ម្ចាស់ហា​ង​​ ​«​កា​កា​សា​ឡ​ន​​»​ ត្​រូ​វ​បា​​ន​ក​ង​រា​ជ​អា​វុ​​ធ​ហ​ត្ថ​ក្រុ​ង​ប៉ោ​​យ​ប៉ែ​ត ឃា​ត់​​ខ្លួ​ន ​ក​រ​ណី​ប្រើ​ហិ​ង្សា​ និ​ង​​ប​ង្ខាំ​​ង​ស្ត្រី​អ្ន​ក​អ​នា​ម័​​យ​វ័​យ​ ​៥​៩​ឆ្នាំ​​ ដោយខុ​ស​ច្បា​ប់​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ម្ចាស់ហា​ង​​ ​«​កា​កា​សា​ឡ​ន​​»​ ត្​រូ​វ​បា​​ន​ក​ង​រា​ជ​អា​វុ​​ធ​ហ​ត្ថ​ក្រុ​ង​ប៉ោ​​យ​ប៉ែ​ត ឃា​ត់​​ខ្លួ​ន ​ក​រ​ណី​ប្រើ​ហិ​ង្សា​ និ​ង​​ប​ង្ខាំ​​ង​ស្ត្រី​អ្ន​ក​អ​នា​ម័​​យ​វ័​យ​ ​៥​៩​ឆ្នាំ​​ ដោយខុ​ស​ច្បា​ប់​

 


​​ខេត្តបន្ទាយមានជ័យ ៖ កម្លាំ​ង​មូ​ល​​ដ្ឋា​ន​ក​ង​រា​ជ​អា​វុ​ធ​ហ​ត្ថ​ក្រុ​ង​ប៉ោ​យ​ប៉ែ​​ត​ ​បា​ន​ចា​ប់​ឃា​ត់​​ខ្លួ​ន​ម្ចា​ស់​ហា​ង​កែ​ស​ម្ផ​ស្ស​ម្នា​ក់​ ​ប​​ន្ទា​ប់​ពី​បា​ន​ប្រ​ព្រឹ​​ត្ត​អំ​ពើ​ហិ​ង្សា​​យ៉ា​ង​ធ្ង​ន់​ធ្ង​រ​ ​​និ​ង​ប​ង្ខាំ​ង​​ម​នុ​ស្ស​ដោ​យ​ខុ​ស​ច្បា​ប់​ ​ទៅ​លើ​ស្ត្រី​​វ័​យ​ចំ​ណា​ស់​ម្នា​​ក់​ ​ដែ​ល​ជា​អ្ន​ក​​អ​នា​ម័​យ​ស្នា​ក់​​នៅ​ជា​មួ​យ​គ្នា​។​

​​

ជ​ន​ស​ង្ស័​យ​ឈ្មោះ​ ​គុំ​​ ​លីកា​​ ​ហៅ​ ​កា​កា​ ​ភេ​ទ​ស្រី​​ ​អា​យុ​ ​៣​០​ឆ្នាំ​ ​ជា​ម្ចា​​ស់ហា​ង​ ​«​កា​កា​សា​ឡ​ន​​»​ ​មា​ន​ទី​លំ​នៅ​​ភូ​មិ​បា​លិ​លេយ្យ​​១​ ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​។​​

​​​ជន​រ​ង​គ្រោះ​ឈ្មោះ​ ​អ៊ុ​​ត​ ​ខុ​ន​ ភេ​ទ​ស្រី​ ​អា​យុ​ ​៥៩​ឆ្នាំ​ មុ​ខ​​រ​ប​រ​ជា​អ្ន​ក​អ​នា​ម័​យ​ ​(​ដែ​ល​​ជ​ន​ស​ង្ស័​យ​ធ្លា​ប់​ប្រ​​កា​ស​ថាចា​ត់​ទុ​ក​ដូ​ច​​ម្តា​យ​ ​និ​ង​បា​ន​ស្នា​ក់​​នៅ​ជា​មួ​យ​គ្នា​ ​៣​ឆ្នាំ​ម​​ក​ហើ​យ​)​ ​មា​ន​ស្រុ​ក​កំ​ណើ​ត​នៅ​ភូ​​មិ​ប្រ​ជា​ធ​ម្ម​លិ​ច​ ​ក្រុ​ង​ប៉ោ​​យ​ប៉ែ​ត​។​

​​

ដើ​ម​ច​ម​​នៃ​សា​ច់​រឿ​ង​​​យោ​ង​​តា​ម​ប្រ​ភ​ព​​ព័​ត៌​មា​ន​បា​ន​ឱ្យ​ដឹ​ងថា​ ​មុ​ន​ពេ​​ល​កើ​ត​ហេ​តុ​ ​បុ​រ​​ស​ជ​ន​ជាតិ​ចិ​ន​ម្នា​ក់​ដែ​ល​​ត្រូ​វ​ជា​ស​ង្សា​ររ​ប​ស់​ឈ្មោះ​ ​កា​​កា​ ​បា​ន​យ​ក​ទូ​រស័​ព្ទ​ ​​និ​ង​កុំ​ព្យូ​ទ័​រ​ជា​ច្រើន​​គ្រឿ​ង​ម​ក​ផ្ញើ​ទុ​ក​នៅ​​ហា​ង។​

​​​នៅ​​ក្នុ​ង​អំ​ឡុ​ង​ពេ​ល​ធ្វើ​អ​​នា​ម័​យ​ ​ស្ត្រី​រ​​ង​គ្រោះ​បា​ន​ឃើ​ញ​ទូ​រ​ស័​ព្ទ​ចំ​នួ​ន​ ​​៣គ្រឿ​ង​ ​ធ្លា​ក់​ម​ក​ក្រៅ​ ​ក៏បា​ន​​រើ​ស​យ​ក​ទៅ​ល​ក់​ឱ្យ​​អ្ន​ក​ទិ​ញ​ទូ​រ​ស័​ព្ទ​ខូ​ច​ៗ​តា​ម​ដ​​ង​ផ្លូ​វ​ ​ដោ​យ​ដូ​រ​បា​ន​ប្រា​ក់​ចំ​នួ​ន​ ​២​០​០​,​​០​០​០​ ​រៀ​ល​។​

​​​លុះ​ពេ​​ល​ម្ចា​ស់​ហា​ង​ ​(​​កា​កា​)​ ​ដឹ​ង​រឿ​ង​ ​ក៏​បា​ន​​ចោ​ទ​ប្រ​កា​ន់​ស្ត្រី​រ​ង​គ្រោះ​ថា​ជា​​ចោ​រ​លួ​ច​ ​និ​ង​បា​ន​​ផ្ទុះ​កំ​ហឹ​ង​យ៉ា​ង​ខ្លាំ​ង​ ​រ​ហូ​​ត​ឈា​ន​ដ​ល់​កា​រ​ប្រើ​ប្រា​ស់​ហិ​ង្សា​​ដោ​យ​ចេ​ត​នា​មា​ន​ស្ថា​ន​ទ​ម្ង​​ន់​ទោ​ស​ ​ព្រ​ម​ទាំ​ង​​ចា​ប់​ឃុំ​ឃាំ​ង​ ​និ​ង​ប​ង្ខាំ​​ង​ស្ត្រី​រ​ង​គ្រោះ​ដោ​យ​ខុ​ស​ច្បា​ប់​​។​ ​ស​ក​ម្ម​ភា​ព​ដ៏​ឃោ​រ​ឃៅ​នេះ​​ ​ត្រូ​វ​បា​ន​គេ​លួ​ច​ថ​​ត​ជា​វី​ដេ​អូ​ឃ្លី​ប​ ​និ​ង​បែ​ក​ធ្លា​យ​ពេ​​ញ​ប​ណ្តា​ញ​ស​ង្គ​ម​ ​ប​​ង្ក​ឱ្យ​មា​ន​កា​រ​រិះ​​គ​ន់យ៉ា​ង​​ខ្លាំ​ង​ពី​ម​ហា​ជ​ន​។​


​ពេលវេលានិងទីតាំងកើតហេតុ៖ ករណីនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចបុរីសានកូ (ស្ថិតក្នុងភូមិ/សង្កាត់ផ្សារកណ្តាល) និងនៅចំណុចហាង «កាកាសាឡន» (ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត)។

​ក្រោយពីទទួលបានព័ត៌មាន និងភស្តុតាង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការ បានចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យឈ្មោះ កាកា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។

​បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ ដើម្បីបន្តនីតិវិធីច្បាប់៕



Previous Post Next Post