធ្វើការសាកសួរទៅកាន់ថៅកែទាំងនោះដោយផ្ទាល់ ដើម្បីស្វែងរកមន្ត្រីខិលខូច និងអ្នកនៅពីក្រោយខ្នង ដែលមានការពាក់ព័ន្ធ យកមកទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ៕


 

Previous Post Next Post